Monday, September 19, 2011

តើតួនាទី ជាអ្នកវិភាគផ្សារហ៊ុនត្រូវមានភារកិច្ចអ្វីខ្លះ?

ភ្នំពេញៈ វិនិយោគិននៅលើផ្សារហ៊ុនអាមេរិក អាចជ្រើសរើសភាគហ៊ុនមួយចំនួនក្នុងចំណោមភាគហ៊ុនចំនួន២ ៨០០ហ៊ុន នៅលើផ្សារហ៊ុនញូវយ៉ក និងជាង ៣ ០០០ភាគហ៊ុន នៅលើផ្សារហ៊ុន NASDAQ។ ដោយសារវិនិយោគិនទាំងនោះ មានភាគហ៊ុនជិតដល់ ៦០០០ហ៊ុន សម្រាប់ឲ្យខ្លួនជ្រើសរើស ដូច្នេះ អ្នកវិភាគមូលបត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃក្រុមហ៊ុននិងចេញលទ្ធផល ស្រាវជ្រាវនិងទស្សនៈពាក់ព័ន្ធ ដល់ការវិនិយោគផ្សារហ៊ុន។

អ្នកវិភាគមូលបត្រជាបុគ្គលមួយរូប ដែលទទួលខុសត្រូវការវាយតម្លៃនិងសិក្សាអំពីឧបករណ៍ហិរញ្ញវត្ថុសម្រាប់ភាគហ៊ុន និងមូលបត្របំណុលដែលត្រូវដាក់ឲ្យធ្វើអាជីវកម្មនិងចេញរបាយការណ៍ ក៏ដូចជាទស្សនៈពាក់ព័ន្ធនានាដើម្បីជួយវិនិយោគិនក្នុងការសម្រេច វិនិយោគ។
អ្នកវិភាគមូលបត្រ បានពិនិត្យវាយតម្លៃព័ត៌មានដោយបើកចំហដូចជា ការបង្ហាញឲ្យដឹងអំពីព័ត៌មានហិរញ្ញវត្ថុតាមពេលកំណត់ ព័ត៌មានឧស្សាហកម្ម និងឯកសាររបស់ក្រុមហ៊ុន ព្រមទាំងទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដោយជួបប្រជុំជាមួយអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននោះ និងចូលរួមក្នុងសន្និសីទដែលរៀបចំឡើងដោយក្រុមហ៊ុននោះ។
ជាទូទៅ អ្នកវិភាគមូលបត្រ មានពីរប្រភេទគឺអ្នកវិភាគខាងទិញមូលបត្រ និងអ្នកវិភាគខាងលក់មូលបត្រ។ អ្នកវិភាគខាងទិញមូលបត្រ ផ្តល់លទ្ធផលស្រាវជ្រាវ និងអនុសាសន៍ដាច់ដោយឡែកសម្រាប់អ្នកគ្រប់គ្រងការវិនិយោគនៅក្នុង ក្រុមហ៊ុនដែលអ្នកវិភាគរូបនោះ ធ្វើការជាមួយ។ អ្នកវិភាគខាងទិញមូលបត្រ ជាអ្នកធ្វើការឲ្យឈ្មួញកណ្តាលដែលចង់ទិញមូលបត្រ និងធ្វើការដោយប្រយោលឲ្យអតិថិជនដែលមានបំណងធ្វើពាណិជ្ជកម្មមូល បត្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត ការវាយតម្លៃរបស់អ្នកវិភាគ អាចនឹងចាត់ទុកថា ជាអនុសាសន៍សម្រាប់ភាគហ៊ុន ដែលស្ថិតក្នុងចំណាត់ថ្នាក់ «ទិញ» «លក់» ឬ «ផ្អឹបទុក»។ ក្រុមហ៊ុន អាចនឹងសង្កេតឃើញសកម្មភាពធ្វើពាណិជ្ជកម្មមូលបត្រ និងកិច្ចព្រមព្រៀងវិនិយោគក្នុងវិស័យធនាគារដោយផ្អែកលើអនុសាសន៍ ទាំងនោះ ហើយសកម្មភាពនេះ ត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ក្នុងទីផ្សារភាគច្រើន ដើម្បីចៀសវាងជម្លោះផលប្រយោជន៍។
ជាទូទៅ ការវិភាគទីផ្សារភាគហ៊ុន មានពីរប្រភេទដែរ។ ការវិនិយោគមូលដ្ឋានគ្រឹះ ធ្វើឡើងដើម្បីស្វែងរកតម្លៃភាគហ៊ុន ដោយផ្តោតជាសំខាន់លើទស្សនវិស័យសេដ្ឋកិច្ច ការវិនិយោគឧស្សាហកម្មដែលក្រុមហ៊ុននោះ កំពុងប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
ការវិភាគតាមបែបម៉ាទ្រិក ដូចជា លំហូរសាច់ប្រាក់ ប្រាក់ចំណូល កំណើនប្រាក់ចំណូល ផលធៀបតម្លៃ និងប្រាក់ចំណូល និងភាគលាភ ត្រូវបានផ្តោតជាសំខាន់ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចនិងការប្រកួត ប្រជែងក្នុងឧស្សាហកម្ម។
ប្រសិនបើតម្លៃភាគហ៊ុន ចុះថោកជាងតម្លៃនៅលើទីផ្សារ នោះអ្នកវិភាគ នឹងផ្តល់យោបល់ឲ្យទិញភាគហ៊ុននោះ។ ការវិភាគជាមូលដ្ឋានគ្រឹះ គឺមូលបត្រ អាចនឹងគណនាតម្លៃច្រឡំ ក្នុងរយៈពេលខ្លី ប៉ុន្តែទីផ្សារមូលបត្រនឹងទទួលស្គាល់តម្លៃនេះ ហើយនឹងមានការកំណត់តម្លៃសាជាថ្មី ដោយត្រឹមត្រូវ។
ជាលទ្ធផល វិនិយោគិន ដែលធ្វើពាណិជ្ជកម្មលើមូលបត្រដែលកំណត់តម្លៃខុសនោះ អាចនឹងទទួលបានផលចំណេញ។
ការវិភាគបច្ចេកទេស រួមមានទាំងការវិភាគលើឥរិយាបថសេដ្ឋកិច្ច និងការវិភាគបរិមាណវិស័យ ដើម្បីព្យាករអំពីទិសដៅតម្លៃ តាមរយៈការសិក្សាអំពីទិន្នន័យទីផ្សារចាស់ ជាពិសេស តម្លៃ និងអត្រា។
ក្នុងចំណោមបច្ចេកទេសដែលអ្នកវិភាគបច្ចេកទេសយកមកប្រើ គឺការសិក្សាអំពីដ្យាក្រាមកំណត់លំនាំតម្លៃ និងនិន្នាការទីផ្សារ ដើម្បីចៀសវាងការកេង-ប្រវ័ញ្ចលើលំនាំនោះ។ ក្រៅពីការប្រើប្រាស់សូចនាករទីផ្សារមួយចំនួន ដូចជា អត្រាឡើង ចុះ និងទិន្នន័យធ្លាក់ចុះខ្លាំងនោះ អ្នកវិភាគបច្ចេកទេស បានតាមដានពីអារម្មណ៍របស់វិនិយោគិន ថាតើពួកគេយល់ឃើញវិជ្ជមាន ឬអវិជ្ជមាន។
អ្នកវិភាគបច្ចេកទេស បានផ្តល់យោបល់ថា តម្លៃមូលបត្រ អាចឡើងចុះមិនទៀងទាត់ ហើយវិនិយោគិនបានប្រកាន់ខ្ជាប់ឥរិយាបថដដែលៗចំពោះការឡើងចុះនេះ។ ការវិភាគបច្ចេកទេសនេះ មិនពាក់ព័ន្ធនឹងតម្លៃផ្សារហ៊ុនឡើយ ហើយព័ត៌មាននេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃមូលបត្រ។ការព្យាករអំពីតម្លៃ មានការសន្និដ្ឋានហួសពីលំនាំតម្លៃចាស់ទៅទៀត។
តាំងពីដើមមកមានតែក្រុមហ៊ុនមូលបត្របីប៉ុណ្ណោះ ដែលគ្រោងនឹងចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា។ ដោយសារតែ ការចុះបញ្ជីកើនឡើង តម្រូវការស្រាវជ្រាវ ក៏នឹងកើនឡើងដែរ។ ដូច្នេះ កំណើននេះ នឹងបង្កើតការងារជាច្រើន ហើយអាចក្លាយឱកាសសម្រាប់ឈ្មួញកណ្តាល ដើម្បី ផ្តល់សេវាបន្ថែមតម្លៃដល់អតិថិជនរបស់ខ្លួន

No comments:

Post a Comment