ធនាគារ ​ធំ​បំផុត​របស់​អាមេរិក​(BoA) បាន​បង្ហាញ​ពី​តួលេខ​ចំណូល​ចំណេញ​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ ក្នុង​នោះ​បាន​បញ្ជាក់​ថា​ខាត​អស់​៨.៨ពាន់លាន​ដុល្លារ​ដែល​ទាក់ទង​នឹង​កម្ចី ​ដាក់​របស់​បញ្ចាំ។
ចំនួន​ខាតបង់​ដល់​ទៅ​៨.៨ពាន់លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣ខែ​នេះ នៅ​តែ​តិច​ជាង​ចំនួន​ដែល​អ្នក​វិភាគ​បាន​ព្យាករណ៍​ដោយ​ក្រឡេក​មើល​ឱនភាព​ ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន។ ចំនួន​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​សរុប​បាន​ត្រឹម​តែ​១៣.២ពាន់លាន​ដុល្លារ​ ថយ​ចុះ​៥៥%ធៀប​នឹង​ឆ្នាំ​ចាស់។ “ទោះ​យ៉ាង​ណា​ធនាគារ​នេះ​នៅ​តែ​បន្ត​ ។​ ការ​ខាត​បង់​របស់​គេ​នឹង​ថយ​ចុះ” សម្ដី​អ្នក​វិភាគ​Brian Charles។
អ្នក​វិនិយោគ​ធ្លាប់​អះអាង​ថា ការ​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​របស់​ធនាគារ​BoAបាន​ប្រើ​ប្រាស់​ព័ត៌មាន​ខុស​នៅ​ ពេល​ដែល​លក់​មូលបត្រ​នោះ​ត្រឡប់​ទៅ​វិញ​ហើយ​ក្រោយ​មក​ក៏​ជួប​បញ្ហា​នៅ​ពេល​ ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។
បកប្រែ​៖ ផេង ស៊ីថាន