Monday, May 9, 2011

ទស្សនៈនិងមតិ ៖ តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​នឹង​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ស្ដី​ពី​ប្រាសាទ​ព្រះ​វិហារ​ ​មិន​មែន​កែ​ប្រែ​ឬ​លុប​ចោល​សាល​ដីកា​ឡើយ​

ដោយ​ ៖ ឡុង សុគុណ
ថ្ងៃទី 10-05-2011 ម៉ោង 10:13:40
ភ្នំពេញ​ ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​ ​មេ​សា​ ​ឆ្នាំ​២០១១ រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​​ស្នើ​សុំ​ឱ្យ​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ ​ជាតិ​ ​ ​បក​ស្រាយ​សាល​ដីកា​របស់​ខ្លួន​ឆ្នាំ​១៩៦២ ។ សំណើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ ​ការ​ឈ្លានពាន​ ​និង​កាន់​កាប់​របស់​កង​ទ័ព​ថៃ​មក​លើ​តំបន់​ក្បែរ​ប្រាសាទ​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០០៨ និង​អំពើ​ឈ្លានពាន​របស់​កង​ទ័ព​ថៃ​ម្ដង​ហើយ​ម្ដង​​ទៀត​ប្រឆាំង​នឹង​កម្ពុ​ជា ​ដោយ​រំលោភ​ទាំង​ស្រុង​ទៅ​នឹង​សាល​ដីកា​តុលាការ​ឆ្នាំ​១៩៦២ និង​ច្បាប់​អ​ន្ដរ​ជាតិ​ ​។
បណ្ឌិត ​ ​សំ​ប៉ង​ ​ស៊ូ​ចា​រិ​ទ​គុន​ ​អតីត​ ​មេធាវី​ថៃ​អម​ដោយ​សេ​នី​ប្រា​មូ​ច​បាន​ ​ដឹកនាំ​ការ​ត​ស៊ូ​ក្ដី​នៅ​តុលាការ​យុ​ត្ដិ​ធម៌​ ​នៅ​ឆ្នាំ​ ​១៩៦២ ។ សារ​ព័ត៌មាន​ថៃ​បាន​ ​ដក​ស្រង់​បទ​វិចារណកថា​របស់​លោក​ ​បណ្ឌិត​ ​សំ​ប៉ង​ ​ស៊ូ​ចា​រិ​ទ​គុន​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧស​ភា​ ​ឆ្នាំ​១៩៦១ដែល​ថា​ ​“ថៃ​ត្រូវ​ ​តែ​ជំទាស់​ទៅ​នឹង​យុ​ត្ដា​ធិ​ការ​របស់​តុលា​ ​កា​រ​។​ ​ការ​ពង្រីក​វិសាល​ភាព​នៃ​រឿង​ក្ដី​ ​របស់​កម្ពុ​ជា​នាំ​ទៅ​រក​ការ​បើក​រឿង​ក្ដី​ ​ថ្មី​”។ “ថៃ​គួរ​តែ​ស្នើ​សុំ​ឱ្យ​តុលាការ​លុប​ ​ចោល​សាល​ដីកា​ ​ឬ​ថៃ​គួរ​តែ​មិន​ចូល​ ​រួម​ក្នុង​សវ​នា​ការ​ដើម្បី​បង្ហាញ​ថា​ថៃ​ ​ទាត់​ចោល​យុ​ត្ដា​ធិ​ការ​របស់​តុលាការ​ ​និង​សាល​ដីកា​នោះ​” ។
បណ្ឌិត ​ ​សំ​ប៉ង​ ​ចា​រិ​ទ​គុន​ ​គួរ​ចង​ចាំ​ថា​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧស​ភា​ ​ឆ្នាំ​១៩៦១ តុលា​ ​ការ​បាន​ទទួល​ស្គាល់​សមត្ថ​កិច្ច​របស់​ខ្លួន​ ​ដើម្បី​វិ​និ​ច្ឆ័​យ​លើ​រឿង​ក្ដី​ដាក់​ជូន​ដោយ​ ​ប្រទេស​កម្ពុ​ជា​ហើយ​នៅ​ពេល​នោះ​ថៃ​ ​បាន​ទទួល​យក​យុ​ត្ដា​ធិ​ការ​របស់​តុលា​កា​រ​។​ ​ប​ណ្ទិ​ត​ ​សំ​ប៉ង​ ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ថៃ​ ​បាន​ចាញ់​ក្ដី​ក្នុង​ឆ្នាំ​១៩៦២ ។ ថៃ​អាច​ស្នើ​ ​សុំ​សើរើ​សាល​ដីកា​នោះ​ក្នុង​រ​យៈ​ពេល​ ​១០ឆ្នាំ​ ​ប៉ុន្ដែ​ថៃ​ខក​ខាន​មិន​បាន​ស្នើ​ ​តុលាការ​ឱ្យ​សើរើ​សាល​ដីកា​នោះ​ឡើយ​ ​។
ការ ​ស្នើ​ឱ្យ​បក​ស្រាយ​សាល​ដីកា​ ​១៩៦២ ជា​ដំណើរ​ការ​បន្ថែម​មួយ​ដើម្បី​ ​ពន្យល់​ ​ប៉ុន្ដែ​មិន​មែន​ដើម្បី​កែ​ប្រែ​ ​ឬ​ ​លុប​ចោល​អ្វី​ដែល​តុលាការ​បាន​សម្រេច​ ​ក្នុង​ឆ្នាំ​១៩៦២ឡើយ​ ​។ គោល​បំណង​ពិត​ ​ប្រាកដ​នៃ​ការ​បក​ស្រាយ​ត្រូវ​បំភ្លឺ​ពី​អ្វី​ ​ដែល​តុលាការ​បាន​សម្រេច​ដោយ​ជាប់​ ​កាតព្វកិច្ច​ក្នុង​ការ​សម្រេច​របស់​តុលា​ ​ការ​មិន​មែន​ដើម្បី​ស្នើ​តុលាការ​ឱ្យ​ សម្រេច​ដោយ​សំអាង​លើ​អង្គ​ហេតុ​ ​ឬ​ ​ការ​លើក​ឡើង​ថ្មី​ឡើយ​ ​។ ការ​ស្នើ​ ​សុំ​ការ​បក​ស្រាយ​នឹង​មិន​ជា​ការ​បើក​រឿង​ ​ក្ដី​ថ្មី​មួយ​ដើម្បី​ផ្ដល់​ឱ​កាស​ឱ្យ​ថៃ​ដើម្បី​ស្នើ​ ​សុំ​កែ​ប្រែ​ ​ឬ​លុប​ចោល​សាល​ដីកា​ឆ្នាំ​ ​១៩៦២បាន​ឡើ​យ​។​ ​ប៉ុន្ដែ​វា​គ្រាន់​តែ​ជា​ ​ការ​ស្នើ​សុំ​មួយ​ដើម្បី​ឱ្យ​តុលាការ​បក​ ​ស្រាយ​លើ​ភាព​មិន​ច្បាស់លាស់​ទាំង​ ​ឡាយ​ដែល​អាច​មាន​នៅ​ក្នុង​សាល​ដីកា​ ​ឆ្នាំ​១៩៦២ប៉ុណ្ណោះ​ ​។
មាត្រា ​៦០ លក្ខ​ន្ដិ​កៈ​តុលាការ​ចែង​ ​ថា​សាល​ដីកា​សម្រេច​ជា​ស្ថាពរ​និង​បិទ​ ​ផ្លូវ​ឧទ្ធរណ៍​ ​។ មាត្រា​នេះ​ ​ចែង​ថា​ ​ករណី​ ​មាន​ជម្លោះ​ចំពោះ​អត្ថ​ន័យ​ ​ឬ​វិសាល​ ​ភាព​នៃ​សាល​ដីកា​នោះ​ ​តុលាការ​នឹង​ ​ត្រូវ​បក​ស្រាយ​តាម​សំណើ​របស់​ភា​គី​ ​ណា​មួយ​ ​។ ប៉ុន្ដែ​ការ​ស្នើ​សុំ​ត្រូវ​ទាក់ទង​ ​តែ​លើ​ផ្នែក​ប្រតិបត្ដិ​ និង​មូល​ហេតុ​ដែល​ ​ ​មិន​អាច​បំបែក​បាន​នៃ​សាល​ដីកា​នោះ​។​ ​ដោយសារ​តែ​ការ​បក​ស្រាយ​នឹង​ត្រូវ​បាន​ ​សម្រេច​ដោយ​តុលាការ​តាម​សំណើ​ ​
របស់ ​កម្ពុ​ជា​នឹង​បំភ្លឺ​ឱ្យ​កាន់តែ​ច្បាស់​លើ​ ​អ្វី​ដែល​តុលាការ​បាន​សម្រេច​ក្នុង​១៩៦២ នោះ​។​ ​ការ​បក​ស្រាយ​នៅ​តែ​មាន​កាត​ព្វ​ ​កិច្ច​ចាប់​បង្ខំ​ដូច​សាល​ដីកា​ឆ្នាំ​១៩៦២ដែរ​ ​ដែល​ភា​គី​ក្នុង​ជម្លោះ​ត្រូវ​តែ​អនុ​វ​ត្ដ​តាម​ ​ ​កាតព្វកិច្ច​ដែល​បាន​ចែង​ក្នុង​ការ​បក​ ​ស្រាយ​នោះ​ ​។
ឥឡូវ ​នេះ​ខ្សែ​បន្ទាត់​ព្រំ​ដែន​លើ​ផែនទី​ ​ឧ​ប​សម្ព័​ន្ធ​១តុលាការ​បាន​ប្រើ​ប្រាស់​ ​ដើម្បី​សម្រេច​រឿង​ក្ដី​ព្រះ​វិហារ​ក្នុង​ ​ឆ្នាំ​១៩៦២នោះ​ ​ថៃ​កំពុង​ជំទាស់​ដោយ​ ​អះអាង​លើ​ផែនទី​សម្ងាត់​និង​ឯកតោ​ភា​គី​ ​របស់​ខ្លួន​ដែល​គេ​ឃើញ​ក្នុង​ឆ្នាំ​២០០៧។ ដោយ​ប៉ុន​ប៉ង​អនុ​វ​ត្ដ​ផែនទី​សម្ងាត់​ឯក​ ​តោ​ភា​គី​នោះ​ ​កង​ទ័ព​ថៃ​បាន​ឆ្លង​កាត់​ព្រំ​ ​ដែន​អ​ន្ដរ​ជាតិ​ចូល​កាន់​កាប់​តំបន់​ក្បែរ​ ​ប្រាសាទ​នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​ ​២០០៨ ដោយ​រំលោភ​ទាំងស្រុង​ទៅ​ ​នឹង​សាល​ដីកា​១៩៦២ ។ លិខិត​មួយ​ចុះ​ ​ថ្ងៃ​ទី​២១ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០០៨របស់​ ​តំណាង​អ​ចិ​ន្ដ្រៃ​យ៍​របស់​ថៃ​នៅ​សហ​ប្រជា​ ​ជាតិ​បាន​អះអាង​ថា​ ​ថៃ​អនុ​វ​ត្ដ​ពេញ​លេញ​ ​សាល​ដីកា​១៩៦២ ។ ទោះ​យ៉ាង​ណា​ក៏​ ​ដោយ​ក៏​ថៃ​អះអាង​ថា​តុលាការ​សម្រេច​ ​ដាក់​តែ​តួ​ប្រាសាទ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​តែ​តុលាការ​មិន​បាន​សម្រេច​អំពី​តំបន់​ ​ជុំ​វិញ​ប្រាសាទ​ឡើយ​ ​។
យោង ​តាម​ ​ការ​អះអាង​របស់​ថៃ​ ​តុលាការ​មិន​បាន​ដោះ​ស្រាយ​ព្រំ​ដែន​ ​រវាង​កម្ពុ​ជា​និង​ថៃ​ឡើយ​ ​។ នេះ​ជា​ជម្លោះ​ ​មួយ​លើ​ទ​ស្ស​នៈ​ចំពោះ​អត្ថ​ន័យ​ ​និង​ ​វិសាល​ភាព​នៃ​សាល​ដីកា​នោះ​ ​។ ទ​ស្ស​នៈ​ ​របស់​ថៃ​បាន​បង្ហាញ​កាន់តែ​ច្បាស់​ក្នុង​ ​គ្រប់​ដំណាក់​កាល​ចរចា​ទ្វេភាគី​រវាង​កម្ពុ​ជា​ ​នឹង​ថៃ​តាម​រ​យៈ​ការ​ប​ន្ដ​ទាមទារ​របស់​ ​ថៃ​លើ​អ្វី​ដែល​មាន​លើ​ផែនទី​ឯកតោ​ ​ភា​គី​របស់​ខ្លួន​ហើយ​ការ​ចរចា​ត្រូវ​បាន​ ​ថៃ​អូស​ ​បន្លាយ​ដោយ​គ្មាន​ទី​បញ្ចប់​ ​។ បញ្ហា​នេះ​មិន​បាន​ដោះ​ស្រាយ​ជា​ស្ថាពរ​ ​និង​ ​ដោយ​ស​ន្ដិ​វិធី​តាម​ការ​រំពឹង​ទុក​របស់​ ​កម្ពុ​ជា​ទេ​ ​។
ដូច្នេះ ​ហើយ​ការ​បក​ស្រាយ​របស់​ ​តុលាការ​មាន​សា​រៈ​សំខាន់​ ​និង​ចាំបាច់​ ​ដែល​កម្ពុ​ជា​សម្លឹង​មើល​ឃើញ​ថា​ជា​ ​មធ្យោបាយ​ដែល​អាច​នាំ​ទៅ​រក​ដំណោះ​ ​ស្រាយ​ដោយ​ស​ន្ដិ​វិធី​និង​ជា​ស្ថាពរ​ ​ ​ព្រោះ​ ​ថា​ ​នៅ​ក្នុង​ឆ្នាំ​១៩៦២ តុលាការ​បាន​ដោះ​ ​ស្រាយ​បញ្ហា​ព្រំ​ដែន​ ​និង​បាន​កំណត់​ ​ទី​តាំង​ច្បាស់លាស់​នៃ​ព្រំ​ដែន​ដូច​ខាង​ ​ក្រោ​មៈ​
នៅ​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​១៩៦២ តុលាការ​បាន​ពិចារណា​ថា​ថៃ​ក្នុង​ឆ្នាំ​ ​១៩០៨-០៩ បាន​ទទួល​យក​ផែនទី​ឧ​ប​- ស ​ម្ព័​ន្ធ​១ថា​ជា​លទ្ធ​ផល​ការងារ​របស់​ ​គ​ណៈ​កម្ម​ការ​កំណត់​ព្រំ​ដែន​ ​ហើយ​បាន​ ​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​លើ​ផែនទី​ថា​ជា​ខ្សែ​ ​បន្ទាត់​ព្រំ​ដែន​ដែល​អានុភាព​នៃ​ការ​ទទួល​ ​យក​នោះ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ ​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​។
ភា ​គី​ទាំង​២ដោយ​ឥ​រិ​ិ​យា​ប​ថ​របស់​ ​ខ្លួន​បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ ​ហើយ​ ​អានុភាព​នៃ​ការ​ទទួល​ស្គាល់​នោះ​បាន​យល់​ ​ព្រម​ចាត់​ទុក​ខ្សែ​បន្ទាត់​នោះ​ថា​ជា​ខ្សែ​ ​បន្ទាត់​ព្រំ​ដែ​ន​។​តុលាការ​ក៏​បាន​ពិចារណា​ ​ថា​ការ​ព្រម​ទទួល​យក​ផែនទី​ឧ​ប​សម្ព័​ន្ធ​១​ ​ដោយ​ភា​គី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​ចូល​ក្នុង​ ​ដំណោះ​ស្រាយ​សន្ធិ​សញ្ញា​ ​និង​ក្លាយ​ជា​ ​ផ្នែក​ទាំងស្រុង​ដែល​មិន​អាច​កាត់​ផ្ដាច់​ ​ចេញ​ពី​សន្ធិ​សញ្ញា​ ​។
ម្យ៉ាង​ទៀត​ភា​គី​ទាំង​ពីរ​នៅ​ពេល​នោះ​ ​បាន​សម្រេច​ទទួល​យក​ការ​បក​ស្រាយ​ ​មួយ​នេះ​ក្នុង ​ដំណោះ​ស្រាយ​សន្ធិ​សញ្ញា​ ​ដែល​ថា​ក្នុង​ករណី​មាន​ការ​ខុស​គ្នា​ជា​ ​មួយ​នឹង​ខ្សែ​បែង​ចែក​ទឹក​ដែល​បាន​គូស​ ​នៅ​លើ​ផែនទី​នេះ​មាន​អានុភាព​លើ​បទ​ ​ប្ប​ញ្ញ​ត្ដិ​ផ្សេង​ទៀត​របស់​សន្ធិ​ ​សញ្ញា​ ​។
ការ ​ចង្អុល​បង្ហាញ​ខ្សែ​បែង​ចែក​ទឹក​ ​នៅ​ក្នុង​មាត្រា​១នៃ​អនុ​សញ្ញា​ឆ្នាំ​១៩០៤  គ្រាន់​តែ​ជា​មធ្យោបាយ​ជាក់​ស្ដែង​ ​និង​ ​ងាយ​ស្រួល​ប៉ុណ្ណោះ​ក្នុង​ការ​រៀបរាប់​ពី​ ​ព្រំ​ដែន​មួយ​ប្រកបដោយ​សត្យា​នុ​ម័​ត​ ​ទោះជា​តាម​លក្ខណ​ខណ្ឌ​ទូទៅ​ក្ដី​ ​។ ប៉ុន្ដែ​ ពុំ​មាន​ហេតុ​ផល​ណា​មួយ​ដែល​ត្រូវ​យក​ ​មក​ពិចារណា​ថា​ភា​គី​ទាំង​ពីរ​បាន​ឱ្យ​សា​រៈ​ ​សំខាន់​ពិសេស​ណា​មួយ​ទៅ​នឹង​ខ្សែ​បន្ទាត់​បែង​ចែក​ទឹក​បែប​នេះ​ទេ​ ​បើ​ប្រៀប​ធៀប​ ​ទៅ​នឹង​សា​រៈ​សំខាន់​ដែល​មាន​អាទិ​ភាព​ ​ពោល​គឺ​ផល​ប្រយោជន៍​នៃ​ដំណោះ​ស្រាយ​ ​ជា​ស្ថាពរ​ក្នុង​ការ​គោរព​តាម​ខ្សែ​បន្ទាត់​ ​នៅ​លើ​ ​ផែនទី​ដូចដែល​បាន​កំណត់​និង​ ​បាន​ទទួល​យក​ដោយ​ភា​គី​ទាំង​ពីរ​រួច​ ​ហើយ​ ​។ នេះ​ជា​ការ​សម្រេច​ពេញ​លេញ​ ​របស់​តុលាការ​ដែល​ថៃ​មិន​ត្រូវ​មើល​ ​រំលង​ ​ហើយ​ក៏​មិន​ត្រូវ​បក​ស្រាយ​ដោយ​ ​ភ័​ន្ដ​ច្រឡំ​ឡើយ​ដើម្បី​គេច​ចេញ​ពី​កាត​ព្វ​ ​កិច្ច​អ​ន្ដរ​ជាតិ​ ​។
ហេតុ ​ដូច​នេះ​ ​តុលាការ​យល់​ថា​ ​តាម​ ​ទ​ស្ស​នៈ​នៃ​ការ​បក​ស្រាយ​សន្ធិ​សញ្ញា​ត្រូវ​ ​សម្រេច​យក​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដូចដែល​ ​បាន​គូស​នៅ​លើ​ផែនទី​ក្នុង​តំបន់​ជម្លោះ​ ​។
ដើម្បី ​បំភ្លឺ​ឱ្យ​បាន​ច្បាស់​ថា​ ​ខ្សែ​បន្ទាត់​ ​ព្រំ​ដែន​លើ​ផែនទី​ឧ​ប​សម្ព័​ន្ធ​១តុលាការ​ ​បាន​អនុ​ម័​ត​ថា​ជា​ខ្សែ​ ​ព្រំ​ដែន​អ​ន្ដរ​ជាតិ​ ​នោះ​ ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧស​ភា​ ​ឆ្នាំ​២០១១ កម្ពុ​ជា​បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​តុលា​ ​ការ​លើ​សាល​ដីកា​ដែល​ខ្លួន​បាន​ស​ម្រេ​ច​។​ ​គេ​សង្ឃឹម​ថា​ការ​ឆ្លើយ​តប​របស់​តុលា​ ​ការ​នឹង​លុប​ចោល​នូវ​ការ​មិន​ច្បាស់​ ​លាស់​ដើម្បី​បញ្ជាក់​ថា​ថៃ​នឹង​មិន​អាច​ ​ប​ន្ដ​ធ្វើ​ពុត​អាក្រក់​ថា​មាន​មូល​ដ្ឋា​ន​ ​ច្បាប់​ណា​មួយ​ ​ដើម្បី​ឱ្យ​ខ្លួន​ច្រាន​ចោល​ ​ការ​ទទួល​ស្គាល់​ព្រំ​ដែន​ដែល​ខ្លួន​បាន​ ​ទទួល​យក​អស់​រ​យៈ​ពេល​ជាង​១០០ឆ្នាំ​ ​មក​ហើយ​នោះ​បាន​ឡើយ​ ​។

No comments:

Post a Comment