Tuesday, August 2, 2011

ADB និយាយមិនខុសពីWorld Bank

បន្ទាប់​ពី​ធនាគារ​ពិភពលោកWB បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំកាលពីខែមុនដោយ អះអាង​ថា​ផល​​ទុន​ជាតិ​​សរុប GDPរបស់​កម្ពុជា​អាច​មាន ៦,% នោះ ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ក៏​បាន​ចេញ​ការ​​វិភាគ​​ម៉ា​ក្រូ​សេដ្ឋកិច្ច​ស្រដៀង​គ្នា​នេះ​ដែរ។
ADB បង្ហាញ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា GDP កម្ពុជា២០១១ អាច​នឹងកើន៦,% និង ៦,% នៅ ​ឆ្នាំ​២០១២​ ដោយ​សង្កត់​ធ្ងន់​ថា​ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោលដៅ​កាត់បន្ថយ​ភាព ក្រីក្រ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្ត​ភាព កម្ពុជា​​​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ។
អ្នក​ជំនាញ ព្រមាន​ថា ​វឌ្ឍនភាព​ផ្នែក​​សារពើពន្ធដេលនៅយឺតយ៉ាវ រួមផ្សំនឹង​ចំណូល​ពន្ធ ដ៏ ទាប ព្រមទាំង​​ការ​បាត់បង់ មូលបត្រ​បំណុលរបស់​រដ្ឋាភិបាល អាច​បង្ក​​ឧបសគ្គ​នៅ​ក្នុង​​ការ​ផ្ដល់​​ហិរញ្ញ​ប្បទាន​ដល់​ឱនភាព​សារពើពន្ធ​។
កាល ​ពី​សប្ដាហ៍​មុន អ្នក​ជំនាញ​ផ្នែក​អចលន​វត្ថុ​​និយាយ​ថា​នៅ​ដើមឆ្នាំ​២០១១​​​​​អចលនទ្រព្យ​នៅ ​គោលដៅ​មួយ​ចំនួន​នៅ​កម្ពុជា បាន​​កំរើកវិញ​​បន្តិចបន្តួច។
ទីផ្សារ​ដូរ​ទិញ​អចលនវត្ថុ​កើនឡើង​ តែ​តម្លៃ​នៅ​ដដែលទេ ​ពិសេស​គឺ​គេហដ្ឋាន ដីធ្លី តែ​មាន​ដោយ​កន្លែង​ដែរ​ពិសេស​តំបន់​ប្រជុំ ជន លោក សឹង បុ​ណ្ណា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​​អចលន​វត្ថុ​​។
គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​​​បាន​ហក់​ឡើង​ដល់​៣,១ ពាន់​លាន ដុល្លារ​នៅ​កម្ពុជា​កាល​ពី​​ឆ្នាំ ២០០៨ តែ​បាន​ដាំ​ក្បាល​​ធ្លាក់​គំហុក​មក​សល់​ត្រឹម៨៤០ លាន​ដុល្លារ​​ប៉ុណ្ណោះ​នៅ​ក្នុង​​ឆ្នាំ ២០១០​ដោយ​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​​ធ្វើ​​អោយ​មនុស្ស​ ប្រមាណ៧០លាន​នាក់​នៅ​ទូទាំង​ពិភពលោក​​ត្រូវ​បាត់បង់​ការងារ៕
ទោះ​​យ៉ាង​​ណា ADB លើក​​ឡើង​​ថា ការ​​ងើប​​ឡើង​វិញ​​តិចតួច​នេះ​ផ្អែក​សំខាន់​លើ​​​វិស័យ​​ទេសចរណ៍ ​ការនាំចេញ​សម្លៀក​បំពាក់ផលិតផល​កសិកម្ម។ ល​។

No comments:

Post a Comment