Tuesday, May 3, 2011

តើ​អា​មេ​រិ​ក​មាន​ភស្ដុ​តាង​គ្រប់​គ្រាន់​ដែរ​ឬទេ​ ​ដើម្បី​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ប៊ី​ន​ឡា​ដេ​ន​?

ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 03-05-2011 ម៉ោង 14:31:03
          ការ ​ស្លាប់​របស់​មេ​ដឹកនាំ​ភេ​រ​វ​កម្ម​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​លើ​ពិភព​លោក​ ​អូ​សា​ម៉ា​ ​ប៊ី​ន​ឡា​ដេ​ន​ ​ត្រូវ​សម្លាប់​ ​គឺ​ជា​ចំណុច​មួយ​ដ៏​សំខាន់​សម្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ ​ក៏​ដូច​ជា​ពលរដ្ឋ​នៅ​លើ​ពិភព​លោក​ទាំង​មូ​ល​។​ ​ពិភព​លោក​សប្បាយ​រីករាយ​អប​អរ​សាទរ​ពេល​ទទួល​បាន​ព័ត៌មាន​ថា​ប៊ី​ន​ឡា​ដេ​ន ​ស្លា​ប់​។​ ​ប៉ុន្ដែ​មាន​មនុស្ស​មិន​តិច​ឡើយ​ដាក់​សំណួរ​ថា​ ​តើ​អា​មេ​រិ​ក​មាន​ភស្ដុ​តាង​គ្រប់​គ្រាន់​ ​ដើម្បី​បញ្ជាក់​ការ​ពិត​ថា​អ្នក​ដែល​ទាហាន​អា​មេ​រិ​ក​សម្លាប់​នោះ​ជា​អូ​ សា​ម៉ា​ ​ប៊ី​ន​ឡា​ដេ​ន​។
ប្រធានាធិបតី ​អា​មេ​រិ​ក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​កាល​ពី​ថ្ងៃ​ទី​១ ឧស​ភា​ ​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ប្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ ​និង​ពិភព​លោក​ថា​ ​អា​មេ​រិ​ក​សម្លាប់​បាន​មេ​ដឹកនាំ​ភេ​រ​វ​កម្ម​ ​អូ​សា​ម៉ា​ ​ប៊ី​ន​ឡា​ដេ​ន​ ​ហើយ​ក្នុង​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​ទី​តាំង​រស់​នៅ​របស់​ប៊ី​ន​ ឡា​ដេ​ន​នៅ​ជាយ​ក្រុង​អ៊ិ​ស្លា​ម៉ា​បាត​ ​ប្រទេស​ប៉ា​គី​ស្ថា​ន​។
តើ​អា​មេ​រិ​ក​មាន​ភស្ដុ​តាង​គ្រប់​គ្រាន់​ដែរ​ឬទេ ?
ពេល ​ដំបូង​គេ​បាន​បញ្ជាក់​នូវ​រូប​ភាព​អ្នក​ដែល​ត្រូវ​សម្លាប់​នោះ​ ​គឺ​ ​ប៊ី​ន​ឡា​ដេ​ន​ ​តាម​រ​យៈ​ការ​ត្រួត​ពិ​និត្យ​ផ្ទៃ​មុខ​ជន​ដែល​ស្លាប់​នោះ​។​ ​ក្រោយ​មក​ ​អា​មេ​រិ​ក​បាន​បង្ហាញ​នូវ​លទ្ធ​ផល​ឌី​អិ​ន​អេ​ដោយ​បញ្ជាក់​ថា​ ​អ្នក​ដែល​ស្លាប់​នោះ​ ​គឺ​ប៊ី​ន​ឡា​ដេ​ន​៩៩,៩ភាគ​រ​យ​។
ប៉ុន្ដែ ​រហូត​មក​ទល់​ពេល​នេះ​ ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​មន្ទិល​សង្ស័យ​នូវ​រូប​ភាព​ដែល​បាន​ ផ្សព្វផ្សាយ​ ​ពេល​ដំបូង​ថា​ជាស​ព​ប៊ី​ន​ឡា​ដេ​ន​នោះ​ ​អាច​ជា​រូប​ភាព​ក្លែង​ក្លាយ​ ​កាត់​ត​តាម​ប្រព័ន្ធ​ប​ច្ចេ​ក​វិទ្យា​។ មក​ទល់​ពេល​នេះ​ ​រូប​ភាព​ពិត​របស់​ប៊ី​ន​ឡា​ដេ​ន​ស្លាប់​ ​មិន​ទាន់​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ ​ក៏​ដូច​រ​ដ្ឋា​ភិ​បា​ល​អា​មេ​រិ​ក​បង្ហាញ​ជា​សា​ធារ​ណៈ​ ​ដូច​មេ​ដឹកនាំ​អ៊ី​រ៉ា​ក់​ ​សា​ដាម​ ​ហ៊ូ​សេន​នៅ​ឡើ​យ​។
កាល ​ពី​ថ្ងៃ​ទី​២ ឧស​ភា​ ​រូប​ភាព​សាកសព​ប៊ី​ន​ឡា​ដេ​ន​ត្រូវ​បណ្ដាញ​ទូរទស្សន៍​ប៉ា​គី​ស្ថាន​ ផ្សព្វផ្សាយ​ក្រោយ​ពេល​អា​មេ​រិ​ក​បាញ់​ស​ម្លា​ប់​។​ ​ក្រោយ​មក​ប៉ុន្មាន​ម៉ោង​រូប​ភាព​ទាំង​នោះ​ត្រូវ​គេ​ដឹង​ថា​ជា​ ​រូប​ភាព​ក្លែង​ក្លាយ , លទ្ធ ​ផល​គឺ​បណ្ដាញ​ផ្សព្វផ្សាយ​ល្បី​ៗនៅ​លើ​ពិភព​លោក​រង​ ​ការ​បោក​ប្រាស់​មួយ​យ៉ាង​អាម៉ាស់​ ​ដោយសារ​តែ​នោះ​ជា​រូប​ភាព​កាត់​ត​តាម​បច្ចេកទេស​កុំ​ព្យូ​ទ័​រ​តែ​ប៉ុណ្ណោះ ​។ រូប​ភាព​បាន​កាត់​ត​ពី​សាកសព​បុរស​ពិត​ ​ប៉ា​គី​ស្ថាន​ម្នាក់​ស្លាប់​ ​និង​រូប​ភាព​ប៊ី​ន​ឡា​ដេ​ន​ ​ដែល​ថត​កាល​ពី​ឆ្នាំ​១៩៩៨។
ហេតុ​អ្វី​បាន​ជា​អា​មេ​រិ​ក​ត្រូវ​បញ្ចុះ​សព​ក្នុង​ស​មុ​ទ្រ ?
អា ​មេ​រិ​ក​បាន​រៀបចំ​គម្រោង​កប់​សាកសព​របស់​ប៊ី​ន​ឡា​ដេ​ន​តាំង​ពី​ប៉ុន្មាន​ ខែ​មុន​ការ​វាយ​ប្រហារ​កើត​ឡើង​ម្ល៉េះ​ ​ដោយ​អា​មេ​រិ​ក​ធ្វើ​ទៅ​តាម​ប្រពៃណី​របស់​សាសនា​អ៊‌ិ​ស្លា​ម​។
លោក John​ ​Brennan ទី ​ប្រឹក្សា​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា​ ​សាកសព​របស់​ ​ប៊ី​ន​ឡា​ដេ​ន​ ​បាន​រៀបចំ​តាម​ប្រពៃណី​អ៊ិស្លា​ម​ ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ក្នុង​រ​យៈ​ពេល​២៤ម៉ោ​ង​។​ ​ប៉ុន្ដែ​ការ​កប់​សាកសព​របស់​ប៊ី​ន​ឡា​ដេ​ន​នា​ពេល​នោះ​ធ្វើ​ឡើង​មិន​ដល់​ ១២ម៉ោង​ផង​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​អា​មេ​រិ​ក​បាន​បញ្ជូន​ទៅ​ដាក់​លើ​ ​នាវា​ផ្ទុក​យ​ន្ដ​ហោះ USS​ ​Carl​ ​Vinson នៅ ​តំបន់​ស​មុ​ទ្រ​អា​រ៉ា​ប់​។​ ​លោក​ ​ច​ន​ ​ប្រេ​ន​ណេ​ន​ ​បញ្ជាក់​ទៀត​ថា​ ​គេ​បាន​លាង​សាកសព​ ​ហើយ​គ្រប​កំណាត់​ស​មួយ​ផ្ទាំង​ ​ម​ន្ដ្រី​ទាហាន​អា​មេ​រិ​ក​បន់​ស្រន់​ ​ក្រោយ​មក​បក​ប្រែ​ទៅ​ជា​ភាសា​អា​រ៉ា​ប់​។​ ​បន្ទាប់​មក​ក៏​ដាក់​សាកសព​នៅ​ក្នុង​ស្បោង​នីឡុង​ដាក់​លើ​ក្ដារ​មួយ​ផ្ទាំង​ ​រួច​ទម្លាក់​ចូល​ទៅ​ក្នុង​ស​មុ​ទ្រ​។
បញ្ចៀស​គ្រោះ​ថ្នាក់
អា ​មេ​រិ​ក​ព្រួយ​បារម្ភ​ខ្លាច​ពេល​កប់​ ​ប៊ី​ន​ឡា​ដេ​ន​ ​នៅ​លើ​គោក​ ​អាច​ក្លាយ​ជា​ទី​សក្ការ​បូជា​របស់​ក្រុម​អ៊ិស្លា​ម​ជ្រុល​និ​យ​ម​។​ ​ការ​កប់​ប៊ី​ន​ឡា​ដេ​ន​នៅ​បាត​ស​មុ​ទ្រ​ ​គឺ​ផ្ដល់​នូវ​អារម្មណ៍​សុវត្ថិ​ភាព​ជា​រៀង​រហូត​ ​គ្មាន​អ្វី​សេស​សល់​ឬ​ ​ចង់​ដឹង​ ​ចង់​ឃើញ​ទៀត​ឡើយ ...
លោក Christopher​ ​Meyer អតីត ​រាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​អា​មេ​រិ​ក​បាន​ឱ្យ​ដឹង​ថា​ ​“យើង​ខ្ញុំ​គិត​ថា​ ​យើង​នឹង​អាច​មើល​ឃើញ​រូប​ភាព​ពិត​របស់​ប៊ី​ន​ឡា​ដេ​ន​ ​ឱ្យ​បាន​ឆា​ប់ៗ​ពីរ​ដ្ឋា​ភិ​បា​ល​អា​មេ​រិ​ក​។​ ​ខ្ញុំ​មិន​អាច​គិត​ដល់​ថា​ប្រធានាធិបតី​អា​មេ​រិ​ក​ ​អាច​ប្រកាស​ដល់​ពិភព​លោក​ដឹង​ថា​ ​ប៊ី​ន​ឡា​ដេ​ន​ ​ត្រូវ​បាញ់​សម្លាប់​ ​ដោយ​មិន​មាន​ភស្ដុ​តាង​ណា​មួយ​ច្បាស់លាស់​សម្រាប់​បញ្ជាក់​នោះ​ឡើយ​”។
តើ​ប៊ី​ន​ឡា​ដេ​ន​ស្លាប់​ពិត​ប្រាកដ​ឬ ?
នេះ ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ​ដែល​ប៊ី​ន​ឡា​ដេ​ន​បាន​ស្លាប់​ ​ហើយ​ប្រកាស​ជា​សា​ធារ​ណៈ​។​ ​ចាប់​តាំង​ពី​ពិភព​លោក​ ​តាម​ចាប់​ខ្លួន​បន្ទាប់​ពី​វាយ​ប្រហារ​ភេ​រ​វ​កម្ម​ទៅ​លើ​មជ្ឈមណ្ឌល​ ពាណិជ្ជ​កម្ម​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា​ ​២០០១ មាន​ព័ត៌មាន​ថា​ប៊ី​ន​ឡា​ដេ​ន​ ​ស្លាប់​ជា​ច្រើន​លើក​ ​ប៉ុន្ដែ​ក៏​មាន​ព័ត៌មាន​បញ្ជាក់​ដែរ​ថា​ ​ប៊ី​ន​ឡា​ដេ​ន​ពិត​ជា​នៅ​រ​ស់​។
តាម ​តួ​លេខ​របស់​ស​ន្ដិ​សុខ​អា​មេ​រិ​ក​ ​ចាប់​តាំង​ពី​អា​មេ​រិ​ក​ធ្វើ​ស​ង្គ្រា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​ប៊ី​ន​ឡា​ដេ​ន​ ​បាន​ចេញ​សេចក្ដី​ប្រកាស​គំរាម​កំហែង​អា​មេ​រិ​ក​ ​និង​ពិភព​លោក​យ៉ាង​តិច​៤០លើ​ក​។
មក ​ទល់​ពេល​នេះ​ ​ធាតុ​ពិត​នៃ​ការ​ស្លាប់​ឬ​នៅ​រស់​របស់​ប៊ី​ន​ឡា​ដេ​ន​នៅ​តែ​ស្ថិត​ក្នុង​ អាថ៌​កំបាំង​រ​យៈ​ពេល​១ទស​វត្ស​កន្លង​មក​នៅ​ឡើ​យ​។
ហេតុ​អ្វី​បាន​ជា​អា​មេ​រិ​ក​មិន​ចាប់​ប៊ី​ន​ឡា​ដេ​ន​ ​ទាំង​រស់​ ​បែរ​ជា​សម្លាប់​ ​ហើយ​យក​ទៅ​បញ្ចុះ​ភ្លា​មៗ ?
ម ​ន្ដ្រី​ស​ន្ដិ​សុខ​ជាតិ​អា​មេ​រិ​ក​មួយ​រូប​បាន​ឱ្យ​ដឹង​ថា​ ​កង​កម្លាំង​ទាហាន​ទទួល​ភារ​កិច្ច​សម្លាប់​ ​អូ​សា​ម៉ា​ ​ប៊ី​ន​ឡា​ដេ​ន , ទទួល ​បញ្ជា​ឱ្យ​សម្លាប់​មិន​មែន​ចាប់​ខ្លួន​ទាំង​រស់​មក​កាត់​ទោស​ឱ្យ​ពិភព​លោក​ ដឹង​ឮ​ដូច​សា​ដាម​ហ៊ូ​សេន​ទេ​។​ ​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​អា​មេ​រិ​ក​បញ្ជាក់​ថា​ ​នោះ​ជា​យុទ្ធនា​ការ​ស​ម្លា​ប់​។​ ​នៅ​ក្នុង​យុទ្ធនា​ការ​នោះ​ ​ប្រទេស​ប៉ា​គី​ស្ថាន​មិន​បាន​ដឹង​ជា​មុន​ទេ​រហូត​ដល់​ទាហាន​អា​មេ​រិ​ក​ បាញ់​សម្លាប់​រួច​ ​ទើប​ផ្ដល់​ព័ត៌មាន​ដល់​រ​ដ្ឋា​ភិ​បា​ល​ប៉ា​គី​ស្ថាន , សូ​ម្បី​តែ​សាកសព​ ​ក៏​ម​ន្ដ្រី​ និង​ទាហាន​ប៉ា​គី​ស្ថាន​មិន​បាន​ឃើញ​ដែ​រ​។
នៅ ​ក្នុង​ព្រឹត្ដិ​ការណ៍​មួយ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​ស​ន្ដិ​សុខ​ផ្ទៃ​ក្នុង​របស់​អា​មេ​រិ​ក​ ​លោក​ ​ចូ​សេ​ហ្វ​ ​លី​បឺ​មេន​ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២ ឧស​ភា​ ​ថា​ ​ប៉ា​គី​ស្ថាន​ត្រូវ​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ​ប្រទេស​នេះ​មិន​បាន​ដឹង​ថា​ ​ប៊ី​ន​ឡា​ដេ​ន​ ​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​ជិត​ទី​ក្រុង​អ៊ិស្លា​ម៉ា​បាត​នោះ​។
ទោះបី ​មនុស្ស​ជា​ច្រើន​មន្ទិល​សង្ស័យ​ទៅ​លើ​លទ្ធ​ផល​ឌី​អិ​ន​អេ​ ​និង​រូប​ភាព​ក្លែង​ក្លាយ​ជាមួយ​នឹង​ការ​បញ្ចុះ​សព​ ​“ដូច​ជា​បំបាត់​ភស្ដុ​តាង​” ក៏​ដោយ​ ​ក៏​ការ​ស្លាប់​របស់​ប៊ី​ន​ឡា​ដេ​ន​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​គ្មាន​ការ​សង្ស័យ ​ដូច​មុន​ឡើយ​ ​ព្រោះ​នេះ​ ​ជា​សេចក្ដី​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដោយ​ផ្ទាល់​លើ​បណ្ដាញ​ ផ្សព្វផ្សាយ​ពិភព​លោ​ក​។
ទោះបី ​ ​ប៊ី​ន​ឡា​ដេ​ន​ ​ស្លាប់​ពិត​ក៏​ដោយ​ ​អា​មេ​រិ​ក​មិន​ទាន់​ប្រាកដ​ថា​ ​ទទួល​បាន​សុខ​ស​ន្ដិ​ភាព​ ​មិន​រង​ការ​គំរាម​កំហែង​ពី​បណ្ដាញ​ភេ​រ​វ​កម្ម​នៅ​ឡើយ​ដែ​រ​។​ ​កន្លង​មក​ ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ ​អា​ល់​កៃ​ដា​ ​ធ្លាប់​គំរាម​វាយ​ប្រហារ​គ្រាប់បែក​បរមាណូ​នៅ​លើ​ទឹក​ដី​អា​មេ​រិ​ក​ ​ប្រសិនបើ​ ​ប៊ី​ន​ឡា​ដេ​ន​ ​ត្រូវ​គេ​សម្លាប់​មែន​នោះ​៕
Highslide JS

No comments:

Post a Comment