Tuesday, May 3, 2011

វិភាគ​នយោបាយ​៖ ស​ង្គ្រា​ម​លី​ប៊ី​ជាស​ង្គ្រា​ម​ត្រជាក់​សំដៅ​ទៅ​លើ​ចិន​?



ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 03-05-2011 ម៉ោង 11:34:03
         ក្រុម ​អ្នក​វិភាគ​ស្ដី​អំពី​ហេតុ​អ្វី​អង់គ្លេស​ ​បារាំង​ ​បែរ​ជា​ដឹកនាំ​ក្នុង​ស​ង្គ្រា​ម​លី​ប៊ី​ ​ជាមួយ​នឹង​ថា​តើ​អា​មេ​រិ​ក​ ​អង់គ្លេស​ ​អ៊ី​ស្រា​អែ​ល​ ​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ក្រុម​បះ​បោរ​លី​ប៊ី​ដែរ​ ​ឬ​ទេ​នោះ​ ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​ចំពោះ​ស​ង្គ្រា​ម​នេះ​។​ ​ស​ង្គ្រា​ម​លី​ប៊ី​គឺ​ដើម្បី​យក​ធនធាន​ធម្ម​ជាតិ​ដែល​មាន​តម្លៃ​នៅ​ទី​នោះ​ ​ហើយ​រុញ​ច្រាន​ចិន​ឱ្យ​ចេញ​ពី​តំបន់​អា​ហ្វ្រិ​ក​ខាង​ជើង​នេះ​។
ហេតុ​អ្វី​បែរ​ជាស​ង្គ្រា​ម​កើត​ឡើង​នៅ​លី​ប៊ី ?
ជា ​ការ​ពិត​ណាស់​ ​រឿង​នោះ​អាច​បង្ហាញ​យ៉ាង​ច្បាស់​ ​ប្រសិនបើ​គេ​បាន​អាន​នូវ​ឯក​សារ​យុទ្ធ​សា​ស្ដ្រ​យោធា​របស់​ទី​បញ្ជាការ​ ទ្វីប​អា​ហ្វ្រិ​ក​របស់​អា​មេ​រិ​ក​ ​អា​ហ្វ្រិ​ក​ខ​ម​។​ ​ពេល​ដែល​អា​មេ​រិ​ក​បង្កើត​អា​ហ្វ្រិ​ក​ខម​ ​នៅ​ឆ្នាំ​២០០៧ មាន​៤៩ប្រទេស​នៅ​ទ្វីប​អា​ហ្វ្រិ​ក​ចុះ​ហត្ថ​លេខា​លើ​រដ្ឋ​ធម្ម​នុ​ញ្ញ​យោធា ​របស់​អា​មេ​រិ​ក​ ​សម្រាប់​ទ្វីប​អា​ហ្វ្រិ​ក​ ​ប៉ុន្ដែ​មាន​ប្រទេស​តែ​មួយ​គត់​ ​គឺ​លី​ប៊ី​ដែល​បាន​បដិសេធ​មិន​ចុះ​ហត្ថ​លេខា​លើ​រដ្ឋ​ធម្ម​នុ​ញ្ញ​យោធា​នោះ ​។​ ​សកម្មភាព​របស់​មេ​ដឹកនាំ​លី​ប៊ី​ហ្គា​ដា​ហ្វី​ ប្រាកដ​ជា​មិន​អាច​លុប​ចេញ​ពី​បញ្ជី​ ​និង​មូល​ហេតុ​បណ្ដាល​ឱ្យ​មាន​ស​ង្គ្រា​ម​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។​ ​ប៉ុន្ដែ​ហេតុ​អ្វី​បាន​ជា​ណា​តូ​មាន​វ​ត្ដ​មាន​នៅ​ទី​នោះ ? បណ្ឌិត ​ ​ផាវ​ក្រេ​ត​ ​រ៉ូ​ប៊ឺ​ត​ ​អតីត​ម​ន្ដ្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រ​ដ្ឋា​ភិ​បា​ល​ ​រី​ហ្កា​ន​ ​ចាត់​ទុក​ថា​ ​ទាំង​នោះ​នៅ​តែ​ជា​សំណួរ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ខ្វល់ខ្វាយ​ ​ដោយសារ​តែ​ស្ថាន​ភាព​នៅ​លី​ប៊ី​ខុស​ពី​ស្ថាន​ភាព​នានា​ក្នុង​ការ​ក្រោក​ឡើង ​បះ​បោរ​ក្នុង​ពិភព​អា​រ៉ា​ប់​។
ត្រូវ ​បង្កើត​ឡើង​ក្រោម​រដ្ឋ​កាល​អតីត​ប្រធានាធិបតី​ ​ប៊ូ​ស​ ​អា​ហ្វ្រិ​ក​ខម​ ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​គម្រោង​ដើម្បី​សត​វត្ស​មួយ​ថ្មី​របស់​អា​មេ​រិ​ក PNAC ធំ ​ជាង​ ​និង​ខ្លាំង​ជា​ង​។​ ​គោល​ដៅ​សំខាន់​ក្នុង​យុទ្ធ​សា​ស្ដ្រ​យោធា​របស់​អា​ហ្វ្រិ​ក​ខម​ ​ដើម្បី​ប្រឈម​មុខ​នឹង​ឥទ្ធិ​ពល​ដែល​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ​របស់​ចិន​នៅ​ទ្វីប​អា​ហ្វ្រិ​ក​ទាំង​មូ​ល​។​ ​ការ​ស្រាវជ្រាវ​មួយ​របស់​អា​ហ្វ្រិ​ក​ខម​ ​បាន​បង្ហាញ​ថា​ ​ចិន​ទី​បំផុត​ក៏​ត្រូវ​បញ្ជូន​កម្លាំង​ទាហាន​ទៅ​កាន់​ទ្វីប​អា​ហ្វ្រិ​ក​ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​នេះ​។​ ​តាម​របាយ​ការណ៍​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​“ពេល​នេះ​ចិន​កំពុង​តែ​ឈាន​ដល់​ដំណាក់​កាល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទាមទារ​នូវ ​ប្រភព​ផ្ដល់​ធនធាន​មិន​ចេះ​រីង​ស្ងួត​ពី​ទ្វីប​អា​ហ្វ្រិ​ក​ ​ហើយ​ពេល​នេះ​កំពុង​តែ​វិ​វ​ត្ដ​ន៍​ទៅ​មុខ​ ​អាច​បង្ក​ឱ្យ​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​នៅ​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោ​ក ​។​ ​ការ​ព្យាករណ៍​របស់​ប្រវត្ដិ​សា​ស្ដ្រ​បាន​បញ្ជាក់​ថា​ ​ភាព​មិន​ទុក​ចិ​ត្ដ​គ្នា​ ​និង​មិន​ប្រាកដ​ប្រជា​មិន​អាច​បញ្ចៀស​បាន​នូវ​ការ​បញ្ជូន​ទាហាន​រំដោះ​ ប្រជា​ជន​ចិន PLA ទៅ​កាន់​ទ្វីប​អា​ហ្វ្រិ​ក​មួយ​ចំនួន​ធំ​”។
ក្នុង ​ពេល​នោះ​ ​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​កិច្ច​ព្រម​ព្រៀ​ង​សេដ្ឋ​កិច្ច​នា​ពេល​បច្ចុប្បន្ន​ ​របស់​ទី​ក្រុង​ប៉េ​កាំ​ង​ជាមួយ​ប្រទេស​នៅ​ទ្វីប​អា​ហ្វ្រិ​ក​ ​ពិសេស​ ​គឺ​លី​ប៊ី​មាន​យ៉ាង​តិច​៥០គម្រោង​ធំៗ​ ​ជាមួយ​នឹង​ទឹក​ប្រាក់​វិ​និ​យោគ​រហូត​ដល់​១៨ពាន់លាន​ដុល្លា​រ​។​ ​ក្រៅ​ពី​កា​រវិ​និ​យោគ​ដ៏​ធំ​ធេង​របស់​ចិន​នៅ​លី​ប៊ី​ ​ប្រទេស​នេះ​ក៏​បាន​បញ្ចប់​នូវ​គម្រោង​បញ្ជូន​ទឹក​សម្រាប់​ដំណាំ​កសិកម្ម​ ដែល​ចំណាយ​ប្រាក់​ច្រើន​និង​ទំនើប​បំផុត​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​ពិភព​លោក​ ​គឺ​គម្រោង​ជី​ក​ទន្លេ​នៅ​លី​ប៊ី​ ​ដែល​មាន​ឈ្មោះ​ថា Great​ ​Man​ ​Made​ ​River ។ គម្រោង​ទាំង​នោះ​មាន​រ​យៈ​ពេល​៣០ឆ្នាំ​ ​ហើយ​ទើប​តែ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១០។ គម្រោង​ទាំង​នោះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ពី​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​លើ​វិ​ ស័​យ​កសិកម្ម​ ​ដល់​ប្រទេស​លី​ប៊ី​។​ ​ទាំង​នោះ​មាន​ន័យ​ថា​ ​លី​ប៊ី​នឹង​ក្លាយ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​ទី​ផ្សារ​ កសិកម្ម​ពីរ​នៅ​ជិត​ខាង​ ​គឺ​អ៊ី​ស្រា​អែ​ល​និង​អេ​ហ្ស៊ី​ប​។​ ​គម្រោង​ទាំង​នោះ​អាច​ប្រែ​ក្លាយ​លី​ប៊ី​ទៅ​ជា​ប្រទេស​លេច​ធ្លោ​ជាង​គេ​ បំផុត​ក្នុង​ទ្វីប​អា​ហ្វ្រិ​ក​។
ជាមួយ ​តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​កើន​ខ្ពស់​ ​ហើយ​លី​ប៊ី​រក្សា​រូបិយ​ប័​ណ្ណ​របស់​ខ្លួន​នឹង​ន​រ​ជាមួយ​នឹង​ការ​ផ្គត់​ ផ្គង់​ថាមពល​ស្បៀង​អាហារ​ក្នុង​ប្រទេស​នូវ​តម្លៃ​ទាប​ ​ធ្វើ​ឱ្យ​លី​ប៊ី​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​វិបត្ដិ​សេដ្ឋ​កិច្ច​ឬ​ក៏​ ដើរតួ​នាទី​ ​អ្វី​សំខាន់​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​ឡើ​យ​។
ការ​ប្រែ​ប្រួល​ផ្នែក​នយោបាយ​នៅ​លី​ប៊ី​ ​បាន​ធ្វើ​ឱ្យ​ចិន​បាត់បង់​កិច្ច​ព្រម​ព្រៀង​ ​និង​ថយ​ចុះ​រហូត​ដល់​៤៥,៣ភាគ​រយ​ប្រាក់​ចំណូល​ក៏​ថយ​ចុះ​១៣,៩ភាគ​រយ​ផង​ដែ​រ​។​ ​នៅ​ប្រទេស​អា​ល់​ហ្សេ​រី​ ​ពាណិជ្ជ​កម្ម​របស់​ចិន​ក៏​ថយ​ចុះ​៩៧,១ភាគ​រយ​ផង​ដែ​រ​។
ជា ​ការ​ពិត​ណាស់​ ​គោល​ដៅ​យោធា​របស់​អា​ហ្វ្រិ​ក​ខម​ ​គឺ​ដើម្បី​កាត់​បន្ថយ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​របស់​ចិន​នៅ​ក្នុង​ទ្វីប​អា ​ហ្វ្រិ​ក​ ​ដែល​កំពុង​តែ​រីក​ចម្រើន​យ៉ាង​ល្អ​នោះ​។
ស​ង្គ្រា​ម​ត្រជាក់​ថ្មី​កំពុង​កើត​ឡើង
តាម ​ការ​ពិត​ ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​លី​ប៊ី​ ​ការ​ចាប់​ផ្ដើម​នៃ​ស​ង្គ្រា​ម​ត្រជាក់​ថ្មី​រវាង​បណ្ដា​ប្រទេស​លោក​ខាង​លិច ​ ​អា​មេ​រិ​ក​ ​អឺរ៉ុប​ ​និង​ប្រទេស​ចិ​ន​។​ ​ស​ង្គ្រា​ម​ត្រជាក់​ថ្មី​នេះ​ស្រ​ដៀង​គ្នា​ក្នុង​ស​ង្គ្រា​ម​ត្រជាក់​រវាង​ អា​មេ​រិ​ក​ ​និង​អតីត​សហ​ភាព​សូ​វៀ​ត​នៅ​ចុង​សត​វត្ស​ទី​២០។ ស​ង្គ្រា​ម​ត្រជាក់​នោះ​នឹង​កើត​ឡើង​នៅ​ទ្វីប​អា​ហ្វ្រិ​ក​ ​អា​មេ​រិ​ក​ខាង​ត្បូង​ ​និង​អាស៊ី​ ​ភាគ​កណ្ដាល​ ​ក៏​ដូច​ជា​ចំណុច​ក្ដៅ​ឧបទ្វីប​កូ​រ៉េ​ ​មជ្ឈិម​បូ​ព៌ា​ជា​ដើ​ម​។
ស ​ង្គ្រា​ម​ត្រជាក់​ថ្មី​នេះ​មាន​ទំហំ​ធំ​ធេង​ ​ពិបាក​វាស់​ស្មាន​ជាង​ស​ង្គ្រា​ម​ត្រជាក់​ពេល​កន្លង​មក​ទៅ​ទៀត​ ​ដោយសារ​តែ​វា​ផ្ដោត​ទៅ​លើ​ប្រភព​ធនធាន​ធម្ម​ជា​តិ​។​ ​ ​ការ​ដណ្ដើម​សិទ្ធិ​គ្រប់គ្រង​ធនធាន​ធម្ម​ជាតិ​ជា​ប្រភព​បណ្ដាល​ឱ្យ​មាន​ស​ ង្គ្រា​ម​ ​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើ​ង​។
ពេល​ណា​ស​ង្គ្រា​ម​នឹង​ត្រូវ​បញ្ចប់ ?
មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ ​ក្រុម​អ្នក​ស៊ើប​អង្កេត​លោក​ខាង​លិច​ ​និង​ពលរដ្ឋ​ដែល​តាម​ដាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័​ត៌ - មាន ​នានា​របស់​លោក​ខាង​លិច​កំពុង​តែ​មាន​ជំងឺ​ ​“ភ្លេច​ប្រវត្ដិ​សា​ស្ដ្រ​” ដូច​ជា​ពលរដ្ឋ​អា​មេ​រិ​ក​ ​ខួរ​ក្បាល​របស់​ពួក​គេ​ ​ផ្ដោត​ទៅ​លើ​តែ​កម្ម​វិធី​ស​ប្បា​យៗ​តែ​ប៉ុណ្ណោះ​ ​ប៉ុន្ដែ​មេ​រៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​និង​អ៊ី​រ៉ា​ក់​នៅ​មិន​ទាន់​ងាក​ទៅ​រក​សភាព​ដើម​វិញ​នៅ​ឡើ​យ​។
ប៉ុន្ដែ ​ពេល​វេលា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ ​និង​អឺរ៉ុប​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​ ពិភព​លោក​ស្ដី​ពី​មហិច្ឆតា​ធ្វើ​ស​ង្គ្រា​ម​ ​និង​លទ្ធ​ផល​ទទួល​បាន​នោះ​។
តាម ​អ្នក​ឯក​ទេស​វិភាគ​នយោបាយ​បាន​បង្ហាញ​ថា​ ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​ចិន​ ​លោក​ខាង​លិច​ចាំបាច់​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ ​គឺ​ត្រូវ​កាត់​ផ្ដាច់​ត្រួត​សេដ្ឋ​កិច្ច​ ​ដែល​កំពុង​រីក​ដុះដាល​នៅ​តំបន់​នានា​ពិសេស​ទ្វីប​អា​ហ្វ្រិ​ក​តែ​ម្ដ​ង​។
ដូច​ក្រុម​ឯក​ទេស​សេដ្ឋ​កិច្ច IMF បាន ​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​២០១៦ សេដ្ឋ​កិច្ច​ចិន​នឹង​ឈាន​មុខ​លើ​សេដ្ឋ​កិច្ច​អា​មេ​រិ​ក​តាម​រ​យៈ​ទី​ផ្សារ​ ប្រើ​ប្រាស់​ ​និង​ផលិតផល​ក្នុង​ស្រុក​របស់​ចិន​កើន​ខ្ពស់​៕
Highslide JS Highslide JS Highslide JS

No comments:

Post a Comment