Tuesday, May 17, 2011

សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារសម្ងាត់ស្តីអំពីសង្គ្រាមនៅវៀតណាម

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈកាលពី
ថ្ងៃទី១២ ខែឧសភា ថា ខ្លួននឹងបញ្ចេញឯកសារដ៏ល្បីមួយដែល
មានឈ្មោះថា Pentagon Papers ក្រោយពីឯកសារសម្ងាត់បំផុត
ស្តីអំពីសង្គ្រាមនៅវៀតណាមមួយនេះ ធ្លាប់បានបែកធ្លាយដល់
សារព័ត៌មានកាលពី ៤ ទសវត្សរ៍កន្លងទៅនេះ ។



ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹង ក្រសួងបណ្ណសារជាតិ
សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំ ណឹងថា បណ្តាឯកសារ
ទាំងនេះ បច្ចុប្បន្នមិនត្រូវបានគេចាត់ទុកថា ជាឯកសារសម្ងាត់
ទៀតឡើយ ហើយវានឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈចាប់
ពីខែមិថុនានេះទៅ នៅបណ្ណាល័យរបស់លោកអតីតប្រធានាធិបតី
Richard Nixon នា Yorba Linda នៃរដ្ឋ California ។

មានចំណងជើងជាផ្លូវការថា «មិត្តភាពសហរដ្ឋអាមេរិក-វៀតណាម
ចាប់ពីឆ្នាំ ១៩៤៥-១៩៦៧» ស្រាវជ្រាវដោយក្រសួងការពារជាតិ
សហរដ្ឋអាមេរិក ជាឯកសារសម្ងាត់បំផុតបានពណ៌នាចំណុច
សំខាន់ៗអំពីការជ្រៀតជ្រែកកិច្ចការនយោបាយ និងទាហានរបស់
សហរដ្ឋអាមេរិកនៅវៀតណាម ចាប់តាំងពីឆ្នាំ ១៩៤៥ ដល់ ១៩៦៧ ។

ឯកសារនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក
នាពេលនោះ គឺ លោក Robert McNamara បានសំណូមពរឲ្យរៀប
រៀងឡើងក្នុងពាក់កណ្តាលឆ្នាំ ១៩៦៧ ដើម្បីកត់ត្រារាល់ចំណុច
សំខាន់ៗទាក់ទិននឹងសង្គ្រាមនៅវៀតណាម ។

ឯកសារនេះបានបែកធ្លាយឲ្យដឹងថា ចំនួនទាហានអាមេរិកដែល
បញ្ជូនទៅធ្វើសង្គ្រាមនៅវៀតណាមនោះ មានចំនួនច្រើនលើស
លប់ជាងអ្វីដែលគេបានដឹងក្នុងពេលកន្លងមក ។

ឯកសារជាលើកដំបូងបានចុះផ្សាយនៅលើទំព័រមុខនៃកាសែត
The New York Time កាលពីឆ្នាំ ១៩៧១ បានបង្កើតជារៀងអាស្រូវ
មួយជម្រុញឲ្យលោកអតីតប្រធានាធិតី Lyndon Johnson សហរដ្ឋ
អាមេរិកនាពេលនោះ សម្រេចចិត្តមិនចូលរួមប្រកួតការបោះឆ្នោត
អាណត្តិថ្មី ព្រោះមានប្រតិកម្មពីប្រជាជន យ៉ាងខ្លាំងអំពីបញ្ហាសង្គ្រាម
នៅវៀតណាម ។

កាសែត The New York Times ទទួលបានឯកសារនេះពីលោក Daniel
Ellsberg ដែលរូបគាត់ពេលនោះ ជាអ្នកជំនាញវិភាគខាងទាហានធ្វើការ
នៅក្នុងអាគារបញ្ចកោណ ៕


ទាហានអាមេរិកនៅភាគកណ្តាលវៀតណាមក្នុងសង្គ្រាមវៀតណាម

No comments:

Post a Comment