databloomberg

អាមេរិក​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដល់​ទៅ​២៥% ហើយ​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​ទន់ខ្សោយ​នេះ​តម្រូវ​ឲ្យ​ធនាគារ​កណ្ដាល​ចាត់​ វិធានការណ៍​លើ​ប្រាក់​បម្រុង​រក្សា​ទុក​ភ្លាម។
អាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​នៅ​ចុង​ឆមាស​ទី​ ២នេះ​បាន​ជួប​​វិបត្តិ​ធ្ងន់ធ្ងរ​​ព្រោះ​​តម្លៃ​ប្រេង​កាន់​តែ​កើន​ រោង​ចក្រ​មួយ​ចំនួន​ត្រូវ​ផ្អាក​ដំណើរ​ការណ៍​ដោយ​សារ​តែ​រង​ឥទ្ធិពល​ពី​ គ្រោះ​ធម្មជាតិ​​ជប៉ុន​ហើយ​ក៏​ជំរុញ​ឲ្យ​អាមេរិក​ជួប​វិបត្តិ​បំណុល​ដក​ ខ្លួន​មិន​រួច។ នេះ​ជា​ទស្សនៈ​ប្រចាំ​ខែ​របស់​សេដ្ឋកិច្ចវិទូ​ជាង​៧០នាក់។
ដោយ​ឡែក​ប័ណ្ណ​ភាគហ៊ុន​ក្រុម​ហ៊ុន​ដ៏​ធំ​របស់​អាមេរិក​(SPX) បាន​ធ្លាក់​ចុះ​ជាង​៦%នៅ​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ក្រុម​ហ៊ុន​វាយ​តម្លៃ​ សេដ្ឋកិច្ច​Standard & Poor បាន​ទម្លាក់​ចំណាត់​ថ្នាក់​អាមេរិក​ពី​AAAមក​AA+។
អាមេរិក​និង​អឺរ៉ុប​កំពុង​តែ​ប្រឈម​​វិបត្តិ​ហិរញ្ញវត្ថុ​ តម្លៃ​ប័ណ្ណ​ភាគ​ហ៊ុន​បាន​ដាំ​ក្បាល​ចុះ​ នៅ​ខណៈ​ដែល​ប័ណ្ណ​ភាគ​ហ៊ុន​នៅ​អាស៊ី​​កើន​ឡើង។ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​វិនិយោគ​នៅ​តែ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​នៃ​ការ​ ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​អាមេរិក​និង​វិបត្តិ​បំណុល​អឺរ៉ុប​អាច ​ជា​ដើម​ចម​នាំ​ឲ្យ​មាន​ឱនភាព​សេដ្ឋកិច្ច​ពិភពលោក។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​វិនិយោគ​ សម្លឹង​មើល​ឃើញ​លោហៈ​មាន​តម្លៃ​ដូចជា​មាស​ ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​បំផុត​សម្រាប់​វិនិយោគិន​៕
បកប្រែ៖ ផេង ស៊ីថាន