Tuesday, September 13, 2011

លី​ប៊ី​ដួល​រលំ​ពិភពលោក​កំពុង​ខិត​កៀក​សង្គ្រាមលោក​លើក​ទី​៣?

ការ ​ដួល​រលំ​របប​លោក​ហ្គា​ដា​ហ្វ៉ី​បាន​ចោទ​ជា​សំណួរ​ថា​ តើ​សហគមន៍​អន្ដរជាតិ​ ពិសេស​លោក​ខាងលិច​ហ៊ាន​វាយប្រហារ​ទម្លាក់​គ្រាប់​ទៅ​លើ​ប្រទេស​ អាហ្វ្រិក​ខាងជើង​មួយ​នេះ​ដែរ​ឬទេ​ប្រ​សិន​ មេដឹកនាំ​ហ្គា​ដា​ហ្វ៉ី​កន្លង​មក​នៅ​តែ​មិន​ព្រម​បោះបង់​កម្មវិធី​បរមាណូ​ របស់​ខ្លួន​ នោះ​ ។​
​ការ​សម្រេចចិត្ដ​ខុស​?
មិន​ដល់​មួ​យស​ប្ដា​ហ៍​ក្រោយ​ពេល​ កម្លាំង​ទាហាន​អា​មេ​រិ​ក​ចាប់ខ្លួន​ប្រ​ធានា​ធិ​បតី​អ៊ី​រ៉ា​ក់​សា​ដាម​ ហ៊ូ​សេន​កាលពី​ឆ្នាំ​ ២០០៣​ ពេល​នោះ​លី​ប៊ី​បាន​បោះបង់​ ចោលការ​ស្រាវជ្រាវ​ផលិត​គ្រាប់បែកបរមាណូ​និង​ស្រាវជ្រាវ​ផលិត​អាវុធ​ ទំនើបៗ​ជា​ច្រើន​ផ្សេង​ទៀត​ ដោយ​អនុញ្ញាត​ឱ្យ​សហគមន៍​អន្ដរជាតិ​ចូល​ត្រួត​ ពិនិត្យ​ ដោយ​លោក​ហ្គា​ដា​ហ្វ៉ី​បាន​ចុះ​ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​រីក​ សាយភាយ​អាវុធ​បរមាណូ​ រួម​ទាំង​អាវុធ​ ជីវសាស្ដ្រ​ គីមី​សាស្ដ្រ​ផង​ដែរ​ ។​
​ការ​សម្រេច​របស់​មេដឹកនាំ​ហ្គា​ ដា​ហ្វ៉ី​ត្រូវ​លោក​ខាងលិច​ស្វាគមន៍​យ៉ាង​កក់​ ក្ដៅ​បំផុត​នូវ​ការ​បោះបង់​ចោល​អាវុធ​ ដែល​ជា​ការ​គំរាមកំហែង​លោក​ខាងលិច​ នោះ​ ។​ ពេល​នោះ​ ប្រធានាធិបតី​អា​មេ​ រិ​ក​ ច​ច​ ដាប់​ប៊ិ​ល​យូ​ប៊ូ​សបាន​ប្រកាស​ថា​ “​ការ​សន្យា​របស់​មេដឹកនាំ​ហ្គា​ដា​ហ្វ៉ី​នឹង​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​និង​ពិភពលោក​ ទាំងមូល​មាន​សុវត្ថិភាព​ សន្ដិភាព​ ។​ បណ្ដា​មេដឹកនាំ​បោះបង់​កម្មវិធី​បរមាណូ​ អាវុធ​ជីវសាស្ដ្រ​ គីមី​សាស្ដ្រ​នឹង​ស្វែងរក​ ឃើញ​ផ្លូវ​ឆ្ពោះទៅ​រក​ទំនាក់ទំនង​ល្អ​ ប្រសើរ​ជាមួយ​អា​មេ​រិ​ក​និង​បណ្ដា​ ប្រទេស​ផ្សេង​ទៀត​ ។​

​ក្នុង​ ពេល​នោះ​ នាយក​រដ្ឋមន្ដ្រី​អង់​ គ្លេ​សលោក​តូ​នី​ ប្ល៊ែ​រ​បញ្ជាក់​ថា​ ការ​ សម្រេច​ទាំងនោះ​អនុញ្ញាត​ឱ្យ​លី​ប៊ី​វិល​ ត្រឡប់​មក​កាន់​សហគមន៍​អន្ដរជាតិ​វិញ​ នៅ​ពេល​ដែល​លី​ប៊ី​បោះបង់​ចោល​កម្ម​ វិធី​អាវុធ​បរមាណូ​ដោយ​ស្ម័គ្រចិត្ដ​និង​ សន្ដិភាព​នោះ​ ។​
​បន្ទាប់​ពី​ ការ​សម្រេច​បោះបង់​ចោល​ នោះ​ បណ្ដា​ប្រទេស​មហាអំណាច​លោក​ ខាងលិច​ក៏​បាន​លុប​ចោល​ច្បាប់​ដាក់​ ទណ្ឌកម្ម​ដល់​ប្រទេស​លី​ប៊ី​ ក៏​ធ្វើ​ឱ្យ​ប្រទេស​ មួយ​នេះ​មានមុខមាត់​និង​ប្រឡូក​ជាមួយ​ បណ្ដា​ប្រទេស​ដទៃ​ទៀត​ប្រកបដោយ​សុខសាន្ដ​ ។​

​ប៉ុន្ដែ​៤​ឆ្នាំ​ ក្រោយមក​ លោក​ហ្គា​ដា​ហ្វ៉ី​ បាន​ប្រកាស​ទាំង​ក្ដី​ខឹងសម្បា​ថា​ ប្រទេស​ របស់​លោក​មិន​ទទួល​បាន​សំណង​ដ៏​សក្ដិ​ សមនៅ​ពេល​ដែល​បាន​សម្រេច​បោះបង់​ កម្មវិធី​បរមាណូ​នៅ​ឆ្នាំ​២០០៣​នោះ​ ។​ តាម​ប្រសាសន៍​មេដឹកនាំ​លី​ប៊ី​ លោក​ ខាងលិច​មិន​បាន​រក្សា​នូវ​ពាក្យ​សន្យា​ ផ្លាស់​ប្ដូរ​កម្មវិធី​បរមាណូ​ក្លាយទៅជា​កម្ម​ វិធី​បរមាណូ​អគ្គិសនី​នោះ​ឡើយ​ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ រយៈពេល​៨​ឆ្នាំ​ ក្រោយ​ពេល​ប្រធានាធិបតី​លី​ប៊ី​ប្រកាស​ បោះបង់​ចោល​កម្មវិធី​បរមាណូ​ បណ្ដា​ ប្រទេស​លោក​ខាងលិច​ក៏​បាន​បើក​យុទ្ធ​-​ នា​ការ​ជ្រៀតជ្រែក​ដោយ​យោធា​ផ្ដួលរំលំ​ របប​ដឹកនាំ​របស់​លោក​ហ្គា​ដា​ហ្វ៉ី​ទៀត​ ផង​ ។​

​ប្រភព​មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​ថា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​លី​ប៊ី​ឯកភាព​ បោះបង់​កម្មវិធី​អាវុធ​បរមាណូ​ ហើយ​ ចង​សម្ពន្ធមិត្ដ​ជាមួយ​បណ្ដា​ប្រទេស​ លោក​ខាងលិច​ ក៏​ជា​ពេលវេលា​ធ្វើ​ឱ្យ​ លោក​ខាងលិច​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើង​ គម្រោង​ផ្ដួលរំលំ​របប​លោក​ហ្គា​ដា​ហ្វ៉ី​ ។​

​សំឡេង​ជួង​ប្រកាស​ អាសន្ន​ ទោះបី​មិន​ទាន់​អាច​បញ្ជាក់​ថា​ នេះ​ ជា​មេរៀន​សម្រាប់​បណ្ដា​ប្រទេស​មួយ​ ចំនួន​ទៀត​នៅ​លើ​ពិភពលោក​ ប៉ុន្ដែ​រឿង​ មួយ​ដែល​ជា​ការ​ពិត​នោះ​ គឺ​ការ​ចាក​ ចេញ​របស់​លោក​ហ្គា​ដា​ហ្វ៉ី​ធ្វើ​ឱ្យ​បណ្ដា​ ប្រទេស​មួយ​ចំនួន​ទៀត​កាន់តែ​ចង់បាន​ អាវុធ​បរមាណូ​ដើម្បី​ធានា​ដល់​សន្ដិសុខ​ សុវត្ថិភាព​របស់​ប្រទេស​ជាតិ​ខ្លួន​ ។​ ទាំង​ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​មហិច្ឆតា​មិន​ រីកសាយ​ភាយ​អាវុធ​បរមាណូ​របស់​អូ​បា​ ម៉ា​ កាន់តែ​ធ្វើ​ឱ្យ​ពិភពលោក​មាន​មន្ទិល​ សង្ស័យ​ ។​

​លោក​អូ​បា​ម៉ា​ ធ្លាប់​ប្រកាស​ពី​គោល​ ដៅ​អភិវឌ្ឍ​ពិភពលោក​ដោយ​គ្មាន​អាវុធ​ បរមាណូ​ ដោយ​មូលហេតុ​ថា​ ទស្សនៈ​ ការពារ​សន្ដិសុខ​ជាតិ​ដោយ​អាវុធ​បរមា​ ណូ​នា​ពេល​នេះ​គឺ​ហួស​សម័យ​ដោយសារ​ ទស្សនៈ​នោះ​មាន​តែ​នៅ​ក្នុង​សង្គ្រាម​ ត្រជាក់​តែ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​មិន​ មែន​ជា​ដំណាក់កាល​បន្ដ​រក្សា​គ្រាប់បែក​ បរមាណូ​នោះ​ឡើយ​ ។​

​ ចាប់តាំងពី​ឆ្នាំ​១៩៤៥​ដល់​ឆ្នាំ​១៩៩១​ គ្រាប់បែកបរមាណូ​ជា​សព្វាវុធ​ទី​មួយ​ ដែល​ធានា​ដល់​សន្ដិសុខ​សុវត្ថិភាព​លើ​ ពិភពលោក​ ។​ បណ្ដា​ប្រទេស​មាន​អាវុធ​ បរមាណូ​ ដូច​ជា​អតីត​សហភាព​សូ​វៀត​ អង់គ្លេស​ បារាំង​ ចិន​...​ បាន​រារាំង​ដោយ​ ជោគជ័យ​រាល់​ការ​ប៉ុនប៉ង​វាយប្រហារ​ ដោយ​យោធា​របស់​ប្រទេស​ដទៃ​ចូល​មក​ លើ​ទឹកដី​របស់​ខ្លួន​ ។​

​ការ​ពិត​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ ដែល​គ្មាន​អាវុធ​បរមាណូ​ទទួល​បាន​នូវ​ បទ​ពិសោធន៍​ថា​ អាវុធ​បរមាណូ​នឹង​ផ្ដល់​ សុខ​សន្ដិភាព​ដល់​ប្រទេស​ណា​ដែល​អាច​ ផលិត​វា​បាន​ ។​ រឿង​នោះ​មាន​ន័យ​ថា​ ប្រទេស​ដែល​គ្មាន​គ្រាប់បែកបរមាណូ​ ប្រឈម​នឹង​គ្រោះថ្នាក់​ការ​វាយប្រហារ​ គ្រប់ពេលវេលា​ ។​
​ហេតុ​ដូច្នេះ​ ពិភពលោក​បាន​កើត​ ឡើង​នូវ​ទស្សនៈ​២​ផ្ទុយ​គ្នា​ ។​ ទស្សនៈ​ទី​១​ ចាត់​ទុក​ថា​ វិធីសាស្ដ្រ​ចាំបាច់​បំផុត​ ដើម្បី​រក្សា​សន្ដិសុខ​សុវត្ថិភាព​ប្រទេស​ ជាតិ​របស់​ខ្លួន​ គឺ​ត្រូវ​តែ​ស្វែងរក​គ្រប់​វិធី​ សាស្ដ្រ​ដើម្បី​ផលិត​គ្រាប់បែកបរមាណូ​ ឱ្យ​ទាល់តែ​បាន​ ។​ ក្នុង​ពេល​ដែល​ប្រទេស​ មាន​អាវុធ​បរមាណូ​រួច​ហើយ​នោះ​បែរ​ ជា​ចង់​រារាំង​ប្រទេស​ដទៃ​ទៀត​មិន​ឱ្យ​ ផលិត​បរមាណូ​ទៅ​វិញ​ ។​

​ដើម្បី​ផ្សះផ្សា​ទស្សនៈ​ផ្ទុយ​គ្នា​ទាំង​២​ នោះ​ សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​ បរមាណូ​(NPT)​បាន​កើត​មាននៅ​ឆ្នាំ​ ១៩៧០​ ដោយ​ក្នុង​សន្ធិសញ្ញា​នោះ​បាន​ ជំរុញ​ប្រទេស​ដែល​មាន​អាវុធ​បរមាណូ​ ឱ្យ​បញ្ជូន​បច្ចេកវិទ្យា​បរមាណូ​ដើម្បី​សន្ដិ​ ភាព​ឱ្យទៅ​ប្រទេស​ដែល​មិន​ទាន់​ដឹង​មិន​ ទាន់​ស្គាល់​អំពី​កម្មវិធី​បរមាណូ​ទាំងនោះ​។​
​គោលដៅ​ជា​ចម្បង​របស់​ សន្ធិសញ្ញា​ នោះ​ដើម្បី​ពង្រឹង​កិច្ចព្រមព្រៀង​មិន​រីក​ សាយភាយ​អាវុធ​បរមាណូ​របស់​ប្រទេស​ ដែល​ពាក់ព័ន្ធ​ដើម្បី​បញ្ចប់​ពិភពលោក​ ប្រកួតប្រជែង​អាវុធ​បរមាណូ​ ។​ ប៉ុន្ដែ​ ប្រទេស​ដែល​មាន​អាវុធ​បរមាណូ​នៅ​ក្នុង​ ដៃ​មិន​ចង់បាន​ដូច្នោះ​ឡើយ​ ដោយសារ​ ប្រទេស​អ៊ី​ស្រា​អែ​ល​ ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ នៅ​តែ​ព្រងើយកន្ដើយ​សន្ធិសញ្ញា​ទាំងនោះ​ ដោយ​ផលិតកម្ម​វិធី​បរមាណូ​របស់​ខ្លួន​ យ៉ាង​ជោគជ័យ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​ នោះ​ដែរ​ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​លួច​ ស្រាវជ្រាវ​ផលិត​គ្រាប់បែកបរមាណូ​ ដោយ​ស្ងាត់ៗ​ ។​

​ក្រោយ​ពេល​អតីត​ សហភាព​សូ​វៀត​ ដួល​រលំ​ ការ​មិន​ពង្រីក​សាយភាយ​អាវុធ​ បរមាណូ​ហាក់បី​ដូ​ជា​មាន​សង្ឃឹម​ឡើង​ វិញ​ ក្រោយ​ពេល​អ៊ុយ​ក្រែ​ន​ កា​ហ្សា​ស្ថាន​ និង​អាហ្វ្រិក​ខាងជើង​បាន​ប្រកាស​បញ្ចប់​ កម្មវិធី​បរមាណូ​របស់​ខ្លួន​ ។​ ក្រោយមក​ ប្រទេស​ជា​ច្រើន​ទៀត​ក៏​សម្រេច​បោះ​ បង់​កម្មវិធី​ទាំងនោះ​ចោល​ ហើយ​សន្យា​ ថា​ នឹង​ចូលរួម​ក្នុង​សន្ធិសញ្ញា​មិន​រីក​ សាយភាយ​អាវុធ​បរមាណូ​ ។​

​ មហិច្ឆតា​មិន​រីកសាយ​ភាយ​អាវុធ​ បរមាណូ​ក៏​បាន​កើតឡើង​នៅ​តំបន់​អា​មេ​ រិ​ក​ខាងត្បូង​និង​ទ្វីបអាហ្វ្រិក​ ក៏​ដូច​ជា​ សន្ធិសញ្ញា​កាត់​បន្ថយ​សព្វាវុធ​រវាង​ អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ផង​ដែរ​ ។​

​ ប៉ុន្ដែ​ គោលដៅ​នៃ​ការ​មិន​រីកសាយ​ ភាយ​អាវុធ​បរមាណូ​កំពុង​តែ​រង​ការ​ គំរាមកំហែង​ដោយ​សកម្មភាព​ផ្ទុយ​គ្នា​ របស់​បណ្ដា​ប្រទេស​មហាអំណាច​ដោយ​ មូលហេតុ​ផ្សេងៗ​ ពិសេស​គឺ​ការ​វាយ​ ប្រហារ​ទៅ​លើ​ប្រទេស​ដែល​គ្មាន​អាវុធ​ បរមាណូ​ ដូច​ជា​អ៊ី​រ៉ា​ក់​ លី​ប៊ី​ អា​ហ្វ​ហ្គា​នី​ ស្ថាន​ជាដើម​ ។​

​ ក្នុង​ពេល​នោះ​ដែរ​ បណ្ដា​ប្រទេស​ ដែល​មាន​អាវុធ​បរមាណូ​ ដូច​ជា​កូរ៉េ​ ខាងជើង​និង​ប៉ា​គី​ស្ថាន​ បែរជា​មិន​រង​ការ​ វាយប្រហារ​នោះ​ឡើយ​ ។​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​ ដោយសារ​តែ​សព្វាវុធ​ទាំងនោះ​ មាននៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ធ្វើ​ឱ្យ​ខ្លួន​ ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​សហ​ គម​ន៍​អន្ដរជាតិ​ ។​

​ឥទ្ធិពល​ នៃ​អាវុធ​បរមាណូ​បាន​បង្ហាញ​ យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ប្រៀបធៀប​លី​ប៊ី​ និង​ប៉ា​គី​ស្ថាន​ ។​ ឆ្នាំ​២០០៣​ ទីក្រុង​ទ្រី​ប៉ូ​ លី​ប្រទេស​លី​ប៊ី​បាន​ឯកភាព​លុប​ចោល​ កម្មវិធី​បរមាណូ​និង​អាវុធ​គីមី​សាស្ដ្រ​ ជីវសាស្ដ្រ​របស់​ខ្លួន​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លី​ប៊ី​ក៏​បាន​សន្យា​ឈប់​គាំទ្រ​ដល់​ក្រុម​ ភេរវកម្ម​ដើម្បី​ដោះ​ដូរ​ប្រទេស​អាហ្វ្រិក​ ខាងជើង​មួយ​នេះ​ចូល​ជា​សមាជិក​បណ្ដា​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នយោបាយ​ រីក​ចម្រើន​នៅ​លើ​ពិភពលោក​ ។​ ប៉ុន្ដែ​ទី​ បំផុត​ អ្វី​ដែល​លី​ប៊ី​បាន​លះបង់​ លទ្ធផល​ ដែល​ទទួល​បាន​ គឺ​លោក​ខាងលិច​វាយ​ ប្រហារ​ផ្ដួលរំលំ​របប​របស់​លោក​ហ្គា​ដា​ ហ្វ៉ី​តែ​ម្ដង​ ដោយ​យក​មូលហេតុ​ការពារ​ ប្រជាពលរដ្ឋ​ស្លូតត្រង់​ ។​

​ក្នុង​ពេល​នោះ​ ដែរ​ បណ្ដា​ប្រទេស​ ដែល​មាន​អាវុធ​បរមាណូ​ ដូច​ជា​ប៉ា​គី​ ស្ថាន​ ហើយ​អាច​លាក់​បំពួន​មេដឹកនាំ​ ភេរវកម្ម​អូ​សា​ម៉ា​ ប៊ី​ន​ឡា​ដេ​ន​ ដែល​ ពិភពលោក​ស្វែងរក​ចាប់ខ្លួន​រយៈពេល​ ១០​ឆ្នាំ​កន្លង​មក​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ប្រទេស​ប៉ា​គី​ស្ថាន​បាន​គាំទ្រ​ដល់​ក្រុម​ ឧទ្ទាម​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​តំបន់​និង​ ផ្ដល់​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ដល់​ក្រុម​តា​លី​បង់​ទៀត​ផង​ ។​ ប៉ុន្ដែ​ប៉ា​គី​ស្ថាន​មិន​ ដែល​រង​លទ្ធផល​អាក្រក់​ណាមួយ​ដូច​ការ​ ចង់បាន​ពី​ប្រទេស​មហាអំណាច​នោះ​ ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​ ទទួល​បានការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​យោធា​ ពី​ប្រទេស​មហាអំណាច​ទី​១​នៅ​លើ​ពិភព​ លោក​ទៀត​ផង​ ។​

​ផ្ទុយ​ទៅ​វិញ​ បើ​ប្រទេស​ប៉ា​គី​ស្ថាន​ គ្មាន​អាវុធ​បរមាណូ​ទេ​នោះ​ ហើយ​ជា​ ប្រទេស​ដែល​លាក់បាំង​មេដឹកនាំ​ភេរវកម្ម​ ដែល​សហគមន៍​អន្ដរជាតិ​ ពិសេស​អា​មេ​ រិ​កតាម​ចាប់ខ្លួន​ ប្រាកដជា​រង​ការ​វាយ​ ប្រហារ​ជាក់​ជា​មិន​ខាន​ ។​ ដោយសារ​ ហេតុ​នោះ​ហើយ​ មិន​ត្រឹមតែ​អា​មេ​រិ​ក​ មិន​ហ៊ាន​វាយប្រហារ​នោះ​ទេ​ ថែម​ទាំង​ ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ ទៀត​ផង​ ។​ ប្រសិនបើ​មេដឹកនាំ​អូ​សា​ម៉ា​ ប៊ី​ន​ឡា​ដេ​ន​លាក់ខ្លួន​ក្រៅពី​ប្រទេស​ប៉ា​គី​ ស្ថាន​ គឺ​ប្រទេស​ដែល​គ្មាន​គ្រាប់បែក​ បរមាណូ​ ប្រាកដជា​ទទួល​រង​នូវ​លទ្ធផល​ យ៉ាង​អាណោចអាធ័ម​ ដោយ​សហគមន៍​ អន្ដរជាតិ​ចោទប្រកាន់​ថា​គាំទ្រ​ក្រុម​ភេរវ​ កម្ម​ ហើយ​ត្រូវ​វាយប្រហារ​ដូច​ជា​នៅ​ ប្រទេស​លី​ប៊ី​និង​អ៊ី​រ៉ា​ក់​អ៊ីចឹង​ដែរ​ ។​

​ហេតុ​ដូច្នេះ​ហើយ​ ទោះបី​ភាព​លួង​ លោម​បញ្ចុះបញ្ចូល​ពី​បណ្ដា​លោក​ខាង​ លិច​ស្ដី​ពី​ការ​មិន​រីកសាយ​ភាយ​អាវុធ​ បរមាណូ​ ប៉ុន្ដែ​បណ្ដា​ប្រទេស​ទាំងនោះ​ មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​រង​ការ​គំរាម​ កំហែង​យ៉ាង​ធ្ងន់​ ហើយ​បង្ខំចិត្ដ​ត្រូវ​តែ​ ផលិត​បរមាណូ​ដោយ​លួចលាក់​ ពង្រឹង​ កម្លាំង​របស់​ខ្លួន​ ចៀសវាង​ការ​វាយ​ ប្រហារ​នៅ​ថ្ងៃ​អនាគត​ ។​

​ ជាក់ស្ដែង​ដូច​ជា​ប្រទេស​កូរ៉េ​ខាង​ ត្បូង​និង​អ៊ី​រ៉​ង់​ជាដើម​ ទោះបី​រង​សម្ពាធ​ យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ឱ្យ​បោះ​ បង់​កម្មវិធី​បរមាណូ​របស់​ខ្លួន​ ប៉ុន្ដែ​ ប្រទេស​ទាំងនោះ​នៅ​តែ​ផលិត​បរមាណូ​ និង​សាកល្បង​ដោយ​លួចលាក់​ ទោះបី​ សហគមន៍​អន្ដរជាតិ​ដឹង​ ក៏​មិន​អាច​ធ្វើ​អ្វី​ នោះ​ឡើយ​ ក្រៅពី​គំរាម​ដាក់​ទណ្ឌកម្ម​តែ​ ប៉ុណ្ណោះ​ មិន​ហ៊ាន​ប្រើប្រាស់​កម្លាំង​ យោធា​នោះ​ឡើយ​ ។​ មូលហេតុ​ដោយ​ សារ​តែ​ប្រទេស​ទាំងនោះ​មាន​សព្វាវុធ​ ទំនើបៗ​អាច​វាយបក​វិញ​គ្រប់ពេល​ វេលា​ នៅ​ពេល​ដែល​ឈាន​ដល់​ដំណាក់​ កាល​ចុង​ក្រោយ​ ។​

​កាំជ្រួច​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​និង​កូរ៉េ​ ខាង​ ត្បូង​មាន​សមត្ថភាព​ខ្ពស់​អាច​បំពាក់​ ក្បាល​គ្រាប់​បរមាណូ​ ហើយ​បាញ់​ទៅ​ ដល់ទី​តាំង​នានា​របស់​អា​មេ​រិ​ក​ លោក​ ខាងលិច​ ដូច្នេះ​បើ​ប្រទេស​មហាអំណាច​ ចង់​ប្រើ​ហិង្សា​ ក៏​ប្រទេស​ទាំងនោះ​មាន​ លទ្ធភាព​ក្នុង​ការ​ទប់ទល់​ មិន​ដូច​ជា​ ប្រទេស​អ៊ី​រ៉ា​ក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ ឡើយ​ ។​
​អា​មេ​រិ​ក​ និង​បណ្ដា​សម្ពន្ធមិត្ដ​គួរតែ​ យល់​ឃើញ​ថា​ ការ​វាយប្រហារ​ដោយ​ យោធា​ទៅ​លើ​ប្រទេស​ដែល​គ្មាន​គ្រាប់​ បែក​បរមាណូ​នឹង​ធ្វើ​ឱ្យ​ការ​ខិតខំ​កាត់​ បន្ថយ​អាវុធ​បរមាណូ​របស់​ប្រទេស​មហា​ អំណាច​ធ្លាក់​ចុះ​ដោយ​ប្រទេស​តូចៗ​ព្រួយ​ បារម្ភ​ការ​វាយប្រហារ​ដូច​គ្នា​នោះ​ ប្រាកដជា​ខិតខំ​ផលិត​បរមាណូ​ជាក់​ជា​ មិន​ខាន​ ។​ ការ​ភ័យ​ខ្លាច​វាយប្រហារ​ពី​ បណ្ដា​ប្រទេស​មហាអំណាច​នឹង​ធ្វើ​ឱ្យ​ ពិភពលោក​ធ្លាក់​ក្នុង​ដំណាក់កាល​ប្រកួត​ ប្រជែង​សព្វាវុធ​សា​ជា​ថ្មី​ ។​

​ រឿង​អ្វី​នឹង​កើតឡើង​នៅ​លើ​ពិភព​ លោក​ប្រសិនបើ​ប្រទេស​ជា​ច្រើន​ទៀត​ អាច​ផលិត​បាន​គ្រាប់បែកបរមាណូ​នោះ​ ហើយ​លទ្ធផល​ចុង​ក្រោយ​អាច​ជា​សង្គ្រាម​ លោក​លើក​ទី​៣​ដែរ​ឬទេ​?​ ក្រោយ​ពេល​អា​មេ​រិ​ក​និង​លោក​ខាង​ លិច​វាយប្រហារ​លី​ប៊ី​ អ៊ី​រ៉ា​ក់​និង​អា​ហ្វ​ហ្គា​ នី​ស្ថាន​នា​ពេល​កន្លង​មក​ ហើយ​មាន​ គម្រោង​វាយប្រហារ​ទៅ​លើ​ប្រទេស​ស៊ី​រី​ គឺជា​មេរៀន​មួយ​សម្រាប់​បណ្ដា​ប្រទេស​ តូចៗ​ពង្រឹង​អំណាច​របស់​ខ្លួន​ដោយ​គ្រាប់​ បែក​បរមាណូ​ ដោយ​ខ្លាច​ទទួលលទ្ធផល​ ដូច​បណ្ដា​ប្រទេស​ដែល​ឯកភាព​ទៅ​លើ​ កិច្ចព្រមព្រៀង​មិន​ផលិត​គ្រាប់បែក​ បរមាណូ​នោះ​៕

No comments:

Post a Comment