Saturday, June 11, 2011

វិភាគ​នយោបាយ​៖ ពិភព​លោក​បច្ចុប្បន្ន​មាន​គ្រាប់បែក​បរមាណូ​ប៉ុន្មាន​គ្រាប់​?

ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 11-06-2011 ម៉ោង 11:55:12
          បណ្ដា​ប្រទេស​មហា​អំណាច​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​មាន​គ្រាប់បែក​បរមាណូ​រហូត​ដល់​៥.០២៧គ្រាប់​ ​ដែល​បាន​ដាក់​ចូល​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ជួរ​ទាហាន​ ​និង​១៥.៥០០ក្បាល​គ្រាប់​បរមាណូ​មិន​ទាន់​ផ​លិ​ត​រួច​រា​ល់​។​
ទាំង​នោះ​ ​គឺ​ជា​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​យោង​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បញ្ហា​អ​ន្ដរ​ជាតិ​ទី​ក្រុង​ស្ដុក​ខម​ ​SIPRI​។ តាម​របាយ​ការណ៍​នោះ​នាំ​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​គ្រាប់បែក​ បរមាណូ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ ​គឺ​រុ​ស្ស៊ី​មាន​រហូត​ដល់​២.៤២៧គ្រាប់​, អា​មេ​រិ​ក​២.១៥០គ្រាប់​, បារាំង​១៥០គ្រាប់​ ​និង​អង់គ្លេស​១៦០គ្រា​ប់​។​
សរុប ​ក្បាល​គ្រាប់​បរមាណូ​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ទាំង​នៅ​ ក្នុង​ការ​ផ​លិ​ត​ ​និង​បាន​ផ​លិ​ត​រួច​ដាក់​ចូល​ក្នុង​ឃ្លាំង​សម្រាប់​ប្រើ​ប្រាស់​ដល់​ កម្លាំង​យោធា​មាន​ទាំង​អស់​២០.៥៣០គ្រាប់​ ​នៅ​ឆ្នាំ​២០១១។ ចំណែក​ឆ្នាំ​២០០៩ គឺ​មាន​រហូត​ដល់​២២.៦០០ក្បាល​គ្រាប់​បរ​មា​ណូ​។​
ក្រៅ​ពី​បណ្ដា​ប្រទេស​មហា​អំណាច​បរមាណូ​លើ​ពិភព​លោក​ខាង​លើ​ ​មជ្ឈមណ្ឌល​ ​SIPRI​ ​បាន​បង្ហាញ​ពី​តួ​លេខ​របស់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​គ្រាប់បែក​បរមាណូ​ ​ដូច​ជា​ចិន​មាន​ក្បាល​គ្រាប់​បរមាណូ​២០០គ្រាប់​, ឥណ្ឌា​ ​មាន​ក្បាល​គ្រាប់​បរមាណូ​ពី​៨០-១១០គ្រាប់​, ប៉ា​គី​ស្ថាន​មាន​ចាប់​ពី​៩០-១១០គ្រាប់​, អ៊ី​ស្រា​អែ​ល​មាន​ក្បាល​គ្រាប់​បរមាណូ​៨០គ្រា​ប់​។​
ប៉ុន្ដែ ​ចំនួន​គ្រាប់បែក​បរមាណូ​របស់​បណ្ដា​ប្រទេស​ខាង​លើ​នេះ​ដាក់​នៅ​ក្នុង​ ឃ្លាំង​ផ្ទុក​មិន​ទាន់​យក​មក​កែ​ច្នៃ​សម្រាប់​បំ​ពាក់​ទៅ​លើស​ម្ភា​រៈ​ ​ស​ង្គ្រា​ម​ផ្សេ​ងៗ​ ​ដូច​ជា​កាំជ្រួច​មី​ស៊ី​ល​ ​យ​ន្ដ​ហោះ​ចម្បាំង​ ​សម្រាប់​វាយ​លុក​ទៅ​លើ​គោល​ដៅ​ផ្សេ​ងៗ​ដោយ​គ្រាប់បែក​បរ​មា​ណូ​។​
កាល ​ពី​ថ្ងៃ​ទី​២៣ ខែ​មី​នា​ ​កន្លង​មក​ ​អា​មេ​រិ​ក​ ​និង​រុ​ស្ស៊ី​បាន​ពិភាក្សា​ដោះ​ដូរ​ព័ត៌មាន​ដំបូង​គេ​បង្អស់​ស្ដី​ពី​ទី​ តាំង​ ​និង​ឯក​សារ​ពាក់​ព័ន្ធ​គ្រាប់បែក​បរមាណូ​របស់​ប្រទេស​ទាំង​ពីរ​តាម​សន្ធិ​ សញ្ញា​កាត់​បន្ថយ​សព្វាវុធ​យោធា​ ​(START3​)
ដល់ ​ខែ​មិ​ថុ​នា​ ​២០១១ នេះ​ ​ព័ត៌មាន​ពាក់​ព័ន្ធ​ត្រូវ​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក​ ​ឱ្យ​ប្រកាស​ជា​សា​ធារ​ណៈ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នា​នា​។​ ​ប៉ុន្ដែ​តួ​លេខ​ដែល​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​បាន​ផ្សព្វផ្សាយ​ នោះ​ ​គឺ​តិច​ជាង​តួ​លេខ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​SIPRI​ ​ដែល​បាន​ប្រកា​ស​។​ ​
ទន្ទឹម​នឹង​នោះ​អា​មេ​រិ​ក​រក្សា​ទុក​ក្បាល​គ្រាប់​បរមាណូ​សម្រាប់​ប្រើ​ប្រាស់​របស់​កង​កម្លាំង​យោធា​ចំនួន​១.៨០០គ្រា​ប់​។​
ចំណែក​រុ​ស្ស៊ី​មាន​តែ​១.៥៣៧គ្រា ​ប់​។​ ​ប៉ុន្ដែ​កាល​ពី​ខែ​ឧស​ភា​ ​កន្លង​មក​ ​ក្រសួង​ការពារ​ជាតិ​អា​មេ​រិ​ក​បាន​ប្រកាស​ថា​ ​អា​មេ​រិ​ក​កំពុង​រក្សា​ក្បាល​គ្រាប់​បរមាណូ​ទាំង​អស់​៥.១១៣គ្រាប់​ ​រួម​ទាំង​ក្បាល​គ្រាប់​ដែល​បាន​កែ​ច្នៃ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ​និង​មិន​ទាន់​កែ​ច្នៃ​។
ក្នុង ​ពេល​ដែល​អា​មេ​រិ​ក​បាន​ឱ្យ​ប្រកាស​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ជា​សា​ ធារ​ ​ណៈ​ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​ ​ហើយ​អា​មេ​រិ​ក​ឱ្យ​ប្រកាស​ដំបូង​គេ​បង្អស់​នោះ​ ​គឺ​នៅ​ឆ្នាំ​១៩៦១។ ចំណែក​រុ​ស្ស៊ី​ មក​ទល់​ពេល​នេះ​មិន​ទាន់​ប្រកាស​ពី​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ម្ដង​ណា ​ឡើ​យ​។​ ​
ក្រុម​អ្នក​ឯក​ទេស​របស់​មជ្ឈមណ្ឌល​ ​SIPRI​ ​បាន ​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​គ្រាប់​បែប​រ​មា​ណូ​ដែល​កែ​ច្នៃ​រួច​ដាក់​ឱ្យ​ប្រើ​ប្រាស់​ សរុប​ទាំង​អស់​មាន​រហូត​ដល់​៥ពាន់​កង​ពល​គ្រាប់បែក​បរមាណូ​ ​ហើយ​មាន​កង​ពល​បរមាណូ​រហូត​ដល់​២ពាន់​ ​បាន​ត្រៀម​លក្ខ​ណៈ​សម្រាប់​វាយ​ប្រហារ​ដោយ​ប្រើ​គ្រាប់បែក​បរមាណូ​ទាំង​នោះ ​។​
ទោះបី ​ចំនួន​ក្បាល​គ្រាប់​បរមាណូ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ប្រៀប​ធៀប​នឹង​ពេល​ កន្លង​មក​ ​ប៉ុន្ដែ​ការ​ខិតខំ​ការ​កាត់​បន្ថយ​សព្វាវុធ​នៅ​ប្រ​ព្រឹ​ត្ដ​ទៅ​យឺត​យ៉ាវ​ នៅ​ឡើយ​ក្នុង​ពេល​ដែល​កម្ម​វិធី​កែ​ទម្រង់​អភិវឌ្ឍ​អាវុធ​បរមាណូ​កាន់តែ​រីក ​រាល​ដាល​ជុំ​វិញ​ពិភព​លោ​ក​។​
ក្រុម ​អ្នក​ឯក​ទេស​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្ដុក​ខម​បាន​យក​ឧទាហរណ៍​ពី​សន្ធិ​សញ្ញា ​កាត់​បន្ថយ​សព្វាវុធ​វាយ​លុក​ ​ដែល​អា​មេ​រិ​ក​ ​និង​រុ​ស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​មេ​សា​ ​២០១០ រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​បាន​និង​កំពុង​តែ​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​កាំជ្រួច​មី​ ស៊ី​ល​ថ្មី​ ​និង​បាន​ប្រកាស​ពី​កម្ម​វិធី​អភិវឌ្ឍ​កែ​ទម្រង់​បរមាណូ​ដើម្បី​ប្រើ​ប្រាស់ ​ឱ្យ​បាន​យូរ​អង្វែង​ក្នុង​ថ្ងៃ​អ​នាគ​ត​។​ ​
ក្រៅ​ពី​នេះ​ ​ក្រុម​អ្នក​ឯក​ទេស​ ​SIPRI​ ​បាន ​បញ្ជាក់​ថា​ ​ឥណ្ឌា​ ​និង​ប៉ា​គី​ស្ថាន​ ​បច្ចុប្បន្ន​កំពុង​តែ​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល​ ​រ​យៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំ​ពាក់​ក្បាល​គ្រាប់​បរមាណូ​រៀ​ងៗ​ខ្លួន​ ​ក្នុង​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​នា​នា​។​ ​
ក្នុង ​ពេល​ដែល​ពិភព​លោក​ទាំងមូល​បាន​ខិតខំ​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​អាវុធ​ បរមាណូ​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ ​ដូច​ជា​កូ​រ៉េ​ខាង​ជើង​ ​អ៊ី​រ៉​ង់​... នៅ ​មាន​ប្រទេស​ជា​ច្រើន​ទៀត​បាន​និង​កំពុង​អភិវឌ្ឍ​អាវុធ​បរមាណូ​របស់​ខ្លួន​ ដោយ​ស្រប​ច្បា​ប់​។​ ​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ប្រធានាធិបតី​អ៊ី​រ៉​ង់​ ​ដែល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ពី​សហ​គម​ន៍​អ​ន្ដរ​ជាតិ​នូវ​ មហិច្ឆតា​បរមាណូ​របស់​ខ្លួន​ថា​ ​អ៊ី​រ៉​ង់​មាន​បំណង​ផ​លិ​ត​គ្រាប់បែក​បរ​មា​ណូ​។​ ​ប្រធានាធិបតី​អ៊ី​រ៉​ង់​ ​អា​ម៉េ​ត​ឌី​ណេ​ចាត​ ​បញ្ជាក់​ថា​ ​អ៊ី​រ៉​ង់​ ​ក៏​មាន​សិទ្ធិ​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ផ​លិ​ត​គ្រាប់បែក​ បរមាណូ​ក្នុង​គោល​ដៅ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​ ​គេច​ផុត​ពី​ការ​វាយ​ប្រហារ​ណា​មួយ​របស់​ស​ត្រូ​វ​។​
កូ ​រ៉េ​ខាង​ជើង​ក៏​ដូច្នោះ​ដែរ​ ​ទោះបី​សហ​គម​ន៍​អ​ន្ដរ​ជាតិ​បាន​ដាក់​ទណ្ឌកម្ម​បែប​ណា​ក៏​ដោយ​ ​ក៏​ប្រទេស​មួយ​នេះ​មាន​បំណង​ប​ន្ដ​កម្ម​វិធី​បរមាណូ​របស់​ខ្លួន​ ​ដោយ​អះអាង​ថា​ជា​កម្ម​វិធី​បរមាណូ​ ​ដើម្បី​ស​ន្ដិ​ភាព​តែ​ប៉ុណ្ណោះ​ ​គ្មាន​បំណង​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​ណា​មួយ​ឡើ​យ​។​
ជាមួយ ​នឹង​គ្រាប់បែក​បរមាណូ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​លើ​ពិភព​លោក​ហួស​ពី​ការ​ ស្មាន​នោះ​ ​អាច​ធ្វើ​ឱ្យ​ភព​ផែន​ដី​ទាំងមូល​រលាយ​បាត់​សូន្យ​ឈឹង​ពី​លោកិយ​ ​ប្រសិនបើ​មាន​ស​ង្គ្រា​ម​បរមាណូ​កើត​ឡើង​នោះ​។​ ​បណ្ដា​ប្រទេស​មហា​អំណាច​នៅ​លើ​ពិភព​លោក​តែង​ប្រកាស​អះអាង​ចង់​ឱ្យ​ពិភព​លោក ​មាន​ស​ន្ដិ​ភាព​ ​ស្ថិរ​ភាព​ពេញ​លេញ​ ​ហេតុ​អ្វី​បណ្ដា​ប្រទេស​ទាំង​នោះ​ប​ន្ដ​ផ​លិ​ត​គ្រាប់បែក​ប្រល័យ​លោក​យ៉ាង​ ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​។​ ​តើ​ការ​ផ​លិ​ត​ទាំង​នោះ​ក្នុង​គោល​ដៅ​ស​ន្ដិ​ភាព​ ​ឬ​មួយ​សម្រាប់​គំរាម​កំហែង​មហា​ជន​ ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ខ្លួន​នៅ​លើ​ពិភព​លោក​ទាំង​មូ​ល​៕​
Highslide JS Highslide JS Highslide JS

No comments:

Post a Comment