Monday, August 15, 2011

បំណុល​អាមេរិក​កើន​ឡើង​ដល់​ក!


thefirstpost
ទិន្នន័យ​រតនាគារ​អាមេរិក​បាន​បង្ហាញ​កាល​ពី​ម្សិល​មិញ​ថា បំណុល​សរុប​របស់​ខ្លួន​បាន​កើន​ឡើង​ដល់ ​១៤.៥៨ពាន់​ពាន់​លាន​ដុល្លារ​គឺ​ស្មើ​នឹង​១០០%នៃ​ផលិត​ផល​ក្នុង​​ស្រុក​សរុប (GDP)។
បន្ទាប់​ពី​ប្រធានាធិបតី​អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​​លើ​ច្បាប់​បង្កើន​បំណុល​កាល​ពី​ថ្ងៃ​អង្គារ រតនាគារ​បាន​បន្ថែម​បំណុល ​២៣៨ពាន់លានដុល្លារ​ភ្លាម​ដើម្បី​ដោះស្រាយ​ឱនភាព​ហិរញ្ញវត្ថុ​។ បំណុល​ថ្មី​នេះ​​មាន​ចំនួន​លើស ​GDP ក្នុង​ឆ្នាំ​២០១០​​ដែល​មាន​ត្រឹម​តែ​ ១៤.៥៣ពាន់ពាន់លានដុល្លារ​។
ជាមួយ​នឹង​បំណុល​ចុង​ក្រោយ​នេះ​ បាន​ជំរុញ​ឲ្យ​អាមេរិក​ឋិត​ចូល​ក្នុង​សមាគម​ប្រទេស​ដែល​មាន​បំណុល​ច្រើន​លើស ​ GDP របស់​ខ្លួន​ដូចជា​ប្រទេស​ ជប៉ុន(២២៩%) ក្រិក​(១៥២%)  ហ្សាម៉ៃកា(១៣៧%) លីបង់(១៣៤%) អ៊ីតាលី(១២០%) អៀរឡង់(១១៤%) និង​ អ៊ីស្លង់(១០៣%)។ ​នេះ​បើ​យោង​តាម​តួលេខ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។
កាល​ពី​ឆ្នាំ​១៩៤៧ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ អាមេរិក​ក៏​ធ្លាប់​ជំពាក់​បំណុល​គេ​លើស ​GDP បែប​នេះ​ដែរ៕

No comments:

Post a Comment