Tuesday, August 2, 2011

GDP ​អាស៊ី​នឹង​ស្មើ​ពាក់​កណ្ដាល​​ GDP ពិភពលោក

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) បាន​ព្យាករណ៍​​ថា ចំនួន​ផលិត​ផល​ក្នុង​ស្រុក​ (GDP) របស់​អាស៊ី​នឹង​ស្មើ​ពាក់​កណ្ដាល​ផលិត​ផល​ក្នុង​​ស្រុក​​សរុប​របស់​ពិភពលោក​ នៅ​ត្រឹម​ឆ្នាំ​២០៥០ បើ​អាស៊ី​អាច​រក្សា​កំណើន​ដូច​បច្ចុប្បន្ន។
សព្វថ្ងៃ​នេះ​ កម្រិត​ប្រាក់​ចំណូល​នៅ​អាស៊ី​អាច​ប្រកួតប្រជែង​ជាមួយ​អឺរ៉ុប​បាន​ហើយ។ លើស​ពី​នេះ​ ADB រំពឹង​ថា​​GDP​ អាស៊ី​នឹង​កើន​ឡើង​ពី​១៧ពាន់ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០ទៅ​ ១៧៤ពាន់ពាន់លានដុល្លារ​នៅ​ឆ្នាំ​២០៥០។ ក៏​ប៉ុន្តែ​ ​ADB បាន​ព្រមាន​ថា ​បញ្ហា​ប្រឈម​ដូចជា​គំលាត​ប្រាក់ចំណូល និង​អំពើ​ពុករលួយ​​ អាច​នឹង​គំរាមកំហែង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​នេះ។
ADB បាន​បន្ថែម​ថា ទោះ​ជា​បច្ចុប្បន្ន​សេដ្ឋកិច្ច​អាស៊ី ​ដើរតួ​យ៉ាង​សំខាន់​លើ​ឆាក​អន្តរជាតិ​ តែ​ប្រយោជន៍​ទាំង​នោះ​ពុំ​បាន​ធ្លាក់​ទៅ​លើ​ប្រទេស​ក្រីក្រ​ពេញលេញ​នោះ​ទេ។ ដូច្នេះ ​ជា​ដំណោះ​ស្រាយ​ គ្រប់​ប្រទេស​នៅ​អាស៊ី​ទាំង​អស់ ចាំ​បាច់​ត្រូវ​សហការ​គ្នា​ឲ្យ​មាន​សមភាព​រវាង​អ្នក​មាន និង​អ្នក​ក្រ ​អ្នក​ទី​ក្រុង​និង​​អ្នក​​ជនបទ ជាពិសេស​គឺ​​​សមភាព​យេនឌ័រ៕

No comments:

Post a Comment