Friday, April 22, 2011

មហា​សេដ្ឋី​លំដាប់​ថ្នាក់​​ទាំង​១០​ដំបូង​ក្នុង​ប្រទេស​​ជា​សមា​ជិក​​អាស៊ាន



Admin
ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៦:៤៦
មហា​សេដ្ឋី​លំដាប់​ថ្នាក់​​ទាំង​១០​ដំបូង​ក្នុង​ប្រទេស​​ជា​សមា​ជិក​​អាស៊ាន
គេហទំព័របរទេស
មហា​សេដ្ឋី​លំដាប់​ថ្នាក់​​ទាំង​១០​ដំបូង​ក្នុង​ប្រទេស​​ជា​សមា​ជិក​​អាស៊ាន

ស្រាវជ្រាវ ៖ ទស្សនា​វដ្តី​ហ្វប់ (Forbes) ជា​ទស្សនា​វដ្តី​​ផ្នែក​ជំនួញ និង​​ហិរញ្ញ​វត្ថុ​​មាន​វ័យ​ចំណាស់​​ចាប់​កកើត​ឡើង​​​តាំង​ពី​ឆ្នាំ​១៩១៧ ​បាន​បង្ហាញ​​លទ្ធ​ផល​ពី​ការ​​រៀប​ចំ​​លំដាប់​ថ្នាក់​បុគ្គ​ល​មាន​​ទ្រព្យ​ សម្បត្តិ​​ច្រើន​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១១។ ​ការ​រៀប​ចំ​លំដាប់​ថ្នាក់​ខាង​លើ​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​កាឡូស ស្លីម អេ​លូ​ អាយុ​៧១​ឆ្នាំ នៅ​ម៉ិក​ស៊ិក ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង​៧៤.០០០​លាន​ដុល្លារ ​ស្ថិត​នៅ​លំដាប់​ទី​១ ។ សម្រាប់​​លំដាប់​ទី​២ ​​បាន​ទៅ​លោក​ប៊ីល ហ្គេត ម្ចាស់​ក្រុម​ហ៊ុន Microsoft អាយុ​៥៥​ឆ្នាំ ជន​ជាតិ​​អាមេ​រិក មាន​ទ្រព្យ​សម្បត្តិ​សរុប​​ចំនួន​៥៦.០០០​លាន​ដុល្លារ ​និង​លំដាប់​ទី​៣ ​​បាន​ទៅ​លោក​វ័រ រ៉េន ​បា​ហ្វ​ហ្វេត អ្នក​វិនិ​យោគ​ទុន​ជន​ជាតិ​អាមេ​រិក ​អាយុ​៨០​ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​សរុប​​៥០.០០០​លាន​ដុល្លារ ។
​ស្រប​ពេល​ជា​មួយ​គ្នា​នេះ ទស្សនា​វដ្តី​​​ហ្វប់​ខាង​លើ បាន​រៀប​ចំ​លំដាប់​ថ្នាក់​​មហា​សេដ្ឋី​​​ដែល​មាន​ទ្រព្យ​​​សម្បត្តិ​ច្រើន​ បំផុត​​ចំនួន​១០​លំដាប់​ថ្នាក់​ដំបូង​​​ក្នុង​ប្រទេស​អាស៊ាន​ឃើញ​ថា មាន​ជន​ជាតិ​ម៉ាឡេ​ស៊ី​៥​នាក់ ​ថៃ​២​នាក់ ឥណ្ឌូ​ណេ​ស៊ី២​នាក់ ​និង​​ហ្វី​លីពី​ន​​ម្នាក់ ។ ក្នុង​ចំណោម​១០​លំដាប់​​ថ្នាក់​​ដំបូង​មិន​ប្រទះ​ឃើញ​អ្នក​មាន​ទ្រព្យ​ស្តុក ​ស្តម្ភ​ពី​ប្រទេស​ព្រុយ​ណេ សិង្ហ​បុរី ភូមា វៀត​ណាម កម្ពុជា និង​ឡាវ​ទេ ។
​ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ក្នុង​​ប្រទេស​អាស៊ាន​ចំនួន​​១០​លំដាប់​ថ្នាក់​ដំបូង ៖
១-លោក ​រ៉ូ​ប៊ើត គួក អាយុ​៨៧​ឆ្នាំ ជន​ជាតិ​ម៉ាឡេ​ស៊ី មាន​ទ្រព្យ​​​សម្បត្តិ​សរុប​១២.៥០០​​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​៦១ នៃ​​អ្នក​មាន​​ទ្រព្យ​ស្តុក​ស្តម្ភ​នៅ​​លើ​ពិភព​លោក ។
២-លោក​អាណាន់​ដា គ្រីស​ម៉ាន​ អាយុ​៧៣​ឆ្នាំ ​ជន​ជាតិ​ម៉ាឡេ​ស៊ី មាន​ទ្រព្យ​សម្បត្តិ​សរុប​៩.៥០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​៩៣ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក​ ។
៣-លោក​ថា​នីន ជៀ​រ៉ាវ៉ានុន អាយុ​៧១​ឆ្នាំ ជន​ជាតិ​ថៃ ​មាន​ទ្រព្យ​សម្បត្តិ​សរុប​៦.៥០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​១៥២ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក​ ។
៤-​លោក​ហេន​រី សៃ ​អាយុ​៨៦​ឆ្នាំ ​ជន​ជាតិ​ហ្វី​លី​ពីន មាន​ទ្រព្យ​សម្បត្តិ​​សរុប​៥.៨០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​១៧៣ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក​ ។
៥-​លោក​អា​ប៊ូ​ឌី ហាតូ​ណូ អាយុ​៧០​ឆ្នាំ​ ជន​ជាតិ​ឥណ្ឌូ​ណេ​ស៊ី មាន​ទ្រព្យ​សម្បត្តិ​​សរុប​៥.០០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២០៨ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក​។
៦-​លោក​ឆា​លាវ យូ​វី​ថា​យ៉ា អាយុ​៧៩​ឆ្នាំ ជន​ជាតិ​ថៃ មាន​​​ទ្រព្យ​សម្បត្តិ​ចំនួន​៥.០០០​លាន​​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២០៨ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក។
៧-​លោក​លី ឈិន​ឆេង អាយុ​៧២​ឆ្នាំ ជន​ជាតិ​​ម៉ាឡេ​ស៊ី មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​​៥.០០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២០៨ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក។
៨-​លោក​ម៉ៃ​ឃើល បា​មបាំង ហា​តូ​ណូ អាយុ​៧១​ឆ្នាំ ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី មាន​ទ្រព្យ​​សម្បត្តិ​សរុប​ប្រហែល​៥.០០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២០៨ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក។
៩-​លោក​កេក ឡេង​ឆាន អាយុ​៧០​ឆ្នាំ​ ជន​ជាតិ​​ម៉ាឡេ​ស៊ី មាន​ទ្រព្យសម្បត្តិ​​សរុប​៤.៨០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២១៩ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក។
១០-លោក​​តេ ហុង​ពាវ អាយុ​​៨១​ឆ្នាំ ជន​ជាតិ​ម៉ាឡេ​ស៊ី មាន​ទ្រព្យ​សម្បត្តិ​​សរុប​៤.៧០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​២២៣ នៃ​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​នៅ​លើ​ពិភព​លោក៕

No comments:

Post a Comment