Wednesday, June 1, 2011

វិចារណកថា​៖ ចោរ​សៀម​បាក់​អំ​ណូ​ត​ខ្លាំង​នៅ​អង្គ​ជំនុំ​តុលាការយុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​

ដោយ​ ៖ អាចារ្យ​ កេត
ថ្ងៃទី 01-06-2011 ម៉ោង 15:21:58
ភា ​គី​កម្ពុ​ជា​និង​សៀម​បាន​លើក​សំអាង​ ​និង​ដោះ​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឯ​ ​សាល​ជំនុំ​ជម្រះ​តុលាការ​អ​ន្ដរ​ជាតិ​ចប់​សព្វ​គ្រប់​ហើយ​នៅ​ព្រលប់​ថ្ងៃ​ ទី​៣១ឧស​ភា​។​ ​ចៅក្រម​តុលាការ​អាច​នឹង​ចេញ​សេចក្ដី​បំភ្លឺ​សាល​ដីកា​១៩៦២ និង​ចាត់​វិធាន​ការ​ ​ ​បន្ទាន់​តាម​បណ្ដឹង​របស់​កម្ពុ​ជា​យ៉ាង​យូរ​៣ស​បា្ដ​ហ៍​ទៀត​ ​។
នៅ​ពេល​នេះ​ ​ពុំ​មាន​ ​ភា​គី​ណា​អាច​អះអាង​ខុស​ត្រូវ​យ៉ាង​ណា​បាន​នៅ​ឡើ​យ​។​ ​ប៉ុន្ដែ​ យោង​ខ្លឹម​សារ​ជា​ច្រើន​ ​ចំណុច​ដែល​គូ​បដិបក្ខ​បាន​លើក​ឡើង​និង​ការ​បក​ស្រាយ​ទៅ​វិញ​ទៅ​មក​ ​ ​គេ​សង្កេត​ ​ឃើញ​ភា​គី​សៀម​ធ្វើ​ឡើង​ក្នុង​សភាព​ខ្ជីខ្ជា​ប្រថុយ​ប្រថាន​ ​ដោយ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ ​ច្រើន​ជាង​ទិដ្ឋភាព​ច្បាប់​ ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សាល​ដីកា​ឆ្នាំ​១៩៦២។ ហេតុ​នេះ​ ​ហើយ​ភា​គី​កម្ពុ​ជា​មាន​ឱ​កាស​បក​ស្រាយ​តប​វិញ​ដោយ​មាន​លក្ខ​ណៈ​ឡូ​ហ្សិ​ក​ ​ច្រើន​ជាង​ ​ ​ហើយ​សម​ស្រប​ទៅ​នឹង​បច្ចុប្បន្ន​ភាព​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ផង​ ​។
ក្នុង ​រ​យៈ​ពេល​ជំនុំ​ពីរ​ថ្ងៃ​ ​ភា​គី​សៀម​បាន​លើក​ឡើង​លើ​ចំណុច​ ​៤ ៖ ១គឺ​ប្រទេស​ ​ថៃ​ស្រឡាញ់​ស​ន្ដិ​ភាព​ ​មិន​ចង់​ឈ្លោះ​ប្រកែក​ជាមួយ​កម្ពុ​ជា​ ​ ​ហើយ​ការ​ផ្ទុះ​អាវុធ​ ​របស់​ថៃ​ ​គ្រាន់​តែ​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​កម្ពុ​ជា​ ​។ ត្រង់​ចំណុច​ ​ទី​១នេះ​ ​ភា​គី​កម្ពុ​ជាត​ប​វិញ​ថា​ ​បើ​ចង់​បាន​ស​ន្ដិ​ភាព​ ​មិន​ចង់​ច្បាំង​ឈ្លា​ន​ ​ពាន​កម្ពុ​ជា​ ​ហេតុ​អ្វី​ថៃ​បដិសេធ​រាល់​ការ​សម្រប​សម្រួល​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី (ប្រធាន​ ​អា​ស៊ា​ន ), ពី ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​បដិសេធ​យុ​ត្ដា​ធិ​ការ​ ​របស់​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​នៅ​ពេល​នេះ​ ​។ ចំណុច​ទី​២ ភា​គី​ ​សៀម​លើក​ថា​ ​អនុ​ស្សរ​ណៈ​ឆ្នាំ​២០០០រវាង​ថៃ​និង​កម្ពុ​ជា​បាន​ព្រម​ព្រៀ​ង​គ្នា​ថា​ ​ប្រទេស​ទាំង​ ​ពីរ​ពុំ​ទាន់​មាន​ព្រំ​ដែន​ពិត​ប្រាកដ​ ​ហើយ​តុលាការ​អ​ន្ដរ​ជាតិ​កាត់​ឱ្យ​កម្ពុ​ជា​ ​គ្រប់គ្រង​តែ​តួ​ប្រាសាទ​ព្រះ​វិហារ​ទេ , ឯ ​ដី​ជុំ​វិញ​ប្រាសាទ​ជា​កម្ម​សិទ្ធិ​របស់​ថៃ​។​ ​ដូច្នេះ​ ​តុលាការ​អ​ន្ដរ​ជាតិ​ពុំ​មាន​យុ​ត្ដា​ធិ​ការ​លើ​ការ​កំណត់​ព្រំ​ដែន​រវាង​ ប្រទេស​ទាំង​ពីរ​ ​។ ត្រង់​នេះ​ ​កម្ពុ​ជា​បំភ្លឺ​ថា​ ​អនុ​ស្សរ​ណៈ​ឆ្នាំ​២០០០ មិន​មែន​ស្ដី​ពី​ការ​កំណត់​ ​ព្រំ​ដែន​ទេ​ ​តែ​ជា​កិច្ច​ព្រម​ព្រៀ​ង​លើ​ការ​បោះ​បង្គោល​ព្រំ​ដែន​តាម​បន្ទាត់​ព្រំ​ដែន ​ដែល​ ​មាន​ស្រាប់​ ​ដោយ​អនុលោម​តាម​សាល​ដីកា​តុលាការ​ឆ្នាំ​១៩៦២ និង​សន្ធិ​សញ្ញា​ ​អនុ​សញ្ញា​បារាំង -សៀម​ ​ឆ្នាំ​១៩០៤-១៩០៧ ។ ចំណុច​ទី​៣ ភា​គី​សៀម​ ​បរិយាយ​ ​ថា​ ​សាល​ដីកា​ឆ្នាំ​១៩៦២ តុលាការ​តម្រូវ​ឱ្យ​កម្លាំង​គ្រប់​ប្រភេទ​របស់​ថៃ​ដក​ ​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ​ ​និង​តំបន់​នៅ​ជុំ​វិញ​ប្រាសាទ​តែ​មួយ​រ​យៈ​ពេល​ខ្លី​ ​មិន​ ​មែន​ឱ្យ​កម្លាំង​ថៃ​ដក​ចេញ​ជា​ប​ន្ដ​បន្ទាប់​ទេ​ ​។ ភា​គី​កម្ពុ​ជា​ពន្យល់​ថា​ ​សាល​ដីកា​ឆ្នាំ​ ​១៩៦២ មាន​សុ​ពល​ភាព​ជា​អ​ចិ​ន្ដ្រៃ​យ៍ , ដូច្នេះ ​ ​ភា​គី​សៀម​មាន​កាតព្វកិច្ច​ដក​ ​កម្លាំង​ទាំង​អស់​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ​និង​តំបន់​ជុំ​វិញ​ប្រាសាទ​ជា ​រៀង​រហូត​ ​។ ភា​គី​កម្ពុ​ជា​យល់​ថា​ ​នេះ​ជា​ការ​យល់​ខុស​របស់​ភា​គី​ថៃ​ ​ពីព្រោះ​សាល​ដីកា​ឆ្នាំ​ ​១៩៦២ ពុំ​មែន​ជា​ដីកា​បណ្ដោះអាសន្ន​ទេ​ ​តែ​ជា​ដីកា​ស្ថាពរ​ ​ដូច្នេះ​កម្លាំង​ថៃ​ត្រូវ​តែ​ ​ដក​ចេញ​ទាំង​អស់​ជា​រៀង​រហូត​ ​។ ត្រង់​ចំណុច​ទី​៤ ភា​គី​សៀម​និយាយ​ថា​ ​បណ្ដឹង​ ​របស់​កម្ពុ​ជា​ស្នើ​តុលាការ​ចាត់​វិធាន​ការ​ការពារ​ប្រាសាទ​ព្រះ​វិហារ​ជា​ បន្ទាន់​នោះ​មិន​មាន​មូល​ដ្ឋា​ន​ច្បាស់លាស់​ ​ហើយ​តុលាការ​អ​ន្ដរ​ជាតិ​ក៏​ពុំ​មាន​យុ​ត្ដា​ធិ​ការ​ក្នុង​ ​សំណើ​នេះ​ដែរ​ ​។ កម្ពុ​ជា​ពន្យល់​វិញ​ថា​ ​នេះ​ជា​សំណើ​ដែល​ឋិត​នៅ​ក្រោម​យុ​ត្ដា​ ធិ​ការ​របស់​តុលាការ​ពេញ​ទី​ ​ពីព្រោះ​សាល​ដីកា​ឆ្នាំ​១៩៦២ គ្រប​ដណ្ដប់​ទៅ​លើ​តួ​ ​ប្រាសាទ​ព្រះ​វិហារ​និង​នៅ​តំបន់​ជុំ​វិញ​ប្រាសាទ​ ​។ ម្យ៉ាង​ទៀត​ ​ការ​ចាត់​វិធាន​ការ​ ​ជា​បន្ទាន់​គឺ​ប្រយោជន៍​រារាំង​យោធា​សៀម​កុំ​ឱ្យ​បាញ់​បំផ្លាញ​ប្រាសាទ​ ព្រះ​វិហារ​ជា​ ​បេតិកភណ្ឌ​ពិភព​លោក​និង​សម្លាប់​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ ​។
ភា ​គី​សៀម​ក៏​បាន​ព្យាយាម​ទាញ​ជម្លោះ​នៅ​ប្រាសាទ​តា​មាន់​និង​ប្រាសាទ​តា​ ក្របី​ ​បញ្ចូល​ជាមួយ​សាល​ដីកា​ឆ្នាំ​១៩៦២ ស្ដី​ពី​ប្រាសាទ​ព្រះ​វិហារ​ដែរ​ ​ដើម្បី​បង្ខូច​ ​សមត្ថ​កិច្ច​របស់​តុលាការ​ ​ប៉ុន្ដែ​ភា​គី​កម្ពុ​ជា​ពន្យល់​ថា​ ​ប្រាសាទ​តា​មាន់​និង​ប្រាសាទ​ ​តា​ក្របី​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ ​ពុំ​មាន​ជាប់​ទាក់ទិន​នឹង​សាល​ដីកា​នេះ​ទេ​ ​។ ជម្លោះ​ប្រាសាទ​ទាំង​ពីរ​នឹង​ត្រូវ​ដោះ​ស្រាយ​ជាមួយ​ថៃ​នៅ​ពេល​ជា​ប​ន្ដ​ បន្ទាប់​ខាង​ ​មុខ​ទៀត​ ​។ ទោះ​យ៉ាង​ណា​ ​តុលាការ​មិន​ទាន់​អាច​សម្រេច​សេចក្ដី​យ៉ាង​ណា​នៅ​ ​ឡើយ​ ​ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ ​ក្រោយ​ចប់​ការ​ថ្លែង​លើក​បង្ហាញ​ទ​ឡ្ហី​ករ​ណ៍​ ​រ​យៈ​ពេល​ពីរ​ថ្ងៃ​ជា​ប់ៗ​គ្នា​មក​ ​ភា​គី​សៀម​ពុំ​មាន​ប្រកាស​ក្ដុងក្ដាំង​បំភ្លៃ​ការ​ពិត​ថា​ ​ខ្លួន​ដណ្ដើម​ជោគជ័យ​ដូច​ពួក​គេ​ធ្លាប់​បំផ្លើស​នៅ​រៀង​រាល់​ការ​ប្រជុំ​ ផ្សេ​ងៗ​ ​នា​ពេល​ ​កន្លង​មក​ទៀត​ឡើយ​ ​។
ចំណុច ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​គឺ​ប្រមុខ​ប្រតិភូ​កម្ពុ​ជា​គឺ​លោក​ហោ​ ​ណាំ​ហុង​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​កម្ពុ​ជា​បាន​ទាញ​អារម្មណ៍​សវ​និ​ក​ទាំង​អស់​ ក្នុង​អង្គ​ប្រជុំ​ថា​ ​តើ​ ​វាស​ម​ដែរ​ឬទេ​ ​ដែល​ថៃ​ចោទ​ប្រកាន់​កម្ពុ​ជា​ថា​ជា​អ្នក​ឈ្លានពាន​ទឹក​ដី​ថៃ​ ​តែ​បែរ​ ​ជា​កម្ពុ​ជា​ប្ដឹង​ចូល​តុលាការ​អ​ន្ដរ​ជាតិ​ឱ្យ​ជួយ​បំភ្លឺ​សាល​ដីកា , ឯ ​ភា​គី​ថៃ​ត្រូវ​រង​ការ​ ​ឈ្លានពាន​ ​បែរ​ជា​បដិសេធ​យុ​ត្ដា​ធិ​ការ​របស់​តុលាការ​ទៅ​វិញ​នោះ​ ​។ ម្យ៉ាង​ទៀត​ ​បើ​ថៃ​អះអាង​ខ្លួន​ស្នេហា​ស​ន្ដិ​ភាព​ ​មិន​ចង់​ធ្វើ​ស​ង្គ្រា​ម​ ​ចុះ​ហេតុ​អ្វី​ភា​គី​សៀម​ចេះ​ ​តែ​រារាំង​ជា​ប​ន្ដ​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ​មិន​ឱ្យ​ក្រុម​អ្នក​ សង្កេត​ការណ៍​ឥណ្ឌូ​ ​នេ​ស៊ី​ដែល​ជា​ប្រធាន​អា​ស៊ា​ន​ ​ចូល​តំបន់​ជម្លោះ​ដើម្បី​ពិ​និត្យ​បទ​ឈប់​បាញ់​ជា​ ​អ​ចិ​ន្ដ្រៃ​យ៍​តាម​សំណើ​របស់​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ ប្រជា​ជាតិ ?
ពិ ​និត្យ​លើ​ការ​លើក​ឡើង​របស់​ភា​គី​សៀម​ទាំង​អម្បាល​ម៉ា​ន​ ​យើង​យល់​ថា​ ​សៀម​មាន​ចំណុច​ភូត​ភរ​កុហក​ ​និង​បំភ្លៃ​ព្រឹត្ដិ​ការណ៍​ក៏​ដូច​ជា​បំពាន​សាល​ដីកា​ឆ្នាំ​ ​១៩៦២ច្រើន​ណាស់​ ​។ សកម្មភាព​ទាំង​នេះ​ជា​ទម្លាប់​ធម្ម​តា​របស់​សៀម​ដែល​ធ្លាប់​ ​តែ​កើត​មាន​នៅ​រាល់​ការ​ប្រជុំ​ទាក់ទង​នឹង​ជម្លោះ​ប្រាសាទ​ព្រះ​វិហារ​របស់ ​ខ្មែរ​ ​។ ការ​លើក​អំ​ណះ​អំ​ណា​ង​របស់​ភា​គី​សៀម​ច្រើន​ពុំ​មាន​ផ្អែក​លើ​គោល​ច្បាប់​ ​ប៉ុន្ដែ​ ច្រើន​តែ​បញ្ចេញ​កិរិយា​គេចវេះ​ពី​កាតព្វកិច្ច​របស់​ខ្លួន​នៅ​នឹង​ស្ថាន​ភាព ​បច្ចុប្បន្ន​ ​ដែល​សៀម​បង្ក​ឡើង​ ​។ ឥរិយាបថ​បែប​នេះ​ ​វា​ដូច​ក្រុម​តំណាង​ ​ប្រទេស​សៀម​យក​ ​កិត្ដិ​យស​ប្រទេស​ជាតិ​ទៅ​បោះ​ចោល​នៅ​កណ្ដាល​ចំណោម​អ្នក​ច្បាប់​នៅ​វេទិកា​ ​អ​ន្ដរ​ជាតិ​ដែរ​៕

No comments:

Post a Comment