Thursday, May 5, 2011

អ​. ស​. ប​.៖ ពលរដ្ឋ​នៅ​លើ​ពិភព​លោក​ឈាន​ដល់​១០,១ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០



ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 05-05-2011 ម៉ោង 09:47:40
        តាម ​របាយ​ការណ៍​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ ឧស​ភា​ ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​បង្ហាញ​ថា​ ​ពលរដ្ឋ​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ជិត​៧ពាន់​លាន​នា​ក់​។​ ​តាម​គម្រោង​នៅ​ឆ្នាំ​២០៥០ នឹង​ឈាន​ដល់​៩.៣ពាន់លាន​នាក់​ ​ហើយ​តួ​លេខ​នោះ​នឹង​កើន​ដល់​១០.១ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០។
របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដោយ​គ​ណៈ​ក​ម្មា​ធិ​ការ​សេដ្ឋ​កិច្ច​ ​និង​សង្គម (DESA​) ក្នុង ​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​កំណើន​ប្រជា​ជន​កាន់តែ​កើន​ខ្ពស់​គិត​ ចាប់​តាំង​ពី​ឆ្នាំ​២០១០ម​ក​។​ ​តាម​របាយ​ការណ៍​នោះ​ ​បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​សម្រាល​កូន​ខ្ពស់​ភាគ​ច្រើន​ ​នៅ​តំបន់​សា​ហា​រ៉ា​ ​ទ្វីប​អា​ហ្វ្រិ​ក​ ​រួម​មាន​៣៩ប្រទេស​ក្នុង​ចំណោម​៥៥ប្រទេស​ ​ដែល​មាន​អ្នក​សម្រាល​កូន​ច្រើន​ជាង​គេ​បំ​ផុ​ត​។​ ​ក្រៅ​ពី​នេះ​នៅ​មាន​៩ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​ ​និង​៤ប្រទេស​នៅ​អា​មេ​រិ​ក​ឡា​ទី​ន​។
ក្នុង ​ពេល​នោះ​ ​ប្រទេស​ដែល​មាន​ចំនួន​ទារក​តិច​បំផុត​ ​គឺ​នៅ​តំបន់​អឺរ៉ុប​លើក​លែង​តែ​ប្រទេស​អាយ​ឡេ​ន​។​ ​១៩ក្នុង​ចំណោម​៥១ប្រទេស​នៅ​អាស៊ី​ដែល​មាន​អ្នក​ឆ្លង​ទន្លេ​តិច​ ​ក្នុង​នោះ​រួម​មាន​ចិន​ជា​ដើ​ម​។​ ​ប្រទេស​១៤ក្នុង​ចំណោម​៣៩ប្រទេស​នៅ​អា​មេ​រិ​ក​ឡា​ទី​ន​ ​មាន​ចំនួន​ទារក​តិ​ច​។
លោក​ស្រី​ ​ហា​នៀ​ ​ស្លូ​នី​ក​ ​អ្នក​ទទួល​បន្ទុក​បញ្ហា​កំណើន​ប្រជា​ជន​របស់ DESA ចាត់ ​ទុក​ថា​ ​ចំនួន​ទារក​កើត​មក​ជា​មូល​ហេតុ​សំខាន់​នៅ​ក្នុង​កំណើន​ប្រជា​ជន​នា​ពេល​ប​ ច្ចុ​ប្ប​ន្ន​។​ ​លោក​ស្រី​ប​ន្ដ​ថា​ ​“ភព​ផែន​ដី​នឹង​មិន​ដួល​រលំ​ឡើយ​ពេល​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​នោះ​។​ ​បញ្ហា​នៅ​ត្រង់​ចំណុច​ទារក​ដែល​កើត​មក​នោះ​ ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​បំផុត​លើ​ពិភព​លោក​ ​ដែល​អាច​ឱ្យ​ពិភព​លោក​ដួល​រលំ​បាន​”។
សេចក្ដី ​ប្រកាស​នោះ​បាន​បញ្ជាក់​ទៀត​ថា​ ​រហូត​ដល់​ឆ្នាំ​២១០០ កំណើន​ប្រជា​ជន​នៅ​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ទន្លេ​ច្រើន​ ​ក៏​នៅ​តែ​គ្មាន​សញ្ញា​ថយ​ចុះ​។​ ​នៅ​ដំណាក់​កាល​ឆ្នាំ​២០៩៥ និង​២១០០ ប្រជា​ជន​នៅ​បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​ទារក​កើត​មក​តិច​ ​និង​មធ្យម​អាច​ថយ​ចុះ​ប្រមាណ​០.៣ភាគ​រយ​ ​ក្នុង​មួយ​ឆ្នាំ​។​ ​ចំណែក​ប្រទេស​ដែល​មាន​ការ​សម្រាល​កូន​ច្រើន​ក៏​កើន​០.៥ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ផង​ដែ​រ​។
មាន ​៤២ភាគ​រយ​ ​ពលរដ្ឋ​ពិភព​លោក​ ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​កម្រិត​ជីវភាព​ទាប​ ​ហើយ​ភាគ​ច្រើន​នៃ​ប្រទេស​ទាំង​នោះ​ស្ថិត​នៅ​ទ្វីប​អា​ស៊ី​។​ ​ប្រសិនបើ​គ្មាន​វិធាន​ការ​ឱ្យ​បាន​ល្អ​ទេ​នោះ​ ​កំណើន​ប្រជា​ជន​លើ​ពិភព​លោក​នឹង​កើន​ទ្វេ​ដង​ពី​គម្រោង​ដែល​បាន​លើក​ឡើ​ង​៕
Highslide JS Highslide JS Highslide JS

No comments:

Post a Comment