Thursday, May 5, 2011

វិភាគ​នយោបាយ​៖ ចិ​នៈ​ ​“ស​ង្គ្រា​ម​ដោយ​ប្រើ​កម្លាំង​មនុស្ស​ហួស​សម័យ​ទៅ​ហើយ​”

វិភាគ​នយោបាយ​៖ ចិ​នៈ​ ​“ស​ង្គ្រា​ម​ដោយ​ប្រើ​កម្លាំង​មនុស្ស​ហួស​សម័យ​ទៅ​ហើយ​”

ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 05-05-2011 ម៉ោង 11:50:06
 Highslide JSHighslide JS
 តាម ​ទ​ស្ស​នៈ​ឯក​ភាព​របស់​មេ​ដឹកនាំ​ចិន​ ​ប្រទេស​មួយ​ដែល​មាន​សិទ្ធិ​អំណាច​មិន​អាច​ឋិត​ឋេ​របា​ន​ដោយ​គ្មាន​កម្លាំង​ ​ទាហាន​ខ្លាំង​ក្លា​និង​ទំនើប​កម្ម​នោះ​ឡើ​យ​។
តាម ​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​ទ្រឹស្ដី​ស​ង្គ្រា​ម​ដោយ​ប្រើ​កម្លាំង​ប្រជា​ជន​ ​គឺ​មិន​មាន​សមត្ថ​ភាព​ទៀត​ឡើយ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ ​ស​ន្ដិ​សុខ​ទាំង​លើ​ដែល​គោក​ទាំង​ដែន​ស​មុ​ទ្រ​នោះ​ឡើ​យ​។​ ​ទ្រឹស្ដី​នេះ​ ​បើ​ប្រៀប​ធៀប​ជាមួយ​ស​ង្គ្រា​ម​ប​ច្ចេ​ក​វិទ្យា​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ ​វា​ហួស​សម័យ​ទៅ​ហើយ​ ​គឺ​មិន​អាច​បំពេញ​តម្រូវ​ការ​ការពារ​ប្រទេស​ជាតិ​គេច​ផុត​ពី​ការ​គំរាម​ កំហែង​ ​និង​ឈ្លានពាន​របស់​ប្រទេស​ដទៃ​បាន​ឡើ​យ​។
បច្ចុប្បន្ន​ ​ចិន​មាន​កង​កម្លាំង​ទាហាន​សរុប​រហូត​ដល់​២,៣លាន ​នា​ក់​។​ ​ជា​រៀង​រាល់​ឆ្នាំ​ ​រ​ដ្ឋា​ភិ​បា​ល​ចិន​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​ដើម្បី​ភា​វូប​នី​យ​កម្ម​យោធា​ ​ក្នុង​នោះ​ផ្ដោត​ទៅ​លើ​ការ​ហ្វឹក​ហាត់​ទាហាន​ ​និង​បំ​ពាក់​សព្វាវុធ​ទំ​នើ​បៗ​ក្នុង​គោល​ដៅ​ត្រៀម​ប្រយុទ្ធ​ប្រឈម​នឹង​ការ ​វាយ​ប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​ណា​មួយ​មក​លើ​ប្រទេស​ ​អធិបតេយ្យ​ភាព​របស់​ខ្លួន​នោះ​។
រ ​ដ្ឋា​ភិ​បា​ល​ចិន​ចង់​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​យោធា​ឱ្យ​កាន់តែ​ទំនើប​ ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​ស​ង្គ្រា​ម​ ប​ច្ចេ​ក​វិទ្យា​ខ្ពស់​នោះ​។​ ​មិន​ត្រឹម​តែ​ស​ង្គ្រា​ម​ប​ច្ចេ​ក​វិទ្យា​សព្វាវុធ​ទំ​នើ​បៗ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​មាន​ស​ង្គ្រា​ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក​ទៀត​ផ​ង​។
ចិន ​ចាត់​ទុក​ថា​ ​មូល​ហេតុ​ខាង​លើ​នេះ​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​ដោយ​ទាមទារ​ត្រូវ​តែ​មាន​កង​កម្លាំង​ទាហាន​ ​មាន​ការ​បណ្ដុះ​បណ្ដាល​ខ្ពស់​ក្នុង​ស​ង្គ្រា​ម​អ​វ​កា​ស​។
កន្លង ​មក​ ​ស​ង្គ្រា​ម​កើត​ឡើង​ដោយ​ការ​វាយ​ប្រហារ​ថ្មើរជើង​មនុស្ស​ ​និង​មនុស្ស​ប៉ុណ្ណោះ​។ បន្ទាប់​មក​ក៏​មាន​សព្វាវុធ​ប្រើ​ប្រាស់​ ​ហើយ​ពេល​នេះ​ ​ស​ង្គ្រា​ម​មិន​សំដៅ​ទៅ​លើ​ការ​វាយ​ប្រហារ​ថ្មើរជើង​នោះ​ឡើយ​ ​គឺ​ផ្ដោត​ទៅ​លើ​ប​ច្ចេ​ក​វិទ្យា​ទំ​នើ​បៗ​និង​សមត្ថ​ភាព​ ​របស់​កង​កម្លាំង​ទាហាន​ទាំង​អ​ស់​។
ដោយ ​ហេតុ​នោះ​ហើយ​ ​រ​ដ្ឋា​ភិ​បា​ល​ចិន​បាន​រឹត​ប​ន្ដឹ​ង​ភារ​កិច្ច​ចាំបាច់​របស់​កម្លាំង​ ទាហាន​ ​មិន​ត្រឹម​តែ​នៅ​លើ​វិ​ស័​យស​ង្គ្រា​ម​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​នៅ​លើ​វិ​ស័​យ​នយោបាយ​ ​និង​បច្ចេកទេស​ទៀត​ផ​ង​។​ ​ក្រៅ​ពី​នេះ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ចិន​បាន​ដាក់​គម្រោង​ត្រៀម​លុប​ចោល​ការ​ប៉ុន​ប៉ង ​វាយ​ប្រហារ​ភេ​រ​វ​កម្ម​ ​ឬ​បំផ្លាញ​សកម្មភាព​ណា​មួយ​ក្នុង​គោល​ដៅ​ផ្ដួល​រំលំ​សុខ​ស​ន្ដិ​ភាព​ ​ស្ថិរ​ភាព​នៅ​ក្នុង​សង្គម​ចិន​នោះ​។
កន្លង ​មក​ថ្មី​ៗ រ​ដ្ឋា​ភិ​បា​ល​ចិន​បាន​ប្រកាស​មូល​និ​ធិ​សម្រាប់​ការពារ​ជាតិ​ ​មាន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ​ដើម្បី​ភា​វូប​នី​យ​កម្ម​យោធា​ ​ដោយ​បង្កើន​ប្រាក់​បន្ថែម​រហូត​ដល់​១២,៧ភាគ ​រ​យ​។​ ​មូល​និ​ធិ​យោធា​របស់​ចិន​ឈាន​ដល់​៦០១ពាន់​លាន​យ៉េ​ន​ស្មើ​នឹង​៦៦ពាន់​លាន​ អឺ​រ៉ូ​។​ ​ជាមួយ​នឹង​ការ​បង្កើន​ប្រាក់​ការពារ​ជាតិ​នេះ​ ​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ពិសេស​ប្រទេស​ដែល​ជាស​ត្រូវ​របស់​ចិន​នោះ​។
តាម ​អ្នក​ឯក​ទេស​វិភាគ​ព្រឹត្ដិ​ការណ៍​យោធា​ពិភព​លោក​ ​ជាមួយ​តួ​លេខ​ដ៏​ច្រើន​នោះ​ ​ចិន​ឈរ​នៅ​លំដាប់​ទី​២លើ​ពិភព​លោក​ពី​មូល​និ​ធិ​សម្រាប់​សកម្មភាព​យោធា​នៅ​ ឆ្នាំ​២០១១។ ក្នុង​នោះ​១ភាគ​៣នៃ​មូល​និ​ធិ​នេះ​ដើម្បី​បណ្ដុះ​បណ្ដាល​យោធា​ ​ទិញ​ដូរ​ស​ម្ភា​រៈ​សព្វាវុធ​ទំ​នើ​បៗ​ ​ក៏​ដូច​ជា​វិ​និ​យោគ​ផ្នែក​សព្វាវុធ​ជា​ដើ​ម​។
ក្រៅ ​ពី​ប្រមូល​ផ្ដុំ​អភិវឌ្ឍ​យោធា​ ​ចិន​នៅ​តែ​បន្ថែម​ប្រាក់​ដើម្បី​បំពេញ​សកម្មភាព​នានា​របស់​អង្គ​ការ​សហ​ ប្រជា​ជាតិ​ ​ពិសេស​គាំ​ទ្រ​ដល់​ស​ង្គ្រា​ម​ប្រឆាំង​ចោរ​ស​មុ​ទ្រ​ជា​ដើ​ម​។
ប៉ុន្មាន ​ឆ្នាំ​កន្លង​មក​នេះ​ ​កង​កម្លាំង​ទាហាន​ចិន​បាន​ចូល​រួម​យ៉ាង​សកម្ម​នូវ​សកម្មភាព​ប្រឆាំង​ចោរ​ស​ មុ​ទ្រ​សូ​ម៉ា​លី​។​ ​សកម្មភាព​ទាំង​នោះ​បាន​ជួយ​ឱ្យ​កម្លាំង​ទាហាន​ចិន​ទទួល​បាន​នូវ​បទ​ពិសោធន៍ ​ ​បង្កើន​សមត្ថ​ភាព​ធ្វើ​ស​ង្គ្រា​ម​របស់​ខ្លួ​ន​។​ ​ជាក់​ស្ដែង​ ​នៅ​ខែ​ធ្នូ​ ​២០១០ កម្លាំង​ទាហាន​ជើង​ទឹក​ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​៧គ្រឿង​ ​អម​ដំណើរ​ការពារ​នាវា​ដឹក​ទំនិញ​៣.១៣៩គ្រឿង​ដោយ​សុវត្ថិ​ភា​ព​។
ចិន ​តែង​តាម​ដាន​រាល់​ការ​ប្រែ​ប្រួល​នៅ​ចំណុច​ក្ដៅ​ៗលើ​ពិភព​លោ​ក​។​ ​ស្ថាន​ភាព​ដែល​កំពុង​កើត​ឡើង​នៅ​លី​ប៊ី​ក៏​បាន​ធ្វើ​ឱ្យ​ចិន​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំ​ង​។​ ​ចិន​អាច​នឹង​បាត់បង់​កិច្ច​ព្រម​ព្រៀ​ង​ពាណិជ្ជ​កម្ម​ជា​ច្រើន​ជាមួយ​ ប្រទេស​នេះ​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​រហូត​ដល់​២០ពាន់​លាន​ដុល្លា​រ​។​ ​អ្វី​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​អា​ហ្វ្រិ​ក​ខាង​ជើង​ ​មជ្ឈិម​បូ​ព៌ា​ធ្វើ​ឱ្យ​ចិន​កាន់តែ​យក​ចិ​ត្ដ​ទុកដាក់​ពង្រឹង​សមត្ថ​ភាព​ កម្លាំង​យោធា​ ​សព្វាវុធ​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។
តាម​អង្គ​ការ​ពិភព​លោក Heritage​ ​Foundation បាន ​ឱ្យ​ដឹង​ថា​ ​កាល​ពី​ខែ​ធ្នូ​ ​២០១០ ប្រាក់​វិ​និ​យោគ​របស់​ចិន​ចាក់​ចូល​ក្នុង​បណ្ដា​ប្រទេស​ពិភព​អា​រ៉ាប់​មាន​ រហូត​ដល់​៣៧ពាន់​លាន​ដុល្លារ​ ​បណ្ដា​ប្រទេស​ទ្វីប​អា​ហ្វ្រិ​ក​មាន​៤៣ពាន់​លាន​ ​ដុល្លារ​ ​បណ្ដា​ប្រទេស​អាស៊ី​ភាគ​ខាង​លិច​៤៥ពាន់​លាន​ដុល្លារ​ ​ចំណែក​អាស៊ី​ភាគ​អា​គ្នេ​យ៍​៣៦ពាន់​លាន​ដុល្លា​រ​។​ ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​៦១ពាន់​លាន​ដុល្លារ​ ​អឺរ៉ុប​៣៤ ពាន់​លាន​ដុល្លា​រ​។
ជា ​ការ​ពិត​ណាស់​ ​ដើម្បី​ការពារ​នូវ​វិ​ស័​យ​ពាណិជ្ជ​កម្ម​វិ​និ​យោគ​ក្នុង​ស្ថាន​ភាព​ ​ដែល​មាន​អំពើ​ហិង្សា​ ​វិបត្ដិ​នយោបាយ​ ​កាន់តែ​ធ្ងន់​ ​ចិន​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​យោធា​ការពារ​ជាតិ​របស់​ខ្លួ​ន​។​ ​ដោយ​ហេតុ​នោះ​ហើយ​ ​ចិន​តែង​តែ​ប្រឆាំង​រាល់​ការ​ធ្វើ​ស​ង្គ្រា​ម​ណា​មួយ​ ​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ ​និង​សម្ពន្ធ​មិ​ត្ដ​ទៅ​លើ​ប្រទេស​ដែល​ចិន​ចំណាយ​ទុន​វិ​និ​យោគ​យ៉ាង​ច្រើន​ សន្ធឹក​សន្ធាប់​នោះ​។
តាម ​អ្នក​វិភាគ​នយោបាយ​ ​ការ​ធ្វើ​ស​ង្គ្រា​ម​របស់​អា​មេ​រិ​ក​ ​ណា​តូ​នៅ​លី​ប៊ី​ ​ក៏​ដូច​ជា​នៅ​មជ្ឈិម​បូ​ព៌ា​កំពុង​តែ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​ចិន​ដែល​ កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​តំបន់​នោះ​។​ ​អ្នក​វិភាគ​ជា​ច្រើន​យល់​ឃើញ​ថា​ ​ការ​ធ្វើ​ស​ង្គ្រា​ម​នៅ​លី​ប៊ី​ ​គឺ​ជាស​ង្គ្រា​ម​ត្រជាក់​របស់​អា​មេ​រិ​ក​សំដៅ​ទៅ​លើ​ចិន​ប៉ុណ្ណោះ​ ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​ពល​សេដ្ឋ​កិច្ច​របស់​ចិន​នោះ​។
តាម​ការ​ព្យាករណ៍​របស់ IMF សេដ្ឋ ​កិច្ច​របស់​ចិន​នឹង​កើន​ខ្ពស់​ឈាន​មុខ​លើ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៦ មិន​ដូច​អ្វី​ដែល​ធនាគារ​ពិភព​លោក​ ​និង​បណ្ដា​អ្នក​ឯក​ទេស​ជា​ច្រើន​បាន​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ​២០២០ ចិន​អាច​តាម​ទាន់​អា​មេ​រិ​ក​ ​ឬ​ក៏​ឈាន​មុខ​លើ​អា​មេ​រិ​ក​ក្លាយ​ជាម​ហា​អំណាច​ទី​មួយ​នោះ​ទេ​៕
 

No comments:

Post a Comment