Tuesday, July 19, 2011

វិភាគនយោបាយ៖ សភា​អា​មេ​រិ​ក​មាន​មហា​សេដ្ឋី​ប្រាក់​លាន​រហូត​ដល់​២៤៤នាក់​


Highslide JS


សភា​អា​ មេ​រិ​ក​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ ​ក្លឹ​បម​ហា​សេដ្ឋី​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ ​អា​មេ​រិ​ក​ ​។ ពឹង​ផ្អែក​ទៅ​លើ​តួ​លេខ​ថ្មី​ ​បំផុត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ក្នុង​ ​ចំណោម​សមាជិក​ទាំង​១០០នាក់​នៅ​ ​សភា​អា​មេ​រិ​ក​ ​មាន​៦៦នាក់​ជាម​ហា​ ​សេដ្ឋី​ប្រាក់​លាន​ ​ក្នុង​នោះ​២៩នាក់​មក​ពី​ ​គណ​បក្ស​សាធារណ​រដ្ឋ​ ​និង​៣៥នាក់​មក​ ​ពី​គណ​បក្ស​ប្រជា​ធិ​ប​តេ​យ្យ​ ​និង​តំណាង​ ​រា​ស្ដ្រ​ឯក​រាជ្យ​២រូប​ផ្សេង​ទៀ​ត​។​ ​រដ្ឋ​សភា​ ​អា​មេ​រិ​ក​មាន​មហា​សេដ្ឋី​ប្រាក់​លាន​ ​១៧៩នាក់​ក្នុង​ចំណោម​៤៣៥នាក់​ ​។ ក្នុង​ ​នោះ​១០៩នាក់​មក​ពី​គណ​បក្ស​សាធារណ​ ​រដ្ឋ​ ​និង​៧០នាក់​មក​ពី​គណ​បក្ស​ប្រជា​ធិ​ប​ ​តេ​យ្យ​ ​។
ដូច្នេះ​ ​នៅ​ព្រឹទ្ធសភា​ ​មាន​សមាជិក​ ​៦៦ភាគ​រយ​ជាម​ហា​សេដ្ឋី​ប្រាក់​លាន​និង​ ​នៅ​រដ្ឋ​សភា​មាន​៤១ភាគ​រយ​ ​។ ចំណែក​ ​ពលរដ្ឋ​អា​មេ​រិ​ក​មាន​តែ​១ភាគ​រយ​ ​ប៉ុណ្ណោះ​ដែល​ជាម​ហា​សេដ្ឋី​ប្រាក់​លាន​ ​។ នៅ​ក្នុង​ព្រឹទ្ធសភា​ ​សមាជិក​មក​ពី​គណ​ ​បក្ស​ប្រជា​ធិ​ប​តេ​យ្យ​ ​លោក​ច​ន​ ​ឃឺ​រី​ ​(John​ ​Kerry​) ជា ​អ្នក​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ ច្រើន​ជាង​គេ​បំផុត​រហូត​ដល់​២៣៩លាន​ ​ដុល្លារ​ ​។ ចំណែក​នៅ​ក្នុង​រដ្ឋ​សភា​អា​មេ​ ​រិ​ក​ ​តំណាង​រា​ស្ដ្រ​មក​ពី​គណ​បក្ស​សា​ធា​ ​រ​ណ​រដ្ឋ​ ​លោក​ដា​រ៉ែ​ល​ ​អ៊ី​សា​(Darrell​ ​Issa​)ជា​អ្នក​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ច្រើន​ជាង​ ​គេ​បំផុត​ ​ដោយ​មាន​ប្រាក់​ផ្ទាល់​ខ្លួន​រហូត​ ​ដល់​៣០៣,៥លាន​ដុល្លារ​ ​។
ឱ​កាស​ធ្វើ​មាន​បាន​
តាម​មជ្ឈមណ្ឌល​ត្រួត​ពិ​និត្យ​មើល​ ​អ្នក​នយោបាយ​អា​មេ​រិ​ក​(CRP​)ដែល ​ជា​ ​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​មាន​គោល​ ​នយោបាយ​មិន​គាំ​ទ្រ​គណ​បក្ស​ណា​មួយ​ ​មាន​ទី​តាំង​នៅ​ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ ​បញ្ជាក់​ថា​ ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់​ ​កណ្ដាល​អា​ណ​ត្ដិ​កាល​ពី​ឆ្នាំ​២០១០បាន​ ​បង្ហាញ​មុខ​នៅ​ក្រុម​តំណាង​រា​ស្ដ្រ​ថ្មី​ៗ ដែល​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ច្រើន​ស្ដុក​ស្ដ​ម្ភ​។​ ​មធ្យម​ភាគ​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ ​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​៤លាន​ដុល្លា​រ​។​ ​ចំណែក​ ​មធ្យម​ភាគ​របស់​តំណាង​រា​ស្ដ្រ​ក្នុង​រដ្ឋ​ ​សភា​មាន​ប្រាក់​ទាប​បំផុត​៥សែន​ដុល្លា​រ​។​ ​
សារ​ព័ត៌មាន​CBS​ ​News​បាន ​ផ្សាយ​ ​ថា​ ​មាន​ចំណុច​ជា​ច្រើន​ដែល​ជួយ​ឱ្យ​ បុគ្គល​ដែ​អាច​ក្លាយ​ជា​តំណាង​រា​ស្ដ្រ​ អា​មេ​រិ​ក​ត្រូវ​តែ​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ស្ដុក​ ​ស្ដម្ភ​ ​ដោយសារ​តែ​ការ​ឃោសនា​បោះ​ ​ឆ្នោត​កាន់តែ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ​សន្ធឹក​សន្ធាប់​ជាង​ពេល​មុ​នៗ​ ​ដូច្នេះ​ ​បុគ្គល​ដែល​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ផ្ទាល់​ខ្លួន​ ​តិច​តួច​គ្មាន​លទ្ធ​ភាព​ដើម្បី​ចូល​រួម​ ​ប្រកួត​ប្រជែង​កៅអី​តំណាង​រា​ស្ដ្រ​នោះ​ ​ឡើយ​ ​។ ហេតុ​ដូច្នេះ​មាន​តែ​បេ​ក្ខ​ភាព​ ​ ​ដែល​គណ​បក្ស​នីមួយៗ​ជ្រើស​រើស​ឱ្យ​ ឈរ​ឈ្មោះ​ជា​តំណាង​រា​ស្ដ្រ​សុទ្ធ​សឹង​តែ​ជា​ ​បុគ្គល​ដែល​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ស្ដុក​ស្ដ​ម្ភ​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​នៅ​ពេល​ណា​ដែល​ ​បុគ្គល​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ជាប់​ឆ្នោត​ជា​ ​តំណាង​រា​ស្ដ្រ​នឹង​មាន​ទំនាក់​ទំនង​ទទួល​ ​បាន​ព័ត៌មាន​សំ​ខា​ន់ៗ​ដើម្បី​ឱ្យ​ពួក​គាត់​ ​ជួយ​បង្កើន​ទ្រព្យ​ស​ម្ប​ត្ដិ​របស់​ខ្លួន​បន្ថែម​ ​ទៀត​ផង​ដែ​រ​។​ ​ក្រោយ​ពេល​បណ្ដា​តំណាង​ ​រា​ស្ដ្រ​ទាំង​នោះ​ចាក​ចេញ​ពី​តំណែង​ ​ពួក​ ​គាត់​នឹង​មាន​ឱ​កាស​រក​ស៊ី​ធ្វើ​ជំនួញ​ដោយ​ ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ ​បណ្ដាញ​ផ្សេ​ងៗ​ផង​ដែរ​ ​។
លោក​ដេ​វ​ ​ឡេ​វី​ន​ផូ​ល​ ​អ្នក​នាំ​ពាក្យ​ ​របស់​អង្គ​ការ​CRPបា ​ន​ឱ្យ​ដឹង​ថា​ ​ទ្រព្យ​ ​ស​ម្ប​ត្ដិ​មធ្យម​របស់​បណ្ដា​តំណាង​រា​ស្ដ្រ​ គឺ​មាន​ខ្ពស់​ជាង​ពលរដ្ឋ​របស់​ខ្លួន​យ៉ាង​ ​ច្រើន​ ​។ ក្រៅ​ពី​នេះ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ផ្ទាល់​ ​ខ្លួន​របស់​បុគ្គល​តំណាង​រា​ស្ដ្រ​ទាំង​នោះ​ក៏​ ​កាន់តែ​កើន​ខ្ពស់​ឥត​ឈប់​ ​។ លោក​ឡេ​ ​វី​ន​ផូ​ល​បញ្ជាក់​ទៀត​ថា​ ​“ភាគ​ច្រើន​នៃ​ ​ពលរដ្ឋ​អា​មេ​រិ​ក​បាន​ជ្រើស​រើស​អ្នក​ ​តំណាង​របស់​ខ្លួន​ ​គឺ​ជា​បុគ្គល​មាន​ទ្រព្យ​ ​ស​ម្ប​ត្ដិ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ក្រុម​”។ មូល​ហេតុ​ដែល​ពលរដ្ឋ​ជ្រើស​រើស​អ្នក​ ​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ឱ្យ​ធ្វើ​ជា​តំណាង​របស់​ ​ខ្លួន​ដោយសារ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ ​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​ពាណិជ្ជ​កម្ម​ ​កិច្ច​ ​ការងារ​របស់​ខ្លួន​ ​ដូច្នេះ​ប្រសិនបើ​បុគ្គល​ ​នោះ​ដឹកនាំ​សង្គម​ ​ ​ប្រាកដ​ជា​មាន​ភាព​ ​រីក​ចម្រើន​ជាក់​ជា​មិន​ខាន​ ​។
សាច់​ញាតិ​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ ​
នៅ​ពេល​ ណា​ដែល​បុគ្គល​មាន​ប្រាក់​ ​បាន​ក្លាយ​ជា​តំណាង​រា​ស្ដ្រ​នៅ​ក្នុង​សភា​ ​របស់​អា​មេ​រិ​ក​ ​បុគ្គល​នោះ​នឹង​មាន​ ​ឱ​កាស​ថ្មី​បន្ថែម​ដើម្បី​បង្កើន​ទ្រព្យ​ស​ម្ប​ត្ដិ​ ផ្ទាល់​ខ្លួន​ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀ​ត​។​ ​តួយ៉ាង​ដូច​ជា​តំណាង​រា​ស្ដ្រ​ក្នុង​សភា​បាន​ ​ដឹង​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ព្រាង​ច្បាប់​ ​ដែល​ជិត​ចូល​ជា​ធរមាន​និង​ធ្វើ​ឱ្យ​ពួក​ ​គាត់​ធានា​ដល់​ក្រុម​ហ៊ុន​របស់​ខ្លួន​អាច​ ​មាន​កិច្ច​សហ​ប្រតិបត្ដិ​ការ​យ៉ាង​ធំ​ធេង​ ​ជាមួយ​រ​ដ្ឋា​ភិ​បា​ល​ ​ទាំង​នោះ​ហើយ​ដែល​ ​ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ ​នោះ​កើន​ខ្ពស់​ ​។
ក្រៅ​ពី​ នេះ​ ​នៅ​មាន​ប្រពន្ធ​ ​ប្ដី​ ​ឬ​ក៏​ ​សមាជិក​ក្នុង​គ្រួសារ​របស់​តំណាង​រា​ស្ដ្រ​ ក៏​អាច​អូស​ទាញ​ផល​ប្រយោជន៍​បាន​ ​សម្រាប់​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​ផង​ដែរ​ ​។ លោក​ក្រេ​ត​ហូល​ម៉េ​ន​ ​ជា​អ្នក​ ​ធ្វើ​ចលនា​ទៅ​លើ​បញ្ហា​របស់​រ​ដ្ឋា​ភិ​បា​ល​ ​ក្នុង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​(Public Citizen​)បញ្ជាក់​ថា​ ​“យើង​ខ្ញុំ​បាន​រក​ ​ឃើញ​វិធី​សា​ស្ដ្រ​ថ្មី​ប្រកបដោយ​ប្រសិទ្ធ​- ភាព ​សម្រាប់​ក្រុម​ហ៊ុន​មួយ​ដោយ​គ្មាន​ ​ការ​ស៊ី​សំណូក​ស៊ី​ប៉ាន់​សម្រាប់​តំណាង​ ​រា​ស្ដ្រ​ណា​ម្នាក់​ដែល​បាន​ប្រើ​ប្រាស់​វា​ ​។ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍​ខ្ពស់​ ​ហើយ​ទឹក​ប្រាក់​ទាំង​នោះ​ដាក់​ចូល​ក្នុង​ ​ហោប៉ៅ​របស់​តំណាង​រា​ស្ដ្រ​ដោយ​ងាយ​ ​ស្រួល​ ​មិន​ខុស​ច្បាប់​ ​មិន​មែន​ជា​អំពើ​ ​ពុក​រលួយ​ឡើយ​” ។ មុន​ពេល​ចូល​និ​វ​ត្ដ​ន៍​ ​តំណាង​រា​ស្ដ្រ​មក​ពី​គណ​បក្ស​ប្រជា​ធិ​ប​- តេ ​យ្យ​ ​លោក​អ៊ី​វ៉េ​ន​ ​បេ​ ​គឺ​ជា​បុគ្គល​ដែល​ ​ត្រូវ​គេ​ត្រួត​ពិ​និត្យ​យ៉ាង​ល្អិត​ល្អន់​ ​ដោយ​ ​សារ​តែ​ភរិយា​របស់​លោក​រក​បាន​ប្រាក់​ ​ចំណេញ​រហូត​ដល់​១លាន​ដុល្លារ​ក្នុង​មួយ​ ​ឆ្នាំ​ៗ ដោយសារ​តែ​មាន​ឱ​កាស​ឈរ​ជើង​ ​ចូល​ជាមួយ​គ​ណៈ​ក​ម្មា​ធិ​ការ​គ្រប់គ្រង​ ​ក្រុម​ហ៊ុន​ជា​ច្រើន​ ​ទាំង​វិ​ស័​យ​ធានា​រ៉ាប់​ ​រង​ ​ទាំង​សុ​ខា​ភិ​បា​ល​ផង​ដែរ​ ​។
ពេល​ខ្លះ​ ​តំណាង​រា​ស្ដ្រ​ដែល​ចូល​ ​និ​វ​ត្ដ​ន៍​នៅ​មាន​ឱ​កាស​រក​ប្រាក់​បាន​យ៉ាង​ ​ច្រើន​សន្ធឹក​សន្ធាប់​ ​។ តាម​Public Citizen ​ក្នុង​ដំណាក់​កាល​ឆ្នាំ​១៩៩៨- ២០០៦ តំណាង​រា​ស្ដ្រ​៤៣ភាគ​រយ​ដែល​ ​ចូល​និ​វ​ត្ដ​ន៍​របស់​អា​មេ​រិ​ក​បាន​ធ្វើ​កិច្ច​ ​ការ​សា​ធារ​ណៈ​ឃោសនា​ផ្សេ​ងៗ​ ​ដោយ​ ​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍​មធ្យម​ក្នុង​មួយ​ ​ឆ្នាំ​ៗជាង​២លាន​ដុល្លារ​ ​។
ការ​បោះ​ ឆ្នោត​ប្រធានាធិបតី​អា​មេ​ ​រិ​ក​ឆ្នាំ​២០១២ជិត​ឈាន​ចូល​មក​ដល់​ ​គេ​ ​សង្ឃឹម​ថា​នឹង​មាន​តំណាង​រា​ស្ដ្រ​ដែល​ ​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ជា​ច្រើន​ចូល​ប្រកួត​ ​ប្រជែង​នៅ​ក្នុង​ឆាក​នយោបាយ​អា​មេ​រិ​ក​។​ ​ទាំង​នោះ​ក៏​ជា​មោ​ទ​នភា​ព​មួយ​របស់​ពល​ ​រដ្ឋ​ដែល​មាន​មេ​ដឹកនាំ​ខ្លួន​សុទ្ធ​សឹង​តែ​ជា​ ​បុគ្គល​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវ​កម្ម​ ​គ្រួសារ​ ​ហើយ​ឈាន​ទៅ​ដល់​ការ​ជួយ​ ​សង្គម​ឱ្យ​មាន​ភាព​រីក​ចម្រើន​ ​ពិសេស​ ​ពលរដ្ឋ​នៅ​ក្រោម​ការ​គ្រប់គ្រង​ដែល​ខ្លួន​ ​ជា​តំណាង​រា​ស្ដ្រ​ ឱ្យ​កាន់តែ​រីក​ចម្រើន​ ​ថែម​ទៀត​ ​។
ជាក់​ ស្ដែង​ ​នៅ​ពេល​ដែល​មេ​ដឹកនាំ​ ​ក្នុង​ស្ថា​ប័​ន​ ​អង្គ​ការ​ ​ឬ​រ​ដ្ឋា​ភិ​បា​ល​ណា​មួយ​ ​ជា​បុគ្គល​មាន​ទ្រព្យ​ស​ម្ប​ត្ដិ​ស្ដុក​ស្ដម្ភ​ ​ស្រាប់​ហើយ​នោះ​ ​សង្គម​នោះ​ប្រាកដ​ជា​ ​មាន​ភាព​រីក​ចម្រើន​ជាក់​ជា​មិន​ខាន​ ​៕


No comments:

Post a Comment