Wednesday, April 27, 2011

វិភាគនយោបាយ៖ ហេតុ​អ្វី​បាន​ជា​អា​មេ​រិ​ក​ ​“ញៀន​” ធ្វើ​ស​ង្គ្រា​ម​ ?

ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 27-04-2011 ម៉ោង 12:12:02
           ពលរដ្ឋ ​អា​មេ​រិ​ក​តែង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ថា​ជា​ពលរដ្ឋ​ដែល​ស្រឡាញ់​ចូល​ចិ​ត្ដ​ស ​ន្ដិ​ភាព​ ​តែ​តាម​ការ​ពិត​ផ្ទុយ​ស្រ​ឡះ​។​ ​តើ​មូល​ហេតុ​អ្វី​បណ្ដាល​ឱ្យ​អា​មេ​រិ​ក​ញៀន​ការ​ធ្វើ​ស​ង្គ្រា​ម​យ៉ាង​ ដូច្នេះ ?
            អា ​មេ​រិ​ក​ ​ពេល​ដំបូង​មាន​តែ​១៣រដ្ឋ​តូច​ប៉ុណ្ណោះ​ ​ហើយ​ងាយ​រង​ការ​វាយ​បំផ្លាញ​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​នៅ​ភាគ​ខាង​ជើង​អា​ មេ​រិ​ក​។​ ​ប៉ុន្ដែ​គ្រាន់​រ​យៈ​ពេល​តែ​១សត​វត្ស​ប៉ុណ្ណោះ​ ​អា​មេ​រិ​ក​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​ធេង​ ​ដោយ​បាន​សម្លាប់​ជន​ជាតិ​ដើម​ ​ដណ្ដើម​យក​បណ្ដា​រដ្ឋ​ដូច​ជាតិ​ច​សា​ស់​ ​ញូ​វ​ម៉ិ​ច​ស៊ី​កូ​ ​អា​រី​ហ្សូ​ណា​ ​និង​កា​លី​ហ្វ័​រ​នី​ញ៉ា​ពី​ប្រទេស​ជិត​ខាង​ម៉ិ​ច​ស៊ី​ក​។
ចាប់ ​ផ្ដើម​ឡើង​ដោយ​ស​ង្គ្រា​ម​ស៊ី​វិល​បន្ទាប់​មក​ ​គឺ​ជា​ការ​គ្រប់គ្រង​តំបន់​ផ្ទៃ​ដី​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ប្រ​ទេ​ស​។​ ​អា​មេ​រិ​ក​បាន​ចូល​រួម​នៅ​ក្នុង​ស​ង្គ្រា​ម​ពិភព​លោក​ទាំង​ពីរ​លើ​ក​។​ ​ដូច្នេះ​ ​អា​មេ​រិ​កប​ន្ដិ​ច​ម្ដ​ងៗ​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ សណ្ដាប់ធ្នាប់​ពិភព​លោក​ ​ពិសេស​ ​គឺ​នៅ​ក្នុង​ពេល​និង​ក្រោយ​ពេល​ស​ង្គ្រា​ម​ត្រជាក់​ ​ដោយ​ធ្វើ​ស​ង្គ្រា​ម​រាប់​សិ​ប​លើក​ក៏​ដូច​ជា​ការ​ជ្រៀត​ជ្រែក​ដោយ​យោធា​ ​ទៅ​ក្នុង​ប្រទេស​ដែល​មាន​វិ​វា​ទ​។
ពលរដ្ឋ​អា​មេ​រិ​ក​តែង​ចាត់​ទុក​ខ្លួន​ថា​ ​ជា​មនុស្ស​ស្រឡាញ់​ស​ន្ដិ​ភា​ព​។​ ​អតីត​ប្រធានាធិបតី Teddy​ ​Rosevelt អាច​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ចុង​ក្រោយ​គេ​បង្អស់​ដែល​មាន​ទ​ស្ស​នៈ​ទៀង​ត្រង់​ស្ដី​ពី​ស​ង្គ្រា​ម​។
លោក Roselvelt បាន ​និយាយ​មួយ​ឃ្លា​ថា​ ​“ស​ង្គ្រា​ម​មួយ​ ​ជា​យូរ​អង្វែង​ ​វា​ល្អ​សម្រាប់​ឆ​ន្ទៈ​របស់​បុរស​ជា​ជាង​ស​ន្ដិ​ភាព​ ​ស្ថិរ​ភាព​” ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ ​ការ​ធ្វើ​ស​ង្គ្រា​ម​ឬ​ការ​ជ្រៀត​ជ្រែក​ដោយ​យោធា​ ​បណ្ដា​ប្រធានាធិបតី​អា​មេ​រិ​ក​តែង​នឹក​ឃើញ​ដល់​សម្ដី​របស់​អតីត​ ​ប្រធានាធិបតី Teddy​ ​Rosevelt
តាម ​ទំនៀម​ទម្លាប់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​នីមួយៗ​ ​គឺ​មាន​ស​ង្គ្រា​ម​មួយ​ផ្ទាល់​ខ្លួន​ក្នុង​ពេល​ឡើង​គ្រប់គ្រង​អំណាច​នោះ​។​ ​ជាក់​ស្ដែង​គឺ​ប្រធានាធិបតី​អូ​បា​ម៉ា​ ​ដែល​ជា​អ្នក​ស្រឡាញ់​ស​ន្ដិ​ភាព​ ​ហើយ​ជា​ម្ចាស់​ពាន​រង្វាន់​ណូ​បែ​ល​ស​ន្ដិ​ភាព​ ​ជា​អ្នក​បើក​កុងតាក់​ចាប់​ផ្ដើម​ ​ស​ង្គ្រា​ម​ក្នុង​ប្រទេស​លី​ប៊ី​។
កាល ​ពី​ឆ្នាំ​២០០៨ ពលរដ្ឋ​អា​មេ​រិ​ក​បាន​ជ្រើស​រើស​លោក​អូ​បា​ម៉ា​ ​ធ្វើ​ជា​ប្រធានាធិបតី​ ​ដោយ​ដាក់​ក្ដី​សង្ឃឹម​ថា​ ​លោក​នឹង​មាន​ទ​ស្ស​នៈ​ស​ន្ដិ​ភាព​ជាង​បណ្ដា​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ ។​ ​ពលរដ្ឋ​អា​មេ​រិ​ក​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​លទ្ធ​ផល​នៃ​ស​ង្គ្រា​ម​ដែល​ ចាប់​ផ្ដើម​ ​ឡើង​ដោយ​អតីត​ប្រធានាធិបតី​ប៊ូ​ស​ ​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ជាប់​ផុង​ស​ង្គ្រា​ម​នៅ​អ៊ី​រ៉ា​ក់​ ​និង​អា​ហ្វ​ហ្គា​នី​ស្ថា​ន​។​ ​ហេតុ​ដូច្នេះ​ ​ពលរដ្ឋ​អា​មេ​រិ​ក​បាន​ជ្រើស​រើស​បុគ្គល​ដែល​ស្អប់​ស​ង្គ្រា​ម​ឡើង​ធ្វើ​ជា ​ប្រ​ធានា​ធិ​ប​តី​។
ប៉ុន្ដែ ​អ្វី​គ្រប់​បែប​យ៉ាង​ផ្ទុយ​ស្រឡះ​ ​ក្រោយ​រ​យៈ​ពេល​២ឆ្នាំ​នៃ​ការ​គ្រប់គ្រង​អំណាច​របស់​លោក​អូ​បា​ម៉ា​ ​ដោយ​លោក​បាន​ពន្យារ​ពេល​បំពេញ​បេសកកម្ម​ក្នុង​ស​ង្គ្រា​ម​អា​ហ្វ​ហ្គា​នី​ ស្ថាន​ ​ហើយ​បន្ថែម​ទាហាន​ច្រើន​ថែម​ទៀ​ត​។​ ​ទន្ទឹម​នឹង​នោះ​ ​លោក​ក៏​បាន​ចាប់​ផ្ដើម​លូក​ដៃ​ជ្រៀត​ជ្រែក​ដោយ​យោធា​នៅ​ក្នុង​ស​ង្គ្រា​ម​ លី​ប៊ី​ ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៩ មី​នា​ ​២០១១។ នោះ​មិន​មែន​ជា​រឿង​ចៃ​ដ​ន្យ​ ​ដែល​អា​មេ​រិ​ក​បញ្ជូន​ទាហាន​របស់​ខ្លួន​ ​ចូល​រួម​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​អ​ន្ដរ​ជាតិ​នោះ​ឡើ​យ​។
មូល​ហេតុ​៥យ៉ាង​ដែល​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ញៀន​ស​ង្គ្រា​ម​ ​ដូច​ជា៖
-កម្លាំង ​យោធា​៖ មូល​ហេតុ​ដែល​អា​មេ​រិ​កប​ន្ដ​ធ្វើ​ស​ង្គ្រា​ម​ ​ដោយសារ​កម្លាំង​ទាហាន​ដ៏​ធំ​ធេង​របស់​ខ្លួន​ ​ពិសេស​ពេល​ប្រឈម​ជាមួយ​ប្រទេស​តូច​តាច​ ​ដូច​ជាលី​ប៊ី​នោះ​។​ ​ប្រសិនបើ​ជា​អ្នក​ដែល​មាន​យ​ន្ដ​ហោះ​ចម្បាំង​រាប់​រយ​គ្រឿង​ ​កាំជ្រួច​មី​ស៊ី​ល​បញ្ជា​កាំជ្រួច​ ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ ​គឺ​ពិភព​លោក​ទាំងមូល​សុទ្ធ​សឹង​តែ​ជា​គោល​ដៅ​ក្នុង​ការ​ជ្រើស​រើស​របស់​អ្ន ​ក​។​ ​ហេតុ​ដូច្នេះ​ ​ពេល​ដែល​មាន​កន្លែង​ណា​មួយ​មាន​បញ្ហា​ ​ពិសេស​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ ​អា​មេ​រិ​ក​ពិបាក​នឹង​ទប់​ស្កាត់​អារម្មណ៍​របស់​ខ្លួន​ ​គឺ​ត្រូវ​តែ​ធ្វើ​ ​អ្វី​មួយ​ទៅ​លើ​ប្រទេស​ទាំង​នោះ​។
បណ្ដា ​មេ​ដឹកនាំ​របស់​អា​មេ​រិ​ក​ពិបាក​ក្នុង​ការ​ប្រឆាំង​ដូច​អត្ថ​ន័យ​ក្នុង​បទ ​ចម្រៀង​មួយ​បាន​បញ្ជាក់​ថា​ ​“ប្រ​សិ​ន​មាន​រឿង​អ្វី​មួយ​មិន​ល្អ​កើត​ឡើង​ដល់​ពលរដ្ឋ​ស្លូត​ត្រង់​គ្មាន ​ទោស​កំហុស​ ​សូម​គោរព​លោក​ប្រធានាធិបតី​ ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុច​កុងតាក់​បញ្ឈប់​វា​។​ ​ទោះបី​ត្រូវ​ចំណាយ​ប្រាក់​រាប់​រយ​លាន​ ​ឬ​ក៏​រាប់​ពាន់​លាន​ដុល្លារ​ ​ឬ​ត្រូវ​ជំពាក់​បំណុល​គេ​បន្ថែម​ទៀត​ ​ប៉ុន្ដែ​ប្រសិនបើ​លោក​មិន​បញ្ជូន​ទាហាន​ទៅ​កាន់​ទី​នោះ​ ​មតិ​អ​ន្ដរ​ជាតិ​នឹង​ថ្កោល​ទោ​ស​។​ ​ប៉ុន្ដែ​បើ​យើង​ធ្វើ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​ការ​ប្រឆាំង​ណា​ ​មួយ​ឡើយ​ ​ដោយសារ​តែ​រាល់​អ្នក​អាក្រក់​ណា​មួយ​តែង​តែ​មាន​សភាព​ទន់​ខ្សោ​យ​។​ ​ប្រសិនបើ​លោក​មិន​ចុច​កុងតាក់​ ​មនុស្ស​គ្មាន​កំហុស​ជា​ច្រើន​ត្រូវ​ ​ស្លាប់​ ​ការ​ជ្រើស​រើស​ស្ថិត​នៅ​លើ​លោក​ប្រធានាធិបតី​”។
ហេតុ ​ដូច្នេះ​ ​ប្រធានាធិបតី​អា​មេ​រិ​ក​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​ទោះបី​ស្រឡាញ់​ស​ន្ដិ​ភាព​ក៏​ត្រូវ​តែ​បង្ហាញ​ឥទ្ធិ​ពល​ជា​ពិសេស​របស់​អា​ មេ​រិ​ក​ទៅ​លើ​ពិភព​លោក​ទាំង​មូ​ល​។​ ​ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា​ ​តម្លៃ​របស់​អា​មេ​រិ​ក​មិន​មែន​នៅ​ត្រង់​សេដ្ឋ​កិច្ច​ទី​មួយ​លើ​ពិភព​លោក​ នោះ​ឡើយ​ ​គឺ​នៅ​ត្រង់​ចំណុច​ឥទ្ធិ​ពល​យោធា​ ​សិទ្ធិ​អំណាច​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រ​ធានា​ធិ​ប​តី​។
ទី​២-អា ​មេ​រិ​ក​គ្មាន​សត្រូវ​ណា​មួយ​គ្រោះ​ថ្នាក់​ ​៖ អា​មេ​រិ​ក​មាន​សុវត្ថិ​ភាព​ ​ក្រោយ​ពេល​ស​ង្គ្រា​ម​ត្រជាក់​ ​ហើយ​អា​មេ​រិ​ក​មិន​មាន​ការ​ព្រួយ​បារម្ភ​ ​ភ័យ​ខ្លាច​រាល់​កម្លាំង​ណា​មួយ​ឡើយ​នៅ​លើ​ពិភព​លោក​ ​គ្មាន​សត្រូវ​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ អា​មេ​រិ​ក​នោះ​ឡើ​យ​។
អា ​មេ​រិ​ក​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​ភេ​រ​វ​កម្ម​តាម​រ​យៈ​ ការ​ថ្លែង​សុន្ទរ​កថា​របស់​អតីត​ប្រធានាធិបតី​ប៊ូ​ស​ ​ក្រោយ​ព្រឹត្ដិ​ការណ៍​វាយ​ប្រហារ​ភេ​រ​វ​កម្ម​ ​១១ កញ្ញា​ ​គឺ​បាន​អំពាវ​នាវ​ដល់​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ទាំងមូល​ឱ្យ​រួម​គ្នា​ផ្ដោត​ទៅ ​លើស​ង្គ្រា​ម​ប្រឆាំង​ភេ​រ​វ​កម្ម​ ​ប៉ុន្ដែ​ភេ​រ​វ​កម្ម​ជា​បញ្ហា​ដែល​អា​មេ​រិ​ក​បាន​បំ​ផ្លោង​ហួស​ហេ​តុ​។​ ​អ្នក​វិភាគ​នយោបាយ​ជា​ច្រើន​ចាត់​ទុក​ថា​ ​នោះ​ជា​លេស​ដើម្បី​អា​មេ​រិ​ក​ជ្រៀត​ជ្រែក​ដោយ​យោធា​នៅ​តំបន់​ជា​ច្រើន​លើ​ ពិភព​លោក​ ​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ​និង​អា​ហ្វ​ហ្គា​នី​ស្ថា​ន​។​ ​មូល​ហេតុ​មួយ​ផ្សេង​ទៀត​ ​អា​មេ​រិ​ក​មាន​គោល​នយោបាយ​ល្អ​ប្រសើរ​ក្នុង​ការ​ទប់​ស្កាត់​បណ្ដា​ប្រទេស​ ដែល​ប្រឆាំង​ជាមួយ​ខ្លួ​ន​។
ទាំង ​នោះ​ហើយ​ជា​មូល​ដ្ឋា​ន​ដែល​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ទទួល​បាន​ផល​ប្រយោជន៍​មហា​ សាល​នៅ​ក្នុង​ស​ង្គ្រា​ម​លោក​ទាំង​ពី​រ​។​ ​ជាមួយ​នឹង​ទី​តាំង​និង​គោល​នយោបាយ​ល្អ​ប្រសើរ​បាន​អនុញ្ញាត​ឱ្យ​អា​មេ​រិ​ក ​អនុ​វ​ត្ដ​នូវ​គម្រោង​ទាំងឡាយ​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​និង​ទ្រព្យ​ស​ម្ប​ ត្ដិ​ ដូច​ជាស​ង្គ្រា​ម​បច្ចុប្បន្ន​នៅ​លី​ប៊ី​ទោះបី​មិន​នាំ​មក​នូវ​ផល​ប្រយោជន៍​ ដល់​អា​មេ​រិ​ក​ ​ប៉ុន្ដែ​មាន​ឥទ្ធិ​ពល​យ៉ាង​ធំ​ធេង​ដល់​គោល​ ​នយោបាយ​យោធា​របស់​អា​មេ​រិ​ក​។
ទី​៣-កង ​កម្លាំង​ទាហាន​អា​មេ​រិ​ក​សុទ្ធ​សឹង​ស្ម័គ្រ​ចិ​ត្ដ​៖ មូល​ហេតុ​សំខាន់​ខាង​ក្រោយ​ការ​ញៀន​ស​ង្គ្រា​ម​របស់​អា​មេ​រិ​ក​ ​គឺ​នៅ​ត្រង់​ចំណុច​ទាហាន​អា​មេ​រិ​ក​សុទ្ធ​សឹង​តែ​ជា​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ។​ ​ភាគ​ច្រើន​នៃ​កម្លាំង​ទាហាន​ស្ម័គ្រ​ចិ​ត្ដ​ ​គឺ​ពួក​គេ​មាន​បំណង​ស្វែង​រក​ជីវភាព​រស់​នៅ​ល្អ​ប្រសើរ​ក្រោយ​ពេល​ចូល​ បម្រើ​ក្នុង​កង​ទ័​ព​។​ ​ហេតុ​ដូច្នេះ​ទាហាន​អា​មេ​រិ​ក​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ ​និង​បំពេញ​បេសកកម្ម​នានា​នៅ​លើ​ពិភព​លោ​ក​។
ដោយសារ ​តែ​ហេតុ​នេះ​ ​បាន​ជា​អតីត​ប្រធានាធិបតី​ប៊ូ​ស​ ​និង​ប្រធានាធិបតី​ ​អូ​បា​ម៉ា​ ​រក្សា​ស​ង្គ្រា​ម​នៅ​អ៊ី​រ៉ា​ក់​ ​និង​អា​ហ្វ​ហ្គា​នី​ស្ថា​ន​។​ ​ផ្ទុយ​ទៅ​វិញ​ ​ប្រសិនបើ​កម្លាំង​ទាហាន​ស្ថិត​ក្នុង​ការ​បង្ខំ​ត្រូវ​តែ​ចូល​បម្រើ​នោះ​ ​វា​ជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​អា​មេ​រិ​ក​ធ្វើ​ស​ង្គ្រា​ម​នានា​នៅ​លើ​ ពិភព​លោក​ ​ពិសេស​គឺ​សាច់​ញាតិ​ទាហាន​ប្រតិកម្ម​ប្រឆាំង​នឹង​រ​ដ្ឋា​ភិ​បា​ល​ ​ជាក់​ជា​មិន​ខា​ន​។​ ​កង​កម្លាំង​ទាហាន​ស្ម័គ្រ​ចិ​ត្ដ​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​បញ្ហា​ធំៗ​ ​ដូច​ជា​រក្សា​ស​ន្ដិ​សុខ​ជាតិ​ ​ក៏​ដូច​នៅ​លើ​ពិភព​លោក​ ​ក្នុង​ការ​អនុ​វ​ត្ដ​គោល​ដៅ​យោធា​នយោបាយ​ផ្សេ​ងៗ​របស់​រ​ដ្ឋា​ភិ​បា​ល​។
ទី​៤-មូល ​ដ្ឋា​ន​គ្រឹះ​នៃ​គោល​នយោបាយ​បរទេស​៖ ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​តែង​តែ​រក្សា​គោល​នយោបាយ​ការ​បរទេស​ ​ដែល​ជា​មូល​ដ្ឋា​ន​គ្រឹះ​ចំនួន​ពី​រ​។​ ​បើក​ចំហ​សេចក្ដី​ប្រកាស​ពី​ការ​ចាំបាច់​ ​ការ​នាំ​ចេញ​សេរី​ ​និង​ជ្រៀត​ជ្រែក​ដោយ​សេរី​ ​និង​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដោះ​ស្រាយ​ វិបត្ដិ​ផ្សេ​ងៗ​។
គោល ​នយោបាយ​ការ​បរទេស​ទី​ពីរ​ ​ពេល​ខ្លះ​ក៏​បាន​ទទួល​ស្គាល់​ថា​ ​អា​មេ​រិ​ក​មិន​អាច​ដោះ​ស្រាយ​រាល់​បញ្ហា​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ឡើយ​ ​ដោយសារ​តែ​អា​មេ​រិ​ក​ជា​ប្រទេស​ដែល​មាន​សិទ្ធិ​អំណាច​បំផុត​នៅ​លើ​ពិភព​ លោក​ ​ដូច្នេះ​អា​មេ​រិ​ក​មិន​អាច​អ​វ​ត្ដ​មាន​បាន​ឡើយ​ ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ណា​មួ​យ​។​ ​ទ​ស្ស​នៈ​ជ្រៀត​ជ្រែក​ដោយ​សេរី​របស់​អា​មេ​រិ​ក​អាច​ដោះ​ស្រាយ​បាន​កាន់តែ​ ច្រើន​កាន់តែ​ល្អ​។
ទ ​ស្ស​នៈ​ខាង​លើ​មាន​ការ​ឯក​ភាព​ពី​ ​ប្រព័ន្ធ​អភិវឌ្ឍ​ការពារ​ ​ក៏​ដូច​ជា​ទី​ប្រឹក្សា​គ​ណៈ​ក​ម្មា​ធិ​ការ​ ​សាលា​រៀន​ ​ពី​គោល​នយោបាយ​ទាំង​នោះ​។​ ​ទោះបី​គោល​នយោបាយ​ជ្រៀត​ជ្រែក​ដោយ​សេរី​មាន​វិវាទ​ប​ន្ដិ​ចប​ន្ដួ​ចរ​វាង​ អ្នក​នយោបាយ​ធំៗ​របស់​អា​មេ​រិ​ក​ ​ប៉ុន្ដែ​ម​ន្ដ្រី​ទាំង​នោះ​ក៏​មាន​ទ​ស្ស​នៈ​ប្រើ​ប្រាស់​កម្លាំង​ដ៏​ខ្លាំង ​ក្លា​របស់​អា​មេ​រិ​ក​។
លើស ​ពី​នេះ​ទៅ​ទៀត​ ​ពលរដ្ឋ​អា​មេ​រិ​ក​ជា​មនុស្ស​ដែល​មាន​សិទ្ធិ​អំណាច​ជា​អ្នក​មាន​ទ្រព្យ​ស​ ម្ប​ត្ដិ​ មាន​ការ​អប់រំ​ខ្ពស់​បាន​គាំ​ទ្រ​ដល់​គោល​នយោបាយ​ប្រើ​ប្រាស់​យោធា​ទាំង​នោះ ​។​ ​ប៉ុន្ដែ​ពួក​គេ​មិន​បាន​ទទួល​ខុស​ត្រូវ​ដល់​លទ្ធ​ផល​នៃ​គោល​នយោបាយ​ដែល​ ខ្លួន​គាំ​ទ្រ​នោះ​ឡើយ​ ​ប្រសិនបើ​វា​នាំ​មក​នូវ​លទ្ធ​ផល​អាក្រក់​នោះ​។​ ​ទាំង​នោះ​ជា​ការ​បោក​ប្រាស់​ស្មារតី​ដ៏​ធំ​បំផុត​ ​និង​ទទួល​បាន​ជោគជ័យ​បំផុត​ ​ដែល​អ្នក​នយោបាយ​កិច្ច​ការ​បរទេស​អា​មេ​រិ​ក​បាន​ធ្វើ​តាំង​ពី​មុន​ម​ក​។
ក្នុង ​អំឡុង​ឆ្នាំ​១៩៦០ អ្នក​នយោបាយ​អា​មេ​រិ​ក​បាន​បើក​យុទ្ធនា​ការ​មួយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ ខ្លាំង​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ ថា​ ​ការ​ប្រើ​ប្រាស់​ប្រាក់​បង់​ពន្ធ​របស់​ពួក​គេ​សម្រាប់​សកម្មភាព​យោធា​វា​ ល្អ​ប្រសើរ​ជាង​យក​ប្រាក់​ពន្ធ​ដារ​ទាំង​នោះ​សម្រាប់​កម្ម​វិធី​នៅ​ក្នុង​ ស្រុ​ក​។​ ​ទឹក​ប្រាក់​របស់​ប្រជា​ពលរដ្ឋ​អា​មេ​រិ​ក​មិន​ត្រឹម​តែ​ការពារ​ទឹក​ដី​អា​ មេ​រិ​ក​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ធ្វើ​ឱ្យ​អា​មេ​រិ​ក​កាន់តែ​មាន​ឥទ្ធិ​ពល​ ​ពិភព​លោក​កោត​ក្រែង​នៅ​ក្នុង​ការ​ធ្វើ​ស​ង្គ្រា​ម​នៅ​បរ​ទេ​ស​។
ទី​៥-សិទ្ធិ ​អំណាច​រវាង​រដ្ឋ​សភា​ ​និង​ប្រធានាធិបតី​៖ សិទ្ធិ​ប្រកាស​អនុញ្ញាត​ឱ្យ​ធ្វើ​ស​ង្គ្រា​ម​បាន​ផ្ដល់​ឱ្យ​ទៅ​សភា​ជា​អ្នក​ សម្រេច​ ​មិន​មែន​ប្រធានាធិបតី​នោះ​ឡើ​យ​។​ ​ប៉ុន្ដែ​សិទ្ធិ​អំណាច​ទាំង​នោះ​បាន​ផ្ដល់​ឱ្យ​ប្រធានាធិបតី​ជា​ពិសេស​ជា​ អ្នក​សម្រេច​ចាប់​តាំង​ពី​ស​ង្គ្រា​ម​លោក​លើក​ ​ទី​២ម​ក​។
ទោះបី ​រដ្ឋ​ធម្ម​នុ​ញ្ញ​អា​មេ​រិ​ក​មាន​ភាព​ស្រពេចស្រពិល​ទៅ​លើ​បញ្ហា​នេះ​ ​ប៉ុន្ដែ​បណ្ដា​ប្រធានាធិបតី​អា​មេ​រិ​ក​មាន​សេរី​ភាព​ក្នុង​ការ​សម្រេច​ឱ្យ ​ធ្វើ​សកម្មភាព​យោធា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ណា​មួយ​ ​គ្មាន​ការ​រារាំង​ពី​សភា​ឡើ​យ​។​ ​រឿង​ប្រើ​ប្រាស់​យោធា​របស់​អា​មេ​រិ​ក​នា​ពេល​បច្ចុប្បន្ន​ ​ភាគ​ច្រើន​ប្រធានាធិបតី​ជា​អ្នក​សម្រេច​ ​រួច​ហើយ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ឱ្យ​សភា​ជា​អ្នក​អនុ​ម័​ត​ជា​ក្រោ​យ​។
តាម ​ការ​ពិត​ ​ប្រព័ន្ធ​គ្រប់គ្រង​ការពារ​របស់​អា​មេ​រិ​ក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង ​រដ្ឋ​ធម្ម​នុ​ញ្ញ​ ​ ​ប៉ុន្ដែ​ហាក់​បីដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​ទៀត​ឡើយ​ ​។ សិទ្ធិ​អំណាច​ក្នុង​ការ​ប្រើ​ប្រាស់​យោធា​ធ្លាក់​ទៅ​លើ​ប្រធានាធិបតី​និង​ទី ​ប្រឹក្សា​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ផ្នែក​យោ​ធា​។
ចំណុច ​ទាំង​៥នោះ​បាន​ជំរុញ​ឱ្យ​អា​មេ​រិ​ក​មាន​មហិច្ឆតា​ក្នុង​ការ​ធ្វើ​ស​ង្គ្រា ​ម​ ​និង​ជ្រៀត​ជ្រែក​ទៅ​លើ​ប្រទេស​ដទៃ​ដោយ​សេ​រី​។​ ​ដោយសារ​សិទ្ធិ​អំណាច​ក្នុង​ការ​បញ្ជា​ទាហាន​នៅ​លើ​ប្រធានាធិបតី​ ​បាន​ជា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ស​ង្គ្រា​ម​បែប​នោះ​។​ ​ចំណុច​ទាំង​នោះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​គ្រប់​ជំនាន់ ​តែង​មាន​ស​ង្គ្រា​ម​រៀ​ងៗ​ខ្លួន​ពេល​ឡើង​គ្រប់គ្រង​ប្រទេស​ជា​តិ​។
ប្រធានាធិបតី ​អូ​បា​ម៉ា​ ​ដែល​ជា​បុគ្គល​ស្រឡាញ់​ស​ន្ដិ​ភាព​ ​ក៏​បាន​ចាប់​ផ្ដើម​លូក​ដៃ​ចូល​ក្នុង​ស​ង្គ្រា​ម​របស់​លី​ប៊ី​ផង​ដែ​រ​។​ ​តាម​អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​ថា​ ​អង្គ​ការ​ណា​តូ​ ​ក៏​ដូច​សហ​គម​ន៍​អឺរ៉ុប​ ​ត្រូវ​ការ​ជា​ចាំបាច់​ដល់​ការ​លូក​ដៃ​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ស​ង្គ្រា​ម ​នោះ​។​ ​ប្រសិនបើ​អា​មេ​រិ​ក​មិន​លូក​ដៃ​ទេ​នោះ​ ​សហ​គម​ន៍​អឺរ៉ុប​ ​ណា​តូ​ប្រាកដ​ជា​មិន​អាច​ទទួល​ជ័យ​ជម្នះ​ក្នុង​រ​យៈ​ពេល​ដ៏​ខ្លី​នោះ​បាន​ ឡើ​យ​។
ប្រធានាធិបតី ​អូ​បា​ម៉ា​ដែល​គេ​ធ្លាប់​បាន​ដឹង​ថា​ ​ជា​បុគ្គល​មាន​ចិ​ត្ដ​ក្លាហាន​ហ៊ាន​ស៊ី​ហ៊ាន​សង​តាំង​ពី​ក្មេង​មក​ម្ល៉េះ​។ ដល់​ឆ្នាំ​២០០៥ ពេល​ដែល​លោក​អូ​បា​ម៉ា​ ​ជា​តំណាង​រា​ស្ដ្រ​រដ្ឋ​អៀ​រលា​ន​ណ​យ​ ​លោក​ក៏​បាន​ចាប់​អារម្មណ៍​ពេល​ដែល​អាន​សៀវភៅ​សរ​សេរ​ដោយ​លោក​ស្រី​ ​សា​ម៉េ​ន​ថា​ ​ផាវ​វើ​ ​ដែល​ជា​ទី​ប្រឹក្សា​យោធា​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​ក៏​ជា​អ្នក​ជំនួញ​ឱ្យ​ប្រធានាធិបតី​បើក​យុទ្ធនា​ការ​ធ្វើ​ស​ង្គ្រា​ម​ ក្នុង​ប្រទេស​លី​ប៊ី​។​ ​ក្នុង​សៀវភៅ​ដែល​លោក​ស្រី​សរ​សេរ​ពេល​ដំបូង​មាន​ចំណង​ជើង​ថា A​ ​Problem​ ​from​ ​Hell​ ​(ការ​សម្លាប់​រង្គាល​លើ​ពិភព​លោក) ទទួល ​បាន​ពាន​រង្វាន់​ទុ​លិ​ត​ឋ​រេ​ឆ្នាំ​២០០២។ ពេល​នោះ​លោក​អូ​បា​ម៉ា​ក៏​បាន​ស្នើ​អ្នក​ស្រី​ ​ផាវ​វើ​ ​ឱ្យ​មក​ធ្វើ​ការ​ជាមួយ​ខ្លួន​ក្នុង​នាម​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ ​ពេល​លោក​ ​អូ​បា​ម៉ា​ ​ក្លាយ​ជា​ប្រ​ធានា​ធិ​ប​តី​។
នៅ ​ក្នុង​ស​ង្គ្រា​ម​លី​ប៊ី​ ​លោក​ស្រី​ ​ផាវ​វើ​ ​ក៏​ដូច​ជា​លោក​ស្រី​ ​ហ៊ី​ល​ឡា​រី​ ​គ្លី​ន​តុ​ន​ ​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្រេច​ធ្វើ​ស​ង្គ្រា​ម​ ​ក្នុង​ពេល​ដែល​មាន​វិវាទ​ផ្ទៃ​ក្នុង​ទៅ​លើ​ហេតុ​ការណ៍​នោះ​។
ទាំង ​នោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ទោះបី​ប្រធានាធិបតី​ស្រឡាញ់​ស​ន្ដិ​ភាព​ ​ក៏​មាន​ទី​ប្រឹក្សា​ដែល​ជា​អ្នក​ចូល​ចិ​ត្ដ​ស​ង្គ្រា​ម​ ​កៀក​ស្មា​គ្នា​ក្នុង​ការ​អនុ​ម័​ត​។​ ​ដូច​ជា​អតីត​ប្រធានាធិបតី​ប៊ូ​ស​អ៊‌ី​ចឹ​ង​ដែរ​ ​លោក​ ​ប៊ូ​ស​ ​ជា​អ្នក​ចូល​ចិ​ត្ដ​ធ្វើ​ស​ង្គ្រា​ម​ ​គឺ​ចាំបាច់​ត្រូវ​តែ​មាន​ទី​ប្រឹក្សា​ជា​អ្នក​ស្រឡាញ់​ស​ន្ដិ​ភាព​ ​ទើប​ធ្វើ​ឱ្យ​គោល​នយោបាយ​នានា​ក្នុង​ការ​ដឹកនាំ​របស់​អា​មេ​រិ​ក​ទទួល​បាន​ ជោគជ័យ​តាំង​ពី​ដើម​ម​ក​៕
Highslide JS Highslide JS

No comments:

Post a Comment