Thursday, May 5, 2011

បទ​អត្ថា​ធិ​ប្បា​យ​ ៖ គោល​នយោបាយ​វាត​ទី​និយម​របស់​ ​ថៃ​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ដល់​ស​ន្ដិ​ភាព​និង​ស្ថិរ​ភាព​ក្នុង​ប្រទេស​កម្ពុ​ជា​ និង​ក្នុង​តំបន់​

ស​ង្គ្រា​ម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​មក​លើ​កម្ពុ​ជា​ ​កាល​ពី​ថ្ងៃ​ទី​៤-៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ បាន​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ដល់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេ​តិក​​ ភណ្ឌ​ពិភព​លោក​ ​និង​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ដល់​ស​ន្ដិ​ភាព​ ​និង​ស្ថិរ​ភាព​ក្នុង​តំបន់​ ​។
ភ្លា ​មៗ​នោះ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ស​ន្ដិ​ សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​រៀបចំ​កិច្ច​ប្រជុំ​ជា​បន្ទាន់​ ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ​ ​។ មួយ​ស​បា្ដ​ហ៍​ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៤ ខេ​កុម្ភៈ​ ឆ្នាំ​២០១១ ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​​អង្ក​ការ​សហ​ប្រជា​ជាតិ​បាន​ជំរុញ​ឱ្យ​ប្រទេស​ ជិត​ខាង​ទាំង​ពីរ​នេះ​ ​បង្ហាញ​ពី​ភាព​អត់​ធ្មត់​ជា​អតិ​បរ​មា​ ​ហើយ​បង្កើត​បទ​ឈប់​បាញ់​ជា​អ​ចិ​ន្ដ្រៃ​យ៍​មួយ​ ​និង​បាន​ស្នើ​ទៅ​អា​ស៊ា​ន​ឱ្យ​សម្រប​សម្រួល​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​ សម្រាប់​ជម្លោះ​នេះ​ ។​ ​
នៅ ​ឯ​កិច្ច​ប្រជុំ​បណ្ដា​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ ​អា​ស៊ា​ន​ ​ក្នុង​ទី​ក្រុង​ហ្សា​ការ​តា​ ​នៅ​ថ្ងៃ​ទី​ ​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ កម្ពុ​ជា ​និង​ថៃ​​បាន​ព្រម​ព្រៀ​ង​លើ​ផែនការ​ស​ន្ដិ​ភាព​ ​ដែល​បាន​ស្នើ​ឡើង​ដោយ​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រធាន​អា​ស៊ា​ន​បច្ចុប្បន្ន​ ​ដើម្បី​ឱ្យ​មាន​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ​វាយ​តម្លៃ​ពី​ស្ថាន​ការណ៍​ ​និង​ត្រួត​ពិ​និត្យ​បទ​ឈប់​បា​ញ់​។​ ​
កម្ពុ ​ជា​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុ​វ​ត្ដ​ផែនការ​ស​ន្ដិ​ភាព​ខាង​លើ​ នេះ​ ​ដោយ​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ពេល​ដែល​ថៃ​បាន​បដិសេធ​មិនទទួល​យក​អ្នក​សង្កេត​ការណ៍​ទាំង​នោះ​ ​។
ការ ​បដិសេធ​របស់​ថៃ​ចំពោះ​ផែនការ​​ស​ន្ដិ​ភាព​នេះ​ ​គឺ​ជា​ការ​ឆ្លើយ​តប​ជា​អ​វិ​ជ្ជ​មាន​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ដ៏​ខ្លាំង​ ក្លា​របស់​ឥណ្ឌូ​នេ​ស៊ី​ ដែល​ត្រូវ​បាន​ប្រគល់​សិទ្ធិ​អំណាច​ដោយ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ ​​សហ​ប្រជា​ជាតិ​ ​ដើម្បី​ដើរតួ​នាទី​ជា​អ្នក​សម្រុះសម្រួល​ ​។ កម្ពុ​ជា​ និង​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ ​មាន​ការ​ខក​ចិ​ត្ដ​ខ្លាំង​ណាស់​ដោយសារ​តែ​គោល​ជំហរ​ថៃ​ចំពោះ​បញ្ហា​នេះ​ ​។
លើស ​ពី​នេះ​ទៀត​ ​ដោយ​ប្រឆាំង​ជា​ចំហ​ទៅ​នឹង​ច្បាប់​និង​ទម្លាប់​អ​ន្ដរ​ជាតិ​ ​ក៏​ដូច​ជា​ចំពោះ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​អា​ស៊ា​ន​នោះ​ ​ថៃ​បាន​ចាប់​ផ្ដើម​បង្ក​ស​ង្គ្រា​ម​ឈ្លានពាន​ជា​ថ្មី​មក​លើ​កម្ពុ​ជា​ ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​និង​បណ្ដាល​ឱ្យ​ប្រជា​ជន​កម្ពុ​ជា​ជា​ច្រើន​ទទួល​រង​ទុក្ខ​​វេទនា​យ៉ាង​ ធ្ងន់​ ​។
ពេល ​នេះ​​ច​ម្ង​ល់​ដ៏​ធំ​សម្រាប់​យើង​គឺ​​ថា​ ​“តើ​ហេតុ​អ្វី​បាន​ជា​ថៃ​ជ្រើស​រើស​ការ​ធ្វើ​ស​ង្គ្រា​ម​ឈ្លានពាន​នៅ​ក្នុង ​ទំនាក់​ទំនង​​ជាមួយ​កម្ពុ​ជា​? យោបល់​កត់​សម្គាល់​ដូច​ខាង​ក្រោម​នេះ​ ​ប្រហែល​ជា​អាច​ផ្ដល់​ចម្លើយ​ខ្លះ​ៗចំពោះ​សំណួរ​នេះ​ ​។
-មេ​ដឹកនាំ​យោធា​/ល្មោភ​ស​ង្គ្រា​ម​
នៅ ​ចុង​ខែ​មក​រា​ ​ឆ្នាំ​២០១១ នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វ៉ា​ ​បាន​ ​ថ្លែង​ថា​ ​“រ​ដ្ឋា​ភិ​បា​ល​នឹង​ខំ​ព្យាយាម​ស្វែង​ ​រក​មធ្យោបាយ​ស​ន្ដិ​វិធី​ ​ដើម្បី​ដោះ​ស្រាយ​ ​ជម្លោះ​ព្រំ​ដែន​ជាមួយ​កម្ពុ​ជា​ដែល​ស​ង្គ្រា​ម​ ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​” ។ ជា​ ​លទ្ធ​ផល​ ​ស​ង្គ្រា​ម​របស់​ថៃ​មក​លើ​កម្ពុ​ជា​ ​បាន​ផ្ទុះ​ឡើង​ក្នុង​រ​យៈ​ពេល​មិន​ដល់​មួយ​ស​បា្ដ​ហ៍​ក្រោយ​មក​ផង​ ​។
ការ ​ថ្លែង​ការណ៍​ខាង​លើ​របស់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​ម្យ៉ាង​គឺ​ឆ្លុះ​បញ្ចាំង​ពី​អាកប្ប​ ​កិរិយា​ក្រ​អើត​ក្រ​ទម​របស់​ខ្លួន​ ​ហើយ​ ​ម្យ៉ាង​វិញ​ទៀត​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី​ ​ល្មោភ​ស​ង្គ្រា​ម​នៃ​មេ​ដឹកនាំ​ថៃ​ ​។
យោធា ​បាន​ដើរតួ​នាទី​ស្នូល​នៅ​ក្នុង​ ​មហិច្ឆតា​ពង្រីក​ទឹក​ដី​របស់​ថៃ​ ​។ យោង​ ​តាម​ប្រវត្ដិ​វិទូ​ជា​ច្រើន​ ​យោធា​ថៃ​មាន​ ​ប្រវត្ដិ​ទន្ទឹម​គ្នា​នឹង​ពេល​ដែល​រាជា​ណា​ ​ចក្រ​ថៃ​ទទួល​បាន​ឯក​រាជ្យ​ពី​ចក្រ​ភព​ខ្មែរ​ ​នៅ​ក្នុង​សត​វត្សរ៍​ទី​១៣ ។ ចាប់​ពី​ពេល​ ​នោះ​មក​ ​មេ​ដឹកនាំ​យោធា​កំ​ពូ​លៗ​ថៃ​ ​បាន​គ្រប់គ្រង​ប្រទេស​ថៃ​ ​។ មេ​ដឹកនាំ​ ​ផ្ដាច់​ការ​យោធា​បាន​ត្រួតត្រា​នយោបាយ​ ​ថៃ​ចាប់​តាំង​ពី​របប​រាជា​និយម​ផ្ដាច់​ការ​ ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​១៩៣២ ។ នៅ​ពេល​ ​ដែល​ឥស្សរ​ជន​យោធា​បាន​កាន់​អំណាច​ ​ដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ ​កម្លាំង​ ​ប្រដាប់​អាវុធ​ត្រូវ​បាន​ពង្រីក​ ​។ ដូច​យើង​ ​អាច​ឃើញ​ស្រាប់​ហើយ​ក្នុង​ពេល​ថ្មី​ៗនេះ ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០០៦ ក្នុង​ប្រទេស​ថៃ​មាន​ការ​កើន​ឡើង​នូវ​ភាព​ ​តានតឹង​ជាមួយ​និង​កម្ពុ​ជា​និង​ប្រទេស​ ​ជិត​ខាង​ដទៃ​ទៀត​ ​។
-មេ​ដឹកនាំ​ដែល​បង្ហាញ​ការ​ប្រឆាំង​ ​ចំពោះ​ច្បាប់​ ​
ដោយ ​ត្រូវ​បាន​ដុត​បញ្ឆេះ​ដោយ​ ​អារម្មណ៍​ជាតិ​និយម​ជ្រុល​ ​មេ​ដឹកនាំ​ថៃ​ ​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ ​ច្បាប់​អ​ន្ដរ​ជាតិ​ ​។
ដូច ​យើង​ដឹង​ស្រាប់​ហើយ​ ​នៅ​ក្នុង​ ​សាល​ដីកា​របស់​ខ្លួន​ស្ដី​ពី​អង្គ​សេចក្ដី​ថ្ងៃ​ទី​ ​១៥ ខែ​មិ​ថុ​នា​ ​ឆ្នាំ​១៩៦២ តុលាការ​យុ​ត្ដិ​ ធម៌​អ​ន្ដរ​ជាតិ​ ​ដោយ​សំឡេង​៩ទល់​នឹង​៣ សម្រេច​ថា​ ​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ ​ទឹក​ដី​ ​ក្រោម​អ​ធិ​ិ​ប​តេ​យ្យ​របស់​ប្រទេស​ ​កម្ពុ​ជា​ ​ហើយ​សម្រេច​បន្ទាប់​មក​ទៀត​ ​ថា​ ​ប្រទេស​ថៃ​មាន​កាតព្វកិច្ច​ដក​កង​ ​កម្លាំង​ទ័ព​ឬ​នគរបាល​ ​ឬ​អ្នក​ថែ​រក្សា​ ​ឬ​ ​ឆ្មាំ​ដទៃ​ទៀត​ ​ដែល​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទ​ ​ឬ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ដែល​ស្ថិត​ក្នុង​ ​ទឹក​ដី​កម្ពុ​ជា​ ​។
ទោះជា ​យ៉ាង​ណា​ក្ដី​ ​មេ​ដឹកនាំ​ថៃ​បាន​ ​គូស​ផែនទី​សម្ងាត់​ឯកតោ​ភា​គី​ ​ដែល​ ​បង្ខិត​ខ្សែ​ព្រំ​ដែន​ចូល​ជ្រៅ​មក​ក្នុង​ប្រទេស​ ​កម្ពុ​ជា​ ​ហើយ​បាយ​អះអាង​ថា​ ​មាន​តំបន់​ ​ត្រួត​ស៊ី​គ្នា​៤,៦គីឡូម៉ែត្រ ​ក្រឡា​ក្នុង​តំបន់​ ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​ ​។ តាម​ការ​ពិត​ ​រវាង​កម្ពុ​ជា​និង​ថៃ​ ​គឺ​មាន​ខ្សែ​ព្រំ​ដែន​ ​អ​ន្ដរ​ជាតិ​ដ៏​ច្បាស់លាស់​មួយ​រួច​ហើយ​ ​។
គួរ ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​ ​ក្នុង​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០០៧ ក្នុង​អំឡុង​ពេល​ ​កិច្ច​ប្រជុំ​លើក​ទី​៣១នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​ ​បេតិកភណ្ឌ​ពិភព​លោក​ ​ក្នុង​ទី​ក្រុង​ក្រៃ​ឆឺ​ច​ ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ ​ថៃ​បាន​បញ្ចេញ​ ​ជា​សា​ធារ​ណៈ​និង​ជា​លើក​ទី​មួយ​នូវ​ផែនទី​ ​សម្ងាត់​ឯកតោ​ភា​គី​ដែល​គ្មាន​ការ​ទទួល​ ​ស្គាល់​ជា​អ​ន្ដរ​ជាតិ​ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ ​ការ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​ ​បេតិកភណ្ឌ​ពិភព​លោក​ ​។ ប៉ុន្ដែ​ ផែនទី​ ​ក្លែង​ក្លាយ​នេះ​ ​បាន​ត្រូវ​បដិសេធ​ចោល​ ​យ៉ាង​ម៉ឺង​ម៉ាត់​ពី​សំណាក់​គ​ណៈ​ក​ម្មា​ធិ​ការ​ ​បេតិកភណ្ឌ​ពិភព​លោក​ ​។
គួរ​រំឭក​ផង​ដែរ​ថា​ ​នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​ ​Milton​ ​Osborne​ ​សា​ស្ដ្រា​ចា​រ្យ​ ​នៅ​សាកល​វិទ្យា​ល័​យ​ ​Australian​ ​National​ ​University​ ​បាន​បោះ​ពុម្ព​ផ្សាយ​ ​នូវ​អត្ថ​បទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ ​“ព្រះ​វិហារ​ ​៖ ជម្លោះ​ប្រាសាទ​កម្ពុ​ជា​-ថៃ​” ។ នៅ​ក្នុង​ចំណង​ជើង​ខាង​ក្រោម​ ​របស់​ខ្លួន​ ​“មហិច្ឆតា​របស់​ថៃ​ ​ក្ដី​បារម្ភ​ ​របស់​កម្ពុ​ជា​” គាត់​បាន​សរ​សេរ​ថា​ ​“... វា ​ត្រឹម​ត្រូវ​ណាស់​ដើម្បី​និយាយ​ថា​ ​ការ​ ​ពិចារណា​ខាង​ច្បាប់​តែង​តែ​មិន​ស្ថិត​នៅ​ ​ក្នុង​បេះ​ដូង​នៃ​ការ​គិត​របស់​ថៃ​លើ​ទំនាក់​ ​ទំនងជា​មួយ​និង​កម្ពុ​ជា​ ​។ ចាប់​តាំង​ពី​ ​ការ​ទទួល​បាន​ឯក​រាជ្យ​របស់​កម្ពុ​ជា​ ​ក្នុង​ ​ឆ្នាំ​១៩៥៣ រហូត​ដល់​ការ​ចាប់​ផ្ដើម​ ​ស​ង្គ្រា​ម​ស៊ី​វិល​កម្ពុ​ជា​នៅ​ក្នុង​ឆ្នាំ​១៩៧០ ទំនាក់​ទំនង​រវាង​កម្ពុ​ជា​និង​ថៃ​ត្រូវ​បាន​ ​កត់​សម្គាល់​ទៅ​ដោយ​ការ​លំបាក​ស្ទើរ​តែ​ ​ជា​រៀង​រហូត​មក​... ។ ក្នុង​រ​យៈ​កាល​ប៉ុន្មាន​ ​ឆ្នាំ​នោះ​ ​ភ្នាក់ងារ​ស​ន្ដិ​សុខ​ថៃ​បាន​ធ្វើ​ការ​ ​ដើម្បី​បំផ្លាញ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ភ្នំពេញ​”។
ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​បណ្ដាញ​ឃោ​ ​ស​នា​អេ​ឡិច​ត្រូ​និ​ច​ថៃ​ ​(www​.chiangmai​-chiangrai​.com​) ប​ន្ដ​ការ​ផ្សព្វផ្សាយ​ ​នូវ​អ្វី​ដែល​ហៅ​ថា​ ​“កាល​ប្រវត្ដិ​នៃ​ការ​ ​បាត់បង់​ទឹក​ដី​១៤ដង​របស់​សៀម​ ​-A​ ​Chronicle​ ​of​ ​Siam​´s​ ​14 Boundary​ ​Losses​”  ហើយ​ខ្លឹម​សារ​របស់​ចំណុច​ទី​ ​១៤ មាន​ដូច​ខាង​ក្រោម​នេះ​ ​៖
នៅ​ថ្ងៃ​ទី​១៥ ខែ​មិ​ថុ​នា​ ​ឆ្នាំ​១៩៦២ ៖ ថៃ​បាន​បាត់បង់​ទឹក​ដី​ចំនួន​២ miles​ ​កា ​រ៉េ​ ​នៃ​ប្រាសាទ​ព្រះ​វិហារ​ទៅ​កម្ពុ​ជា​ ​។ ជម្លោះ​ ​ជូរ​ចត​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ ​កម្ពុ​ជា​មិន​ដឹង​ជា​ចេញ​មក​ពី​ណា​ទាមទារ​ ​យក​ប្រា​សាត​ ​។ តុលាការ​ពិភព​លោក​ ​ពឹង​ផ្អែក​លើ​ផែនទី​មិន​ត្រឹម​ត្រូវ​គូស​ឡើង​ ​ដោយ​មហា​អំណាច​អាណា​និគម​បារាំង​ ​នៅ​ពេល​ដែល​កម្ពុ​ជា​ ​គឺ​ជា​ផ្នែក​មួយ​នៃ​ ​ចក្រ​ភព​ឥណ្ឌូ​នេ​ស៊ី​បារាំង​ ​។ សេចក្ដី​ ​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ ​ពិភព​លោក​បាន​ផ្ដល់​តំបន់​ពិសិដ្ឋ​នេះ​ទៅ​ ​ឱ្យ​កម្ពុ​ជា​ ​ធ្វើ​ឱ្យ​មាន​កំហឹង​ដល់​សេនា​ ​ប្រមុខ​នាយក​រដ្ឋ​ម​ន្ដ្រី​ពេល​នោះ​ ​Sarit​ ​Thanarat​ ​ក៏​ដូច​ជា​ប្រជា​ជន​ថៃ​ដែល​ ​គាត់​បាន​និយាយ​ថា​ ​យើង​គួរ​តែ​បាន​ ​បដិសេធ​ការ​លះបង់​ប្រាសាទ​ ​Khao​ ​Phra​ ​Wihaan​ ​ចោល ​ ​។ ប្រាសាទ​គឺ​ជា​ ​មរតក​ពិភព​លោក​ដែល​ជា​កម្ម​សិទ្ធិ​របស់​ ​មនុស្ស​គ្រប់​រូប​ ​។ យោង​លើ​ភូមិ​សា​ស្ដ្រ​ និង​ប្រវត្ដិ​សា​ស្ដ្រ​សៀម​ ​ឬ​ថៃ​ត្រូវ​តែ​មាន​ ​សិទ្ធិ​ដាច់​ខាត​ ​ដើម្បី​មើល​ថែ​ប្រាសាទ​ ​ពិសេស​នេះ​” ។
ការ ​អះអាង​ទឹក​ដី​ខាង​លើ​នេះ​ដែល​ ​បញ្ឆេះ​ឡើង​ដោយ​មហិច្ឆតា​វាត​ទី​ទឹក​ដី​ ​របស់​ថៃ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​សាល​ ​ដីកា​ថ្ងៃ​ទី​១៥ មិ​ថុ​នា​ ​ឆ្នាំ​១៩៦២ របស់​ ​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​ ​ហើយ​បង្ក​ឱ្យ​ មាន​បញ្ហា​យ៉ាង​ធ្ងន់​ដល់​ស​ន្ដិ​ភាព​នៅ​ក្នុង​ ​ប្រទេស​កម្ពុ​ជា​ ​។
-នយោបាយ​វាត​ទី​ថៃ​ ​៖ ជា​ការ​ ​គំរាម​កំហែង​ពិត​ប្រាកដ​ដល់​ប្រទេស​ជិត​ ​ខាង​ទាំង​អស់​
អ្វី ​ដែល​ហៅ​ថា​ ​“កាល​ប្រវត្ដិ​នៃ​ការ​ ​បាត់បង់​ទឹក​សៀម​១៤ដង​”បាន​សរ​សេរ​ ​ថា​ ​“សៀម​បាន​រង​គ្រោះ​ការ​បាត់បង់​ទឹក​ ​ដី​ប្រហែល​១៤ដង​ ​ដែល​ប្រាំ​បី​ដង​ទៅ​អង់​ ​គ្លេ​ស​ ​និង​បារាំង​ ​ហើយ​នៅ​សល់​ប៉ុន្មាន​ ​ទៀត​ទៅ​ប្រទេស​ជិត​ខាង​ខ្លួន​”។ ដូច្នេះ​ ​ប្រទេស​ជាប់​ព្រំ​ដែន​ទាំង​អស់​ ​រួម​មាន​ ​កម្ពុ​ជា​ ​ចិន​ ​ឡាវ​ ​ម៉ា​ឡេ​ស៊ី​ ​ភូមា​ ​និង​ ​វៀ​ត​ណា​ម​អាច​ជា​ប្រទេស​គោល​ដៅ​នៃ​ ​ការ​ទាមទារ​ទឹក​ដី​ដោយ​ថៃ​ចាប់​ពី​ពេល​ ​ឥឡូវ​នេះ​ទៅ​ ​។
ថ្មី ​ៗបំផុត​នេះ​ ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ ​មេ​សា​ ​ឆ្នាំ​២០១១ រ​ដ្ឋា​ភិ​បា​ល​ថៃ​បាន​ ​អនុ​ម័​ត​ដំណោះ​ស្រាយ​បី​ផ្នែក​ ​រួម​មាន​ ​ការ​ឆ្លើយ​តប​ខាង​យោធា​ប្រឆាំង​នឹង​ការ​ ​លុក​លុយ​របស់​កម្ពុ​ជា​ ​។ រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេ​សា​ ​បាន​ ​ថ្កោល​ទោស​ការ​គំរាម​កំហែង​របស់​ទី​ក្រុង​ ​បាងកក​ ​ក្នុង​ការ​ប្រើ​សកម្មភាព​យោធា​ ​បណ្ដេញ​ទាហាន​កម្ពុ​ជា​ចេញ​ពី​តំបន់​ ​ដែល​ថៃ​គិត​ថា​ ​នៅ​ក្នុង​ជម្លោះ​ ​។
ដូចដែល ​យើង​បាន​ឃើញ​ខាង​លើ​នេះ​ ​រ​ដ្ឋា​ភិ​បា​ល​វាត​ទី​ទឹក​ដី​ ​និង​ចូល​ចិ​ត្ដ​ស​ង្គ្រា​ម​ ​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ ​ដល់​ស​ន្ដិ​ភាព​ ​និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ ​របស់​យើង​ទាំងមូល​ ​។ ដោយ​ហេតុ​ផល​ ​នេះ​ហើយ​ ​ប្រទេស​ជាប់​ព្រំ​ដែន​ទាំង​អស់​ ​រួម​ជាមួយ​នឹង​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ ​គួរ​ ​តែ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​បញ្ចប់​នូវ​ ​គោល​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​ ​ដើម្បី​ ​យើង​អាច​ទទួល​បាន​ស​ន្ដិ​ភាព​ ​និង​ស្ថិរ​ភាព​ ​យូរ​អង្វែង​នៅ​ក្នុង​អាស៊ី​អា​គ្នេ​យ៍​ ​។
មេ ​ដឹកនាំ​ថៃ​គួរ​ដឹង​ថា​ ​ពិភព​លោក​នៃ​ ​សត​វត្សរ៍​ទី​២១ ត្រូវ​ការ​ចក្ខុ​វិ​ស័​យ​ថ្មី​ ​គឺ​ ​ចក្ខុ​វិ​ស័​យស​ន្ដិ​ភាព​ដែល​ចាក់​ឫស​នៅ​ក្នុង​ ​យុ​ត្ដិ​ធម៌​ ​ចក្ខុ​វិ​ស័​យ​របស់​ពិភព​លោក​ ​ដែល​រួម​គ្នា​នៅ​ក្នុង​សហ​គម​ន៍​ដែល​មាន​ ​ចេតនា​លះបង់​ដើម្បី​សុខុមាល​ភាព​ ​របស់​ប្រជា​ជន​គ្រប់​រូប​ ​។ ស​ន្ដិ​ភាព​ដែល​ ​ចាក់​គ្រឹះ​នៅ​ក្នុង​យុ​ត្ដិ​ធម៌​ ​ទាមទារ​ការ​ ​អប់រំ​វប្ប​ធម៌​ស​ន្ដិ​ភាព​ ​ទាំង​នៅ​ក្នុង​ផ្ទះ​ ​សហ​គម​ន៍​ ​ប្រទេស​ ​និង​នៅ​ក្នុង​ពិភព​ ​លោក​ទាំងមូល​ ​9
រាជ​ធានី​ ​ថ្ងៃ​ទី​០៤ ខែ​ឧស​ភា​ ​ឆ្នាំ​២០១១
អង្គ​ភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័ស​
ទី​ស្ដី​ការ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​

No comments:

Post a Comment