Tuesday, August 2, 2011

ធនាគារកណ្តាល កម្ពុជា ពិចារណាបង្កើន អាត្រាបំរុង ដល់១៦% នៅពាក់កណ្តាល ខែសីហា

ភ្នំពេញៈ អគ្គនាយកធនាគារជាតិ លោកស្រី ងួន សុខា បាននិយាយនៅថ្ងៃអង្គារនេះថា ធនាគារ​ជាតិ​កម្ពុជា (NCB) នឹងពិចារណាលើអត្រាតំរូវការបំរុង ដែលកំពុង​មានការកើនឡើង សម្រាប់ធនាគារ​ពាណិជ្ជពី១២ ភាគរយ ដល់ ១៦ភាគរយ ក្នុងពាក់កណ្តាលខែនេះ ដើម្បីទប់សម្ពាធ អតិផរណា និង​ដើម្បីកាត់បន្ថយ​ការជម្រះ​បញ្ជីក្នុងសេដ្ឋកិច្ច។
លោកស្រីបានប្រាប់ សារព័ត៌មានស៊ិនហួ តាមទូរស័ព្ទថា ក្រុមប្រឹក្សាភិបាលរូបិយវត្ថុធនាគារកណ្តាល នឹងសម្រេចចិត្តនៅពាក់កណ្តាលខែនេះ ថាតើអត្រាបំរុងនឹង កើនឡើង ឬអត់នោះ តាមទស្សនៈខ្ញុំ អត្រានេះ នឹងកើនឡើងដើម្បីទប់ស្កាត់សម្ពាធខ្ពស់ នៃអតិផរណា និងដើម្បីបានដើមទុនបន្ថែមទៀត នៅធនាគារកណ្តាល។
តម្រូវការបំរុងទុក គឺជាសមាមាត្រ នៃការផ្ញើប្រាក់របស់អតិថិជន បើទោះបីជាវាត្រូវបានចាត់ ចែងចែង ដោយធនាគារជាជាងត្រូវកាន់កាប់ ដោយអ្នកខ្ចី ហើយវាតែងតែ ត្រូវបានចាត់ចែង ដោយគណនេយ្យធនាគារ និងធនាគារកណ្តាល។
អត្រាអតិផរណាក្នុងប្រទេស កាលពីខែឧសភា កើនដល់៦,៥ភាគរយ ដោយសារតម្លៃ ឡើងខ្ពស់ នៃប្រេងសាំង អគ្គិសនី សេវាដឹកជញ្ជូន សម្លៀកបំពាក់ ម្ហូបអាហារ និង ផលិតផលប្រើប្រាស់។ តាមការព្យាករណ៍ទុកមុន របស់លោក ងួន សុខា បានបានឲ្យដឹងថា អត្រាអតិផរណានៅកម្ពុជា នឹងអាចកើនឡើងដល់ ៨ភាគរយ នៅឆ្នាំនេះ។
កាលពីដើមឆ្នាំ ២០១១ នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF , ធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា អត្រាអតិផរណា នៅកម្ពុជា នឹងកើនឡើង ៦,៥% នៅឆ្នាំនេះ៕

No comments:

Post a Comment