Friday, April 29, 2011

វិភាគ​៖ សូ​ម្បី​តែ​មច្ចុ​រាជ​ក៏​ត្រូវ​ខ្លាច​ហ្វី​ដែល​ ​កា​ស្ដ្រូ ​ដែរ​



ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 29-04-2011 ម៉ោង 10:35:26
         មេ ​ដឹកនាំ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ​មិន​ត្រឹម​តែ​ល្បី​ល្បាញ​ ​ថែម​ទាំង​មាន​សមត្ថ​ភាព​ ​និង​តំណាង​នៃ​ការ​រស់​រាន​មាន​ជីវិត​ ​តែង​តែ​ឆ្លង​កាត់​ឧបសគ្គ​ ​ទោះបី​សេចក្ដី​ស្លាប់​ចូល​មក​កៀក​ហើយ​ក៏​ដោ​យ​។​ ​ពួក​គាត់​ស​ក្ដិ​សម​ជា​បុគ្គល​ដែល​មាន​សំណាង​ខ្ពស់​បំផុត​គ្រប់​សម័យ​កា​ល​ ។
ហ្វី​ដែល​ ​កា​ស្ដ្រូ​ គេច​ផុត​ពី​សេចក្ដី​ស្លាប់​ ​ដោយ​ការ​លួច​ធ្វើ​ឃាត​៦៣៨លើក
ហ្វី ​ដែល​ ​កា​ស្ដ្រូ​ មេ​ដឹកនាំ​ដ៏​ល្បី​ល្បាញ​ ​និង​ជា​វីរ​ជន​របស់​គុយ​បា​បាន​ក្លាយ​ជា​ប្រវត្ដិ​សា​ស្ដ្រ​ ពេល​ដែល​លោក​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ពី​ការ​លួច​ធ្វើ​ឃាត​រហូត​ដល់​៦៣៨លើ ​ក​។​ ​លោក​ត្រូវ​គេ​ផ្ដល់​រហស្ស​នាម​ថា​ជា​មេ​ដឹកនាំ​ ​សូ​ម្បី​តែ​មច្ចុ​រាជ​ក៏​ត្រូវ​ខ្លាច​លោក​ដែ​រ​។​ ​រាល់​ការ​ប៉ុន​ប៉ង​ការ​ធ្វើ​ឃាត​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ត្រូវ​គេ​ដឹង​ថា​ ​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​ចារ​កម្ម​ស៊ី​អាយ​អេ​របស់​អា​មេ​រិ​ក​។​ ​៦៣៨លើក​ ​ក្នុង​ការ​លួច​ធ្វើ​ឃាត​របស់​ស៊ី​អាយ​អេ​ ​គឺ​ត្រូវ​បរាជ័យ​ទាំង​អ​ស់​។
រហូត ​មក​ដល់​ឆ្នាំ​២០០០ លោក​ ​ហ្វី​ដែល​ ​កា​ស្ដ្រូ​ មាន​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប៉ា​ណា​ម៉ា​ ​ស៊ី​អាយ​អេ​ក៏​មាន​សកម្មភាព​ ​“ដក​បន្លា​ចេញ​ពី​ទ្រូង​”។ ការ​លួច​ធ្វើ​ឃាត​នោះ​បាន​រៀបចំ​យ៉ាង​ល្អិត​ល្អន់​ជាមួយ​នឹង​សព្វាវុធ​ធ្វើ​ ឃាត​ដ៏​ទំ​នើ​បៗ​បំផុត​រួម​ទាំង​រំសេវ​ផ្ទុះ​ប្រមាណ​៩០គីឡូក្រាម​បាន​លាក់​ ទុក​នៅ​ខាង​ក្រោម​វេទិកា​ ​ដែល​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ត្រូវ​ឡើង​ថ្លែង​សុន្ទរ​កថា​នោះ​។​ ​ ​ក្រុម​អង្គ​រក្ស​ការពារ​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ក៏​បាន​ត្រួត​ពិ​និត្យ​ ​ហើយ​រក​ឃើញ​រំសេវ​ផ្ទុះ​ទាំង​នោះ​ ​ធ្វើ​ឱ្យ​គម្រោង​ធ្វើ​ឃាត​ត្រូវ​បែក​ធ្លា​យ​។​ ​ជន​ប៉ុន​ប៉ង​ធ្វើ​ឃាត​៤នាក់​ ​ម្នាក់​ជា​ជន​ជាតិ​គុយ​បា​ ​និង​៣នាក់​ទៀត​ជា​ ​សមាជិក​ស៊ី​អាយ​អេ​ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែ​រ​។
បើ ​និយាយ​អំពី​ឯតទគ្គ​កម្ម​គេច​ផុត​ពី​មច្ចុ​រាជ​ ​ហ្វី​ដែល​ ​កា​ស្ដ្រូ​ បាន​និយាយ​ឌឺដង​ថា​ ​“ប្រសិនបើ​កីឡា​អូ​ឡាំ​ពិ​ក​មាន​មេដាយ​មាស​សម្រាប់​ជន​ណា​គេច​ផុត​ពី​ សេចក្ដី​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នោះ​ ​ខ្ញុំ​ប្រាកដ​ជា​ទទួល​បាន​មេដាយ​មាស​នោះ​ ​ជាក់​ជា​មិន​ខាន​”។
លោក​ ​អា​ដូ​ហ្វ​ ​ហ៊ី​ត្លែ​រ​ ​គេច​ផុត​ពី​សេចក្ដី​ស្លាប់​៥០លើក
ហ៊ី ​ត្លែ​រដែ​ល​មាន​ភាព​ល្បី​ល្បាញ​ជា​មនុស្ស​សា​ហាវ​ព្រៃ​ផ្សៃ​ឃោរឃៅ​បំផុត​ ​ពេល​ដែល​លោក​បញ្ជា​ឱ្យ​សម្លាប់​រង្គាល​ពលរដ្ឋ​ស្លូត​ត្រង់​អ៊ី​ស្រា​អែ​ល​ ៦លាន​នាក់​ ​ជន​ជាតិ​ប៉ូ​ឡូញ​២លាន​នាក់​ ​និង​ពលរដ្ឋ​៤លាន​នាក់​ផ្សេង​ទៀត​ត្រូវ​ហ៊ី​ត្លែ​រ​ចាត់​ទុក​ថា​មិន​គួរ​ទុក ​ឱ្យ​នៅ​រស់​រាន​មាន​ជីវិត​នៅ​លើ​ពិភព​លោក​នេះ​ទេ​ ​ក្នុង​នោះ​មាន​ជន​ពិការ​ ​អ្នក​មាន​ជំងឺ​ស​សៃ​ប្រសាទ​ ​អ្នក​ទោស​សូ​វៀ​ត​ ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​និង​ជន​ជាតិ​រ៉ូ​ម៉ា​នី​។
ជីវិត ​មាន​ខ្ចី​ ​ត្រូវ​តែ​មាន​សង​” ការ​ឈឺ​ចាប់​តែ​ប៉ុន្មាន​ដែល​ហ៊ី​ត្លែ​រ​បង្ក​ឡើង​ដល់​មនុស្ស​ជាតិ​នោះ​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ជាង​៥០លើក​ ​ហើយ​លោក​ក៏​ត្រូវ​ប្រឈម​នឹង​ទុក្ខ​លំបាក​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​ ដែ​រ​។
ការ ​ធ្វើ​ឃាត​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩២១ គ្រាប់​កាំភ្លើង​ជា​ច្រើន​បាន​បាញ់​សំដៅ​លោក​ហ៊ី​ត្លែ​រ​ ​ក្នុង​ពេល​ដែល​លោក​បញ្ចប់​សុន្ទរ​កថា​ ​ប៉ុន្ដែ​មច្ចុ​រាជ​មិន​យក​ជីវិត​លោក​ឡើ​យ​។​ ​នៅ​ថ្ងៃ​ទី​៥ តុលា​ ​១៩៣៩ ក្បួន​រថ​យ​ន្ដ​របស់​លោក​ ​ហ៊ី​ត្លែ​រ​ ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​ក្រុង​ ​វ៉ា​សូ​ ​ប៉ូ​ឡូញ​ ​វិះ​នឹង​ត្រូវ​វាយ​ប្រហារ​គ្រាប់បែក​របស់​ទាហាន​ប៉ូ​ឡូ​ញ​។​ ​ដោយសារ​អាយុ​ថ្លៃ​ ​លោក​ហ៊ី​ត្លែ​រ​ ​ត្រូវ​ពលរដ្ឋ​មួយ​រូប​ចៃ​ដ​ន្យ​ធ្វើ​ឱ្យ​បែក​ធ្លាយ​គម្រោង​ ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នោះ​។
ក្នុង ​៥០លើក​ធ្វើ​ឃាត​លោក​ហ៊ី​ត្លែ​រ​ ​គម្រោង​ធ្វើ​ឃាត​ដែល​គេ​ចាត់​ទុក​ថា​ ​“ឆ្កួ​តៗ​បំផុត​” នោះ​ ​គឺ​ប្រើ​ស្រី​ស្អាត​របស់​ទាហាន​អា​មេ​រិ​ក​ក្នុង​ការ​ធ្វើ​ឃា​ត​។​ ​កង​កម្លាំង​សម្ងាត់​អា​មេ​រិ​ក​បាន​ពង្រាយ​រូប​ភាព​ស្រើបស្រាល​ជុំ​វិញ​ វិមាន​របស់​លោក​ហ៊ី​ត្លែ​រ​ ​ដោយ​សង្ឃឹម​ថា​ ​ជន​ឈាម​ត្រជាក់​រូប​នោះ​នឹង​ចាប់​អារម្មណ៍​ ​តែ​ទី​បំផុត​ក៏​ត្រូវ​បរាជ័យ​ទាំង​ស្រុ​ង​។
ទោះបី ​លោក​ហ៊ី​ត្លែ​រ​ ​មាន​អាយុ​ថ្លៃ​អាច​គេច​ផុត​រាល់​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទាំងឡាយ​ដោយសារ​តែ​ ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ស្លូត​ត្រង់​រាប់​លាន​នាក់​ ​តែ​ទី​បំផុត​លោក​មិន​បាន​ស្លាប់​នៅ​ក្រោម​ដៃ​សត្រូវ​ឡើយ​ ​គឺ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ​ដោយ​បាញ់​ចំ​ក្បា​ល​។
ព្រះ​រាជា Zog​ ​I របស់​អា​ល់​បា​នៀ​រួច​ផុត​ពី​ការ​លួច​ធ្វើ​ឃាត​៥៥លើក​ ​និង​សម្លាប់​ឃាត​ក​ដោយ​ផ្ទាល់​ដៃ​ទៀត​ផង
ព្រះ​រាជា Zog​ ​I អូស​បន្លាយ​រ​យៈ​ពេល​ចាប់​ពី​ឆ្នាំ​១៩២៨-១៩៣៩។ ក្នុង​រ​យៈ​ពេល​៤ឆ្នាំ​ ​គ្រង​រាជ​ព្រះ​រាជា​ ​“សំណាង​អាក្រក់​” អង្គ​នេះ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សត្រូវ​រហូត​ដល់​ ៥៥លើ​ក​។​ ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ដ៏​ធ្ងន់​បំផុត​នៅ​ឆ្នាំ​១៩៣១ ពេល​ដែល​ព្រះ​រាជា Zog​ ​I ចាក​ចេញ​ពី​រោង​មហោស្រព​វៀន​ណា​ ​ស្រាប់តែ​ជន​ល្មើស​សម្រុក​ចូល​រថ​យ​ន្ដ​របស់​ខ្លួ​ន​។​ ​ភ្លា​មៗ​នោះ​ ​ព្រះ​រាជា Zog​ ​I ក៏​ដក​កាំភ្លើង​បាញ់​សម្លាប់​តែ​ម្ដ​ង​។
ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ ​លោក​ ​អា​រ៉ា​ហ្វា​ត
អតីត ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ ​អា​រ៉ា​ហ្វា​ត​ ​ដែល​ជា​ស្មារតី​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ពេល​ដែល​នៅ​រស់​រាន​មាន​ជីវិត​ ​ក៏​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន​ ​ដោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សត្រូវ​ដែ​រ​។​ ​ឆ្នាំ​១៩៨៥ ពេល​អ៊ី​ស្រា​អែ​ល​វាយ​ប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​វិមាន​ប្រធានាធិបតី​អា​ រ៉ា​ហ្វា​ត​ ​សម្លាប់​មនុស្ស​៧៣នា​ក់​។​ ​ពេល​នោះ​ ​លោក​អា​រ៉ា​ហ្វា​ត​ ​ទើប​តែ​ចាក​ចេញ​ពី​វិមាន​បាន​មួយ​សន្ទុះ​ប៉ុណ្ណោះ​។
កាល ​ពី​ថ្ងៃ​ទី​៧ មេ​សា​ ​១៩៩២  យ​ន្ដ​ហោះ​របស់​ប្រធានាធិបតី​អា​រ៉ា​ហ្វា​ត​ ​បាន​ជួប​ព្យុះ​ខ្សាច់​យ៉ាង​ខ្លាំង​ពេល​ឆ្លង​កាត់​វាល​រហោ​ស្ថាន​លី​ប៊ី​។​ ​អាកាស​យា​និ​ក​២រូប​ ​និង​វិស្វករ​មួយ​រូប​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​យ​ន្ដ​ហោះ​នោះ​ ​ដោយ​ឡែក​លោក​អា​រ៉ា​ហ្វា​ត​ ​បាន​គេច​ផុត​ពី​សេចក្ដី​ស្លាប់​យ៉ាង​ចម្លែក​ ​គ្រាន់​តែ​រង​របួស​ស្រាល​សើ​ស្បែក​ប៉ុណ្ណោះ​។
មេ ​ដឹកនាំ​ដ៏​មាន​ឥទ្ធិ​ពល​ ​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​លា​ចាក​លោក​នៅ​ថ្ងៃ​ទី​ ១១ វិ​ច្ឆិ​កា​ ​២០០៤ ក្នុង​វ័​យ​៧៥ឆ្នាំ​។​ ​ការ​ស្លាប់​របស់​លោក​រហូត​មក​ទល់​ពេល​នេះ​ស្ថិត​នៅ​អាថ៌​កំបាំង​ ​ហើយ​មិន​ទាន់​មាន​ការ​បក​ស្រាយ​នៅ​ឡើ​យ​។​ ​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ ​អា​រ៉ា​ហ្វា​ត​ស្លាប់​ដោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​របស់​អ៊ី​ស្រា​អែ​ល​៕
Highslide JS Highslide JS Highslide JS Highslide JS

No comments:

Post a Comment