Tuesday, August 2, 2011

ADBថា ​អតិផរណា​ជា​បញ្ហា​អាទិភាព​របស់​អាស៊ី

ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​អះអាង​ថា ការ​គ្រប់គ្រង​អតិផរណា​ជា​បញ្ហា​ចាំបាច់​បំផុត​ត្រូវ​ចាត់​វិធានការណ៍​មុន​គេ​ នៅ​អាស៊ី នេះ​ដោយ​យោង​តាម​គេហទំព័រ Channelnewsasia
ដោយ ​សារ​តែ​ភាព​ជ្រួលច្របល់​ គ្រោះ​ធម្មជាតិ​ និង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ជប៉ុន​ បាន​ធ្វើ​ឲ្យ​អាស៊ី​ជួប​វិបត្តិ​អតិផរណា​យ៉ាង​ធ្ងន់ធ្ងរ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ ADBយល់​ឃើញ​ថា អតិផរណា​ជា​បញ្ហា​ប្រឈម​ដែល បណ្ដា​ប្រទេស​នៅ​អាស៊ី ត្រូវ​ចាត់​វិធានការណ៍​ជា​បន្ទាន់។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ ADBបាន ​ព្រមាន​ថា ការ​កើន​ឡើង​នូវ​តម្លៃ​ប្រេង​និង​អាហារ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​ អាស៊ី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អតុល្យភាព​រវាង​ចំណូល​និង​ចំណាយ​ប្រជាជន។ ហើយ​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ជួយ​សម្រួល​វិបត្តិ​នេះ ADBបាន​ណែនាំ​ថា ការ​បត់បែន​នៃ​អត្រា​ប្ដូរ​ប្រាក់​ជា​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព។
នៅ​ឆ្នាំ​នេះ អតិផរណា​បាន​ឡើង​ដល់​៥.%​ ដោយ​ធៀប​ទៅ​ឆ្នាំ​២០១០​មាន​ត្រឹម​តែ​៤.% នេះ​អាច​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​គ្រោះ​ធម្មជាតិ​នៅ​ជប៉ុន។ ហើយ​បើ​និយាយ​ពី​ផលិតផល​ក្នុង​ស្រុក​សរុប(GDP)របស់​អាស៊ី​វិញ អាច​នឹង​ធ្លាក់​ចុះ​ត្រឹម​៧.%នៅ​ឆ្នាំ​នេះ ដោយ​ធៀប​នឹង​ឆ្នាំ​២០១០មាន​៩.%
ចិន​ ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លេខ​២​ក្នុង​ពិភពលោក​ បាន​រំពឹង​ថា​សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​កើន​ឡើង​៩.% ក្នុង​ឆ្នាំ​នេះ ដោយ​ធៀប​នឹង​ឆ្នាំ​២០១០បាន​កើន​ឡើង​ដល់​ទៅ​១០.%
ហើយ​បើ​និយាយ​ពី​កម្ពុជា​វិញ ADB បង្ហាញ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ ខ្លួន​ថា GDP កម្ពុជា២០១១ អាច​នឹងកើន៦,% និង ៦,% នៅ ​ឆ្នាំ​២០១២​ ដោយ​សង្កត់​ធ្ងន់​ថា​ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោលដៅ​កាត់បន្ថយ​ភាព ក្រីក្រ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្ត​ភាព កម្ពុជា​​​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ជា​ចាំបាច់។

No comments:

Post a Comment