Tuesday, May 3, 2011

កាំជ្រួច​មី​ស៊ី​ល​តៃ​វ៉ា​ន់​ដាក់​ក្រុង​ប៉េ​កាំ​ង​ក្នុង​គោល​ដៅ​

កាំជ្រួច​មី​ស៊ី​ល​តៃ​វ៉ា​ន់​ដាក់​ក្រុង​ប៉េ​កាំ​ង​ក្នុង​គោល​ដៅ​

ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 03-05-2011 ម៉ោង 08:36:13
         កោះ ​តៃ​វ៉ា​ន់​បាន​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល​ជា​ច្រើន​ដែល​មាន​សមត្ថ​ភាព​បាញ់ ​ដល់​ទី​ក្រុង​ប៉េ​កាំ​ង​ ​ហើយ​សាក​ល្បង​ទទួល​បាន​ជោគជ័យ​រ​យៈ​ពេល​៣ឆ្នាំ​កន្លង​ម​ក​។
ប្រភព ​ព័ត៌មាន​កោះ​តៃ​វ៉ា​ន់​ ​បាន​ដក​ស្រង់​ព័ត៌មាន​ពី​អតីត​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការពារ​ជាតិ​តៃ​វ៉ា​ន់ ​ ​លោក​ ​មី​ខែល​ ​តា​យ​ ​បាន​បញ្ជាក់​ថា​ ​កម្លាំង​ទាហាន​កោះ​តៃ​វ៉ា​ន់​សាក​ល្បង​កាំជ្រួច​មី​ស៊ី​ល​កម្រិត​មធ្យម​កាល ​ពី​ដើម​ឆ្នាំ​២០០៨ ដោយ​សាក​ល្បង​ក្នុង​ភាព​អាថ៌​កំបាំង​មាន​ការ​ចូល​រួម​ពី​ប្រធានាធិបតី​កោះ​ តៃ​វ៉ា​ន់​។​ ​ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​លោក​តា​យ​ឱ្យ​ដឹង​នៅ​ក្នុង​សៀវភៅ​ដែល​បាន​ បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។
លោក ​ ​តា​យ​ ​មិន​បាន​និយាយ​ឱ្យ​បាន​ច្បាស់​នៅ​រ​យៈ​ចម្ងាយ​នៃ​ការ​បាញ់​របស់​កាំជ្រួច​ មី​ស៊ី​ល​នោះ​ឡើ​យ​។​ ​ទន្ទឹម​នឹង​នេះ​ ​សារ​ព័ត៌មាន United​ ​Daily​ ​News បាន ​ផ្សព្វផ្សាយ​ថា​ ​កាំជ្រួច​មី​ស៊ី​ល​មាន​សមត្ថ​ភាព​បាញ់​ដល់​ទី​ក្រុង​សំ​ខា​ន់ៗ​របស់​ចិន​ ​ក្នុង​នោះ​មាន​ទី​ក្រុង​ប៉េ​កាំ​ង​ ​ជា​ដើម​ ​ដែល​មាន​រ​យៈ​ចម្ងាយ​ជាង​២ពាន់​គីឡូ​ម៉ែ​ត្រ​។
តាម ​សារ​ព័ត៌មាន​ខាង​លើ​ ​លោក​តា​យ​ជាម​ន្ដ្រី​ជាន់​ខ្ពស់​ដំបូង​គេ​បង្អស់​ ​ដែល​បាន​បញ្ជាក់​ថា​កោះ​តៃ​វ៉ា​ន់​បាន​អភិវឌ្ឍ​ប​ច្ចេ​ក​វិទ្យា​កាំជ្រួច​ មី​ស៊ី​ល​រ​យៈ​ ​ចម្ងាយ​បាន​យ៉ាង​ល្អ​ប្រ​សើ​រ​។
លោក ​ស្ទេ​ហ្វេ​ន​ ​យ៉​ង់​ ​ជា​តំណាង​រ​ដ្ឋា​ភិ​បា​ល​អា​មេ​រិ​ក​នៅ​ទី​ក្រុង​តៃ​ប៉ិ​ ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​សាក​ល្បង​កាំជ្រួច​មី​ស៊ី​ល​ទាំង​នោះ​ ​ប៉ុន្ដែ​លោក​ ​តា​យ​ ​បញ្ជាក់​ថា​ ​តៃ​វ៉ា​ន់​នឹង​មិន​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ទៅ​លើ​ប្រទេស​ជិត​ខាង​ឡើ​យ​។
ប៉ុន្ដែ ​ចិន​មិន​បោះបង់​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​កោះ​តៃ​វ៉ា​ន់​ ​ប្រសិនបើ​កោះ​នេះ​ប្រកាស​ឯក​រាជ្យ​ចេញ​ពី​ប្រទេស​ចិន​នោះ​។​ ​ទាំង​នោះ​ហើយ​បាន​ធ្វើ​ឱ្យ​កោះ​តៃ​វ៉ា​ន់​ត្រៀម​លក្ខ​ណៈ​ការពារ​ដោយ​បាន​ ព្យាយាម​ផ​លិ​ត​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែន​អាកាស​ជា​ច្រើន​៕
Highslide JS

No comments:

Post a Comment